៦​ យ៉ាង​ដែល​មនុស្ស​ស្រី​​​មិន​គួរ​បណ្ដោយ​ខ្លួន​ឲ្យ​ខុស​​ឡើយ​នៅពេល​មាន​សង្សារ

  • 2018-01-19 03:08:32
  • ចំនួនមតិ 10 | ចំនួនចែករំលែក 235

ស្នេហាគឺ​ជា​អំណោយ​ធម្មជាតិ​មួយ​ដែល​បាន​ផ្ដល់​ឲ្យ​មនុស្ស តែ​ពេល​ខ្លះ​មនុស្ស​យើង​បាន​យក​វា​មក​ប្រើ​ក្នុង​ផ្លូវ​ខុស។ យ៉ាងណា​មិញ​អត្ថបទ​មួយចង់​ដាស់តឿន​រំលឹក​ទៅ​ដល់​មនុស្សស្រី​គ្រប់​គ្នា​នៅ​ពេល​ទទួល​យក​នរណា​ម្នាក់​មក​ទុក​ក្នង​ចិត្ត​ កុំ​ឲ្យ​ចេះ​តែ​បណ្ដោយ​ខ្លួន​ឲ្យ​ធ្លាក់​ក្នុង​កំហុស ៦​យ៉ាង​នេះ ៖

១. លែង​ស្រឡាញ់​ខ្លួន​ឯង

ពេល​ដែល​អ្នក​ចាប់​ផ្ដើម​ស្រឡាញ់​អ្នក​ណា​ម្នាក់​ អ្នក​ក៏​ចាប់​ផ្ដើម​ឈប់​ គិត​ពី​ខ្លួន​ឯង​ ហើយ​ក៏​លែង​ធ្វើ​អ្វី​សម្រាប់​ខ្លួន​ឯង​ គឺ​គ្រប់​យ៉ាង​ដើម្បី​គេ។ នេះ​គឺ​ជា​កំហុស​មួយ​ដែល​អ្នក​មាន​ ដូច្នេះ​អ្នក​គួរ​តែ​គិត​ពី​ខ្លួន​ឯង​សារ​ជាថ្មី។

រូបតំណាង

២. ផ្ញើ​សេចក្ដី​សុខ​ខ្លួន​ឯង​ទៅ​លើ​គេទាំង​ស្រុង

អ្នក​ចាប់​ផ្ដើម​​មាន​អារម្មណ៍​រីករាយ​ក៏​ដោយ​សារ​គេ​ ឈឺចាប់​ក៏​ដោយ​សារ​គេ​ ហើយ​មិន​អាច​ធ្វើ​ជា​ខ្លួន​ឯង​បាន​ ដូច្នេះ​ភាព​កក់​ក្ដៅ​ និង​ សប្បាយ​ចិត្ត​របស់​អ្នក​គឺ​អ្នក​បាន​ទុក​នៅ​លើ​មនុស្ស​ម្នាក់​ផ្សេង​ទៀត​ មិន​មែន​ជា​ខ្លួន​ឯង។

៣. ចាប់​ផ្ដើម​មាន​ទំនាក់​ទំនង​តិច​ជាមួយ​អ្នក​ដទៃ

ការ​ប្រស្រ័យ​ទាក់ទង​របស់​អ្នក​ជាមួយ​អ្នក​ដទៃ​ក៏​កាន់​តែ​ឆ្ងាយ​ទៅ​ៗ​ ហើយ​ក៏​មិន​សូវ​បាន​ចូល​ខ្លួន​ទៅ​ក្នុង​សង្គម​ជាមួយ​អ្នក​ដទៃ​ ពី​ព្រោះ​អ្នក​មិន​ចង់​ទៅ​ណា​ឆ្ងាយ​ពី​គេ​ ហើយ​ពេល​ដែល​មាន​មិត្ត​ភក្តិ​ច្រើន​ខ្លាច​គ្មាន​ពេល​សម្រាប់​គេ។ អាច​និយាយ​បាន​ថា​អ្នក​មិន​ចង់​ធ្វើ​អ្វី​ផ្សេង​ទៀត​បើ​គ្មាន​គេ​នៅ​ជាមួយ។

រូបតំណាង

៤. ​ផ្លាស់​ប្ដូរ​គេ

ជា​កំហុស​មួយ​ដែល​មនុស្ស​ភាគ​ច្រើន​តែង​តែ​ធ្វើ​ ការ​ស្រឡាញ់​មនុស្ស​ម្នាក់​មិន​មែន​ផ្លាស់​ប្ដូរ​ធម្មជាតិ​របស់​គេ​ឲ្យ​មក​ដូច​អ្វី​ដែលអ្នក​ចង់​បាន​នោះ​ទេ។ បើ​គេ​ជា​មនុស្ស​មិន​សូវ​ខ្វល់ខ្វាយ ជា​មនុស្ស​សោះកក្រោះ ទោះ​អ្នក​ចង់​បាន​ភាព​ផ្អែមល្ហែម​ពី​គាត់​ប៉ុណ្ណា​ក៏​មិន​អាច​ទទួល​បាន​ដែរ។

៥. ចង​គេឲ្យ​នៅ​ជាមួយ​អ្នកទាំង​គេ​មិន​ចង់

ស្នេហា​មិន​គួរ​មាន​ការ​បង្ខំ​នោះ​ទេ​ ដូច្នេះ​អ្នក​មិន​ចាំបាច់​ចង​គេឲ្យ​នៅ​ជាមួយ​អ្នក​ឡើយ​។ គេមាន​ជម្រើស​របស់​គេ ហើយ​បើ​គាត់​ស្រឡាញ់​អ្នក​មែន​គេ​នឹង​មិន​ទៅ​ណា​នោះ​ទេ​។ បើ​អាច​កុំ​ព្យាយាម​ប្រើ​ភាព​កំសត់ ទន់េជ្រាយ​ដើម្បី​ឲ្យ​គេនៅ​ក្បែរ​អ្នក​អី​ព្រោះ​អារម្មណ៍​នោះ​គ្រាន់​តែ​ជា​ការ​ទាល់ច្រក​ប៉ុណ្ណោះ។

៦. ទាក់ទង​អ្នក​ផ្សេង​ទៀត ក្នុង​ពេល​តែ​មួយ

ក្នុង​ទំនាក់​ទំនង​ស្នេហា​ការ​ក្បត់​ជា​​កំហុស​ដ៏​ធំ​មួយ​ បើ​សិន​អ្នក​មិន​ច្បាស់​លាស់ ​ឬ​ក៏​មាន​ចិត្ត​ជាមួយ​អ្នក​ផ្សេង​ហើយ​នោះ​អ្នក​គួរ​តែ​បែក​បី​គេសិន​ មិន​គួរ​ក្បត់​គេនៅ​ពេល​ដែល​អ្នក​មាន​គេនោះ​ទេ។ បើ​អ្នក​នៅ​តែ​បន្ត​កុហក បន្ត​លាក់បាំង​ថ្ងៃ​ណា​មួយ​គ្រប់​យ៉ាង​នឹង​ផ្ទុះ​ឡើង ចុង​ក្រោយ​អ្នក​កាន់​តែ​អស់តម្លៃ​សម្រាប់​មនុស្ស​ប្រុស។

រូបតំណាង

ស្នេហា​អាច​នឹង​ធ្វើ​ឲ្យ​អ្នក​មាន​ក្ដី​សុខ​ហើយ​ស្នេហា​ក៏​អាច​ឲ្យ​អ្នក​ឈឺ​ចាប់​បាន​ដែរ​ ដូច្នេះ​អ្នក​ត្រូវ​ចេះ​រៀប​ចំ​វា​ឲ្យ​បាន​ល្អ៕

ចុចអាន៖រឿង ៧ យ៉ាង​ដែល​មនុស្ស​ស្រី​​មិន​គួរ​​​រំពឹងចង់​បាន​តែ​ពី​មនុស្ស​ប្រុសឡើយ

ប្រភព៖ lifehack ប្រែ​សម្រួល៖ ផេង ផលធិតា