ដោយសារតែ Justin ធ្វើឲ្យ​ម្ដាយ Selena ចូល​ពេទ្យ ហើយ unfollow ....

  • 2017-12-20 07:47:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ម្ដាយ​របស់ Selena Gomez អ្នកស្រី Mandy Teefey កំពុង​តែ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ព្រោះ​សភាព​ជំងឺ​ធ្ងន់ធ្ងរ បន្ទាប់ពី​បាន​ដឹង​ថា​តារា​រូប​នេះ បាន​ត្រឡប់​មក​ជួបជុំ​ជាមួយ Justin Bieber វិញ។

មិន​តែ​ប៉ុណ្ណោះ Selena Gomez និង​ម្ដាយ​ unfollow គ្នា​លើ Instagramទៀត​ផង។ រឿង​នេះ​ត្រូវ​បាន​អ្នក​គាំទ្រ​កត់​សម្គាល់​ឃើញ​កាល​ពី​ថ្ងៃអង្គារ ម្សិលមិញ ដោយInstagramតារា​ស្រី​វ័យ​២៥​ឆ្នាំ និង​ម្ដាយ​របស់​នាង ​បាន​ Unfollow គ្នា​នៅ​លើ​ទៅ​ហើយ។

TMZ បាន​រាយការណ៍​ថា Mandy ត្រូវ​បាន​គេ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​កាលពី​សប្ដាហ៍​មុន បន្ទាប់ពី​បាន​ជួប​សន្ទនា​តឹង​សរសៃ​ក​ជាមួយ Selena អំពី​ការ​ជួបជុំ​ជាមួយ​អតីត​មិត្ត​ប្រុស​របស់​នាង គឺ Justin Bieber នេះ​តែ​ម្ដង។ ប្រភព​នេះ​ក៏​បាន​បន្ត​ទៀត​ថា ព្រោះ​តែ​ការ​សន្ទនា​យ៉ាង​ក្ដៅ​គគុក​ជាមួយ Selena រឿង Justin ទើប​បណ្ដាល​ឲ្យ Mandy ត្រូវ​ចូល​មន្ទីរពេទ្យ ដើម្បី​ពិនិត្យ​សុខភាព។

យោង​តាម TMZ គ្រួសារ​របស់ Selena នឹង​មិន​អត់​ទោស​ឲ្យ​នាង​ទេ ប្រសិនបើ​នៅ​តែ​ទទូច​ទទួល​យក​ស្នេហា​ម្ចាស់​បទ "love yourself" ព្រោះ​កាលពី​ឆ្នាំ ២០១៤ តារា​ស្រី​វ័យ ២៥ ឆ្នាំ មាន​សភាព​យ៉ាប់យ៉ឺន​ដោយសារ Justin Bieber ខ្លាំង​មែនទែន។

តែ​ប្រភព​មួយ​ទៀត​បាន​ប្រាប់​ថា Mandy ដែល​ជា​ម្ដាយ​ម្ចាស់​បទ "Same Old Love” ត្រូវ​បាន​បញ្ជូន​ទៅ មជ្ឈមណ្ឌល​ថែទាំ​សុខុមាលភាព​ នៅ​ទីក្រុង​ឡូសអេនជឺឡេស ដើម្បី​ត្រួតពិនិត្យ​សុខភាព​តាម​សំណើ​របស់​សមាជិក​គ្រួសារ។

ទោះ​ជា​យ៉ាង​ណា​ប្រភព​ស្និទ្ធស្នាល​មួយ​បាន​ប្រាប់  People ម្ដាយ Selena បាន​ស្ម័គ្រចិត្ត​ចូល​មន្ទីរពេទ្យ​ខ្លួនឯង មិនមែន​ដោយសារ Justin ទេ។ ប្រភព​នេះ​បាន​និយាយ​ទៀត​ថា "វា​ជា​ពេល​វេលា​ដ៏​ស្មុគស្មាញ​មួយ​សម្រាប់ Mandy ហើយ​នាង​បាន​ធ្វើការ​សម្រេចចិត្ត​ខ្លួនឯង ដើម្បី​ទៅ​មន្ទីរពេទ្យ និង​ធ្វើឲ្យ​ប្រាកដ​ថា​អ្វីៗ​ទាំង​អស់​គឺ​មិន​អី​ទេ ... នេះ​មិនមែន​មកពី Justin ឡើយ"៕

ចុចអាន៖

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ទ្រី រ៉ាវី