ទើបបង្ហាញខ្លួនលើទឹកដីកម្ពុជាបានមួយយប់សោះ CL ត្រូវគេចុះផ្សាយថាអាចប្រឈមនឹងជំងឺស្លន់ស្លោ

  • 2017-12-10 05:40:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្រប​ពេល​ជាមួយ​ការ​បង្ហាញ​ខ្លួន​លើ​ឆាក​ប្រគំ​តន្ត្រី​ដ៏​អស្ចារ្យ​នៅ​ប្រទេស​កម្ពុជា​ CL ​ត្រូវ​បាន​គេហទំព័រ​ Koreaboo ​ចុះ​ផ្សាយ​ថា​នាង​អាច​ប្រឈម​មុខ​នឹង​អាការៈ​ផ្លូវ​ចិត្ត​ម្យ៉ាង​គឺ​ជំងឺ​ស្លន់​ស្លោរ​។

អតីត​ក្រុម​ចម្រៀង​កូរ៉េ​ 2ne1 ​រូប​នេះ​បាន​ចូល​រួម​ក្នុង​កម្មវិធី​ទូរទស្សន៍​ «Double ​Life​» ដើម្បី​បង្ហាញ​ពី​ជីវិត​ប្រចាំ​ថ្ងៃ​របស់​នាង​។ ជាក់​ស្តែង​ក្នុង​ episode​ ទី ​៧ ​នាង​បាន​ទៅ​ចូល​រួម​ពិធី​ជប់​លៀង​នៅ​ឯ​ក្លឹប​ក្នុង​ទីក្រុង​ញវយ៉ក ​ភ្លាម​ៗ​នោះ​នាង​ស្រាប់​តែ​មាន​អាការៈ​ច្របូក​ប្របល់ ​នៅ​មិន​សុខ​មិន​សាប់ ​ញីញ័រ ​ហើយ​ក៏​ប្រញាប់​ចេញ​មក​ខាង​ក្រៅ​ភ្លាម​តែ​ម្តង​។ ​CL ​បាន​សារភាព​ថា​៖ «នាង​គ្មាន​អារម្មណ៍​ធ្វើ​ការ​អ្វី​ទាំង​អស់ ​គឺ​ដឹង​តែ​ចង់​ទៅ​សម្រាក​នៅ​ផ្ទះ​»។

មិន​តែ​ប៉ុណ្ណោះ ​នាង​ក៏​បង្ហាញ​អាការៈ​ចម្លែក​ផ្សេង​ទៀត​ខណៈ​ដែល​ដើរ​តាម​ផ្លូវ​មាន​មនុស្ស​ច្រើន ​ពោល​គឺ​ធ្វើ​ដូច​ជា​ភ័យ​ៗ​ហើយ​ព្យាយាម​ដើរ​កៀក​នឹង​មិត្ត​ជិត​ស្និទ្ធ​របស់​នាង​។

យ៉ាងណាមិញតារា​កំប្លែង​លោក  Jung ​Hyung ​Don ដែល​ជា​ភ្ញៀវ​កិត្តិយស​ចូល​រួម​កម្មវីធី​ទូរទស្សន៍​នោះ​ផ្ទាល់ ​បាន​និយាយ​ថា​ប្រហែល​ជា ​CL អាច​នឹង​ប្រឈម​ជំងឺ​បែប​នោះ​មែន ​ព្រោះ​អាការៈ​នាង​មិន​ខុស​ពី​គាត់​ដែល​ទទួល​រង​ជំងឺ​នោះ​កាល​ពី​ឆ្នាំ ​២០១៥ ​ឡើយ៕

ចុចអាន៖១០​​សន្លឹក​ឡើង​​រម្យទម​​របស់ CL ពេល​ជួប​អ្នក​គាំទ្រ​ខ្មែរ​​ថ្ងៃ​មិញ

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ អ៊ុង រ័ត្នបញ្ញា

អត្ថបទពេញនិយម