ការ​ពិត​នៅពី​ក្រោយ​ផ្ទៃ​មុខ​ពេញ​ដោយ​មុន​ខ្ទុះ​របស់ Yang Mi

  • 2017-11-09 06:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តារា​សម្ដែង​ជួរ​មុខ​ចិន Yang Mi បាន​ក្លាយ​ជា​ជន​រងគ្រោះ​ថ្មី​របស់​បុគ្គល​បោកប្រាស់​យក​រូបភាព​របស់​ខ្លួន​ទៅ​កាត់​ត​ដើម្បី​បម្រើ​ឲ្យ​ការ​រកស៊ី​របស់​ខ្លួន។

ជា​យូរ​លង់​មក​នេះ រឿង​សិល្បករ​ត្រូវ​សហគ្រាស ឬ​ក្រុមហ៊ុន​នានា​យក​រូបភាព​របស់​ពួក​គេ​មក​ប្រើប្រាស់​ខុស​ច្បាប់​គឺ​ក្លាយ​ជា​រឿង​ធម្មតា​ទៅ​ហើយ។ ថ្មី​នេះ​បំផុត តារា​សម្ដែង​លំដាប់ A ចិន Yang Mi បាន​ក្លាយ​ជា​ជន​រងគ្រោះ​ម្នាក់​ទៀត​របស់​រឿង​នេះ។

ជាក់ស្ដែង មុខ​របស់​ស្រី​ស្អាត​អាយុ​៣១​ឆ្នាំ ត្រូវ​បាន​គេ​កាត់​ត​ឡើង​មុន​ខ្ទុះ​ឡើង​ពេញ​ដោយ​ក្រុមហ៊ុន​មួយ​ដើម្បី​លក់​ផលិតផល​របស់​ខ្លួន។ តាម​នោះ​ដែរ សហគ្រាស​នេះ​មាន​លក់​ផលិតផល​ព្យាបាល​ក៏​ដូច​ជា​ចម្រោះ​រាងកាយ​ពី​ខាង​ក្នុង​ដោយ​មាន​ពាក្យ​ស្លោក​ថា៖ "បិទ​មួយ​សន្លឹក​នៅ​ជើង ព្យាបាល​គ្រប់​ជំងឺ"។ ក្រោយ​ពេល​ឃើញ​ដូច​នេះ អ្នក​គាំទ្រ​របស់ Yang Mi បាន​រិះគន់​ក្រុមហ៊ុន​នេះ​ជា​ខ្លាំង៕

ចុចអាន៖លស់​ព្រលឹង​នឹង​​ការ​តែង​ខ្លួន​អាក្រក់ៗ​បំផុត របស់​តួ​ស្រី​ចិន​ក្នុង​ប្រវត្តិសាស្ត្រ​ភាពយន្ត

ប្រភព៖ Kenh14 ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម