នារី​ប្រភេទ​ណា ដែល​មហាសេដ្ឋី​ប្រាថ្នា​ចង់​បាន​ជា​ភរិយា?

  • 2017-10-24 04:17:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នារី​ណា​មិន​ប្រាថ្នា​ប្ដី​មាន​ជីវភាព​ធូរ​ធារ​ ព្រោះ​ថា​នាង​ស្រមៃ​មើល​ដល់​អនាគត​ដែល​មិន​ចង់​រស់នៅ​​មាន​ជីវភាព​លំបាកលំបិន។ តែ​មិន​មែន​មនុស្ស​ស្រី​ទាំងអស់​គ្នា ប្រាថ្នា​ហើយ​បាន​សម្រេច​ដូច​បំណង​នោះ​ទេ។ ជាក់​ស្ដែង​មនុស្ស​ប្រុស​ដែល​មាន​ទ្រព្យ​សម្បត្តិ​ស្តុក​ស្ដម្ភ​ រមែង​មាន​លក្ខខណ្ឌ​ជា​ច្រើន​ក្នុង​ការ​រើស​គូរ​ស្រករ​។​ ទាំង​នេះ​ជា​លក្ខណៈ​ស្ត្រី​ ដែល​ប្ដី​មហាសេដ្ឋី​ប្រាថ្នា​ចង់​បាន៖​

១.រូបសម្បត្តិ​ស្រស់​ស្អាត

មិន​ខុស​អី​ពី​ពាក្យ​ស្លោក​ក្នុង​រឿង​ភាគ​ចិន​ពោល​ថា​៖ «អ្នក​ក្លាហាន​ឆ្លង​មិន​ផុត​ពី​ដំណាក់​ស្រី​ស្អាត» សម្រស់​ស្រស់​ស្អាត គឺ​ជា​កត្តា​ធំ​មួយ​ដែល​ទាក់​ទាញ​ភ្នែក ​និង​បេះដូង​បុរស​អ្នក​មាន។ នាង​ត្រូវ​តែ​ជា​នារី​ក្មេង​ដែល​មាន​រាង​ខ្ពស់​ស្រឡូន មុខ​មាត់​ស្អាតបាត និង​មាន​សំដីសំដៅ​ទន់ភ្លន់។

២.មាន​ជីវភាព​មិន​សូវ​ធូរធារ​ក៏​បាន

ពិត​ណាស់​ ប្រុស​អ្នក​មាន​មិន​ត្រូវ​ការ​ស្រី​ដែល​មក​ពី​គ្រួសារ​អ្នក​មាន​ដូចគ្នា​​ទៀត​ទេ។ ព្រោះ​គេ​ត្រូវ​ការ​ស្ត្រី​ដែល​ចេះ​យល់ និង​ថ្នាក់​ថ្នម​ចិត្ត​គេ​ ជាជាង​នារី​អ្នកមាន​ដែល​ត្រូវ​ការ​គេ​យល់​ចិត្ត​នាង​ទៅ​វិញ​។ម៉្យាង​ទៀត គេ​ជ្រើស​រើស​នារី​ឋានៈ​ទាប​ជាង​ខ្លួន​ ព្រោះ​គេ​នឹង​មាន​សិទ្ធ​ក្នុង​ការ​សម្រេច​ចិត្ត​ធំ​ជាង​នាង។

៣.ស្រី​ដែល​មាន​ចិត្ត​ធ្ងន់​ចេះ​អត់ធ្មត់​ខ្លាំង

ប្ដី​សេដ្ឋី​ចង់​បាន​ប្រពន្ធ​ដែល​ចេះ​អត់ធ្មត់ និង​មិន​ឆេវឆាវ។ និយាយ​រួម​ទៅ​មិន​ថា​តែ​សេដ្ឋី​ទេ បុរស​ទូទៅ​ក៏​ដូចគ្នា​តែង​ចង់​បាន​ស្រី​ដែល​មាន​ភាព​អំណត់ និង​ចេះ​គិត​គូរ​បាន​វែង​ឆ្ងាយ​ផង​ដែរ។ តែ​អ្នក​មាន​គឺ​ចង់​បាន​ភរិយា​ប្រភេទ​នេះ​ខ្លាំង ដោយសារ​តែ​គេ​មាន​កេរ្តិ៍ឈ្មោះ និង​កិត្តិយស​បើ​យក​នារី​ឆេវឆាវ​មក​​ ហើយ​ពេល​នាង​​ខឹង​មួយ​ពេល​នោះ​អាច​ធ្វើ​ឲ្យ​គេ​ខូច​ឈ្មោះ ព្រម​ទាំង​ខាត​ប្រយោជន៍​ច្រើន​ទៀត​ផង។

៤.ចេះ​យក​ពេល​មក​ចំណាយ​ជីវិត​ឲ្យ​ស៊ីវិល័យ

គេ​ត្រូវ​ការ​ស្រីៗ​ចេះ​ដឹង ចេះ​អត់​ធ្មត់​ តែ​មិន​មែន​ចេះ​ដឹង​ជ្រុល​រហូត​ក្លាយ​ជា​មនុស្ស​ចាស់​គំរឹល​នោះ​ទេ។ អ្នក​មាន​ចង់​បាន​ប្រពន្ធ​ដែល​ចេះ​ប្រើ​ជីវិត​ឲ្យ​ហ៊ឺហា ព្រោះ​មើល​ទៅ​វា​អាច​ឆ្លុះ​​បញ្ចាំង​ពី​ភាព​ជោគជ័យ​របស់​គេ​ ដែល​ជា​អ្នក​មាន​សមត្ថភាព​និង​លទ្ធភាព​ អាច​ផ្ដល់​ឲ្យ​នាង​នូវ​ជីវិត​បែប​នោះ៕

ចុចអាន៖ប្រពន្ធ​មាន​លក្ខណៈសម្បត្តិ ៥ យ៉ាងនេះ​​ ​ជាទី​មោទនភាព​របស់​ស្វាមី​គ្រប់រូប

ប្រភព៖ Dailymail ប្រែ​សម្រួល​៖​ Pencharm