រឿងតិចតួចទាំង ៥ យ៉ាងធ្វើឱ្យអ្នករីករាយជាមួយថ្ងៃថ្មី

  • 2017-10-03 07:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បញ្ហា​គ្រប់​សព្វ​បែប​យ៉ាង​ទាំង​តូច​ទាំង​ធំ​ត្រូវ​កើត​មាន​ជា​រៀង​រាល់​ថ្ងៃ​ ដែល​ធ្វើ​ឱ្យ​មនុស្ស​មិន​អាច​រក្សា​ភាព​រីករាយ​និង​ស្នាម​ញញឹម​របស់​ខ្លួន​បាន​ឋិត​ឋេរ​។ ប៉ុន្តែ​មិន​បាន​ន័យ​ថា​ ជីវិត​អ្នក​កើត​មក​​សម្រាប់​តែ​ដោះ​ស្រាយ​ភាព​ស្មុគ​ស្មាញ​ទាំង​នោះ​ទេ អ្នក​ត្រូវ​ចេះ​ពី​វិធី​សាស្ត្រ​សម្រាល​ទុក្ខខ្លះ​ ទើប​ជីវិត​មាន​ន័យ​។

១. ប្រមូល​ស្មារតី​៖ ចាំ​រឿង​អាក្រក់​ៗ​ដែល​កើត​ឡើង​ពី​ម្សិល​មិញ​បាន​ទេ​? តើ​អ្នក​បាន​ដោះ​ស្រាយ​វា​អស់​ ឬ​នៅ​ បើ​ដោះ​ស្រាយ​អស់​ហើយ​បំភ្លេច​វា​ទៅ​។ ប៉ុន្តែ​បើ​មិន​ទាន់​ចប់​អស់​ទេ​ គួរ​ប្រមូល​ស្មារតី​រក​គន្លឹះ​ដើម្បី​បញ្ចប់​វា​ឱ្យ​បាន​ឆាប់​​បំផុត។

២. ក្តាប់​ក្តី​ស្រមៃ​ក្នុង​ចិត្ត​៖ វិធី​នេះ​នឹង​ជួយ​ឱ្យ​អ្នក​មាន​ថាមពល​ក្នុង​ខ្លួន​ជានិច្ច​ ទោះ​ជា​អ្នក​កំពុង​ពិបាក​ចិត្ត​ ឬ​តាន​តឹង​យ៉ាង​ណា​ក៏​ដោយ​។ នៅ​ពេល​អ្នក​មាន​ក្តី​ស្រមៃ​ណា​មួយ​ពិត​ប្រាកដ​ នោះ​អ្នក​មិន​ងាយ​ចុះ​ចាញ់​ព្រោះ​តែ​ឧបសគ្គតូចតាច​នៅ​ចំពោះ​មុខ​ទេ​។

រូបតំណាង

**៣. ដក​ដង្ហើមវែងៗ​៖** កុំ​មើល​ស្រាល​វិធី​សាមញ្ញ​នេះ​ឱ្យ​សោះ ​វា​ជួយ​ឱ្យ​ដំណើរ​ឈាម​ក្នុង​ខួរ​ក្បាល​ដើរ​បាន​ល្អ​។

៤. រើស​ពណ៌​សំលៀកបំពាក់​៖ អ្នក​គួរ​ជ្រើស​រើស​ពណ៌​សំលៀក​បំពាក់​ស្រស់​ៗ​បន្តិច​ ព្រោះ​វា​ក៏​អាច​ជួយ​ឱ្យ​អារម្មណ៍​ស្រស់​ថ្លា​បាន​ដែរ​។ ពណ៌​សំលៀកបំពាក់​ស្រាល​ពេក​គឺ​កាន់​តែ​ធ្វើ​ឱ្យ​អ្នក​មាន​អារម្មណ៍​សោះ​កក្រោះ​។

រូបតំណាង

៥. កុំ​នៅ​មួយ​កន្លែង​៖ ដើរ​ចុះ​ដើរ​ឡើង​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ ធ្វើ​ឱ្យ​អារម្មណ៍​បាន​ធូរ​ស្បើយ​ពី​ភាព​តាន​តឹង​។ ប្រសិន​បើ​អ្នក​មាន​ពេល​ទំនេរ​ដើរ​លេង​តាម​ផ្លូវ​ខ្លះ​រឹត​តែ​ប្រសើរ​ ជា​ពិសេស​គឺ​កន្លែង​មាន​ខ្យល់​បរិសុទ្ធ៕

ចុចអាន៖មកពី holiday វិញការងារគរដូចភ្នំគួរ​ដោះ​ស្រាយ​យ៉ាង​ណា​ល្អបំផុត?

ប្រភព៖ Careergirldaily ប្រែ​សម្រួល៖ អ៊ុង រ័ត្នបញ្ញា