ងូតទឹក បើមិនដុសកន្លែងទាំងនេះទេ ខ្លួននឹងនៅតែកខ្វក់ដដែល
- 2017-09-14 11:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ងូតទឹក បើមិនដុសកន្លែងទាំងនេះទេ ខ្លួននឹងនៅតែកខ្វក់ដដែល
តើអ្នកគិតថាការងូតទឹករាល់ថ្ងៃ ពិតជាអាចជម្រះក្អែលព្រមទាំងជាតិកខ្វក់គ្រប់កន្លែងលើរាងកាយមែនទេ? នោះគឺជាការយល់ខុសទាំងស្រុង ព្រោះត្រង់កន្លែងខ្លះគឺពិបាកនឹងដុសសម្អាត ជាក់ស្តែងត្រង់កន្លែងទាំង ៧ នេះ៖
១. កែងដៃ៖ ដូចដែលបានដឹង កែងដៃជាកន្លែងដែលងាយកកិតដូច្នេះហើយទើបយើងសង្កេតឃើញកែងដៃរបស់មនុស្សភាគច្រើនតែងមានសភាពជាំខ្មៅ ឬក្រិនជាដើម។
២. កែងជើង៖ ពេលខ្លះវាអាចមានសភាពក្រិន ឬប្រេះប្រសិនបើអ្នកមិនបានដុសខាត់ និងផ្តល់ជាតិសំណើម។
៣. កញ្ចឹងក៖ ជាកន្លែងដែលងាយកើតក្អែលដោយសារការបែកញើស។
៤. គុម្ពត្រចៀក៖ អ្នកតែងតែសម្អាត ឬត្បាររន្ធត្រចៀកជាប្រចាំ ប៉ុន្តែសូមកុំរំលងផ្នែកគុម្ពត្រចៀកព្រោះវាជាកន្លែងដែលងាយកាន់ក្អែលនិងធូលី។
៥. ជង្គង់៖ អ្នកជៀសមិនផុតពីលុតជង្គង់ទេ យូរៗទៅកន្លែងដែលកកិតនោះនឹងទៅជាក្រិន។
៦. ខ្នង៖ ជាកន្លែងដែលតែងតែបែកញើស ត្រឹមតែដុះសាប៊ូមិនអាចជម្រះក្អែលបានទេ ទាល់តែប្រើក្រណាត់កួតក្អែល៕
ចុចអាន៖ពិតអត់ដែលថា បរិភោគអាហារហឹរធ្វើឲ្យរមាស់គូទ?