គន្លឹះទាំង ៤ សម្រាប់ស្រីៗកើបលុយទាន់ខ្លួននៅ Single

  • 2017-09-06 12:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្នក​ណា​ទៅ​ដែល​ថា​មិន​ស្រឡាញ់​លុយ​? ម្នាក់​ៗ​ខំ​ប្រឹង​រៀន ​ខំ​ធ្វើ​ការ ​ខំ​ប្រឹង​រក​ស៊ី​រាល់​ថ្ងៃ​គឺ​ព្រោះ​តែ​ដើម្បី​រក​លុយ​មក​ចិញ្ចឹម​ខ្លួន​។ សម័យ​នេះ​មិន​ថា​ស្ត្រី ​ឬ​បុរស​ទេ​ គឺ​សុទ្ធ​តែ​មាន​ឥទ្ធិពល​និង​សមត្ថភាព​ខ្ពស់​នៅ​ក្នុង​សង្គម ​ហើយ​អាច​រក​ចំណូល​បាន​ច្រើន​មិន​ចាញ់​គ្នា​ប៉ុន្មាន​ទេ​ ប៉ុន្តែ​​អ្វី​ដែល​សំខាន់​ទាន់​ខ្លួន​នៅ​ទំនេរ​មិន​ទាន់​មាន​គ្រួសារ​ តើ​ពួក​គេ​ត្រូវ​ចេះ​ពី​វិធី​គ្រប់​គ្រង​ចំណូល​ដែល​រក​បាន​នោះ​យ៉ាង​ដូច​ម្តេច​ទៅ​? ខាង​ក្រោម​នេះ​គឺ​ជា​គន្លឹះ​ទាំង​ ៤ ​យ៉ាង​សម្រា​ប់ស្រី​ៗ​ដែល​នៅ​ Single ដើម្បី​ដឹង​ពី​របៀប​គ្រប់​គ្រង​​និង​ការ​រក​ចំណូល​បន្ថែម៖

១. ដឹង​ពី​គោល​ដៅ​នៃ​ការ​ប្រើ​ប្រាស់​លុយ​៖ ក្នុង​ដំណាក់​កាល​នេះ​ អ្នក​មិន​អាច​ចំណាយ​លុយ​តាម​ដែល​ចិត្ត​ខ្លួន​ចង់​បាន​ទេ ​ត្រូវ​ស្គាល់​ពី​តម្លៃ​របស់​លុយ​ ព្រម​ទាំង​គោល​ដៅ​នៃ​ការ​ប្រើ​លុយ​ឱ្យ​បាន​ច្បាស់​។ ជា​ពិសេស​ សម្រាប់​ស្រី​ៗ​ច្បាស់​ជា​ពេញ​ចិត្ត​ជាមួយ​សម្លៀកបំពាក់ ​កាបូប​ដៃ ​ឬ​គ្រឿង​អលង្ការ​ផ្សេង​ៗ​ ប៉ុន្តែ​យល់​ល្អ​គួរ​កាត់​បន្ថយ​ការ​ចំណាយ​ទៅ​លើ​របស់​ទាំង​នេះ​ទៅ ​ព្រោះ​ពេល​ខ្លះ​អ្នក​អាច​នឹង​ត្រូវ​ការ​លុយ​បន្ទាន់​ជា​ជាង​ត្រូវ​ការ​របស់​អស់​ទាំង​នោះ​ទៀត​។

២. យក​លុយ​បង្កើត​លុយ​៖ អ្នក​ពិត​ជា​ពូកែ​ហើយ​នៅ​ពេល​ដែល​អាច​រក​លុយ​បាន​ដោយ​ខ្លួន​ឯង​ ប៉ុន្តែ​បើ​ចង់​ឱ្យ​ខ្លួន​ឯង​ពូកែ​ជាង​នេះ​ទៀត ​អ្នក​គួរ​ចេះ​ពី​វិធី​យក​លុយ​ទៅ​បង្កើត​លុយ​។ ត្រង់​នេះ​ចង់​សំដៅ​លើ​ការ​ធ្វើ​ជំនួញ​ផ្សេង​ៗ ​ដែល​អ្នក​ត្រូវ​ប្រើ​ដើម​ទុន​បាន​មក​ពី​ចំណូល​ប្រចាំ​ថ្ងៃ​យក​ទៅ​វិនិយោគ​បង្កើត​ជា​លុយ​បន្ថែម​ទៀត​តាម​លទ្ធភាព​ដែល​អាច​ធ្វើ​បាន​។

៣. ពិនិត្យ​ចំណូល​ចំណាយ​៖ គន្លឹះ​នេះ​ជួយ​ឱ្យ​អ្នក​អាច​គ្រប់​គ្រង​តុល្យភាព​នៃ​ការ​ចាយ​វាយ​របស់​ខ្លួន​បាន​ល្អ​។

៤. អនុវត្ត​ជា​ប្រចាំ​៖ អ្នក​គួរ​មាន​ភាព​អត់​ធ្មត់​ក្នុង​ការ​អនុវត្ត​គន្លឹះ​ទាំង ​៣ ​ខាង​លើ​ជា​ប្រចាំ​។ មិន​មែន​បាន​ត្រឹម​តែ​រៀប​គម្រោង​ហើយ​តែ​បែរ​ជា​មិន​ធ្វើ ​ឬរៀប​គម្រោង​ហើយ​ធ្វើ​តាម​តែ​មួយ​រយៈ​ទេ​៕

ចុចអាន៖រឿង​ស្មុគស្មាញ​ទាំង​នេះ​ហើយ​ដែល​បញ្ជាក់​ថាធ្វើ​ជា​មនុស្ស​ធំ​គឺ​មិន​ងាយ​ស្រួល​ទេ

ប្រភព៖ Careergirldaily ប្រែ​សម្រួល៖ អ៊ុង រ័ត្នបញ្ញា