អ្នកនិពន្ធបទដើមដែល លី អ៊ីវ៉ាធីណា ចម្លងប្រាប់ថាគ្មានវិធានការចំពោះប្រទេសកម្ពុជាឡើយ
- 2017-08-13 09:00:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកនិពន្ធបទដើមដែល លី អ៊ីវ៉ាធីណា ចម្លងប្រាប់ថាគ្មានវិធានការចំពោះប្រទេសកម្ពុជាឡើយ
កវីនិពន្ធវៀតណាម លោក Bao Thach បានឲ្យដឹងថាបើទោះបីជាបទរបស់លោកត្រូវគេចម្លងក៏ដោយ តែលោកក៏គ្មានដំណោះស្រាយដែរ។
ក្រោយពេលបទ “Sorry Baby" របស់កញ្ញាលី អ៊ីវ៉ាធីណាត្រូវបានបញ្ចេញនោះ វាបានរងការរិះគន់ពីទស្សនិកជនព្រោះបទនេះបានចម្លងពីបទ "Sorry Babe” របស់កញ្ញា Bao Thy ដែលជាតារាចម្រៀងវៀតណាម។ តាមនោះដែរ Bao Thy បានឲ្យដឹងថាបទទាំង២ស្ទើរតែដូចគ្នាទាំងស្រុង ហើយកញ្ញាធីណាគួរតែទិញសិទ្ធិបញ្ញាពីអ្នកនិពន្ធរបស់វា ពោលគឺលោក Bao Thach។
ទន្ទឹមនឹងគ្នានេះដែរ លោក Bao Thach ក៏បានបញ្ចេញមតិរបស់ខ្លូនទាក់ទងរឿងបទរបស់លោកត្រូវ តារាខ្មែរយកមកច្រៀងបន្ត។ កវីនិពន្ធរូបនេះបានសរសេរលើបណ្ដាញសង្គមរបស់ខ្លួនថា៖ "I'm Sorry Babe” version កម្ពុជានៀកអ្នកទាំងអស់គ្នា។ ត្រូវប្រទេសជិតខាងលួចចម្រៀងជាច្រើនលើកហើយ តែមិនអាចធ្វើអ្វីបាននោះឡើយ ព្រោះប្រទេសកម្ពុជាមិនបានចុះជាសមាជិកសមាគមការពារសិទ្ធបញ្ញាបទចម្រៀងទេ"។
កវីវ័យក្មេងបានបន្តថាបទរបស់ខ្លួនដូចជា៖ "Con Lai gi sao mua”, “Gio Lanh” និង "Neu la anh” សុទ្ធតែមាន version ខ្មែរទាំងអស់តែលោកដែលជាអ្នកនិពន្ធផ្ទាល់មិនបានដឹងឡើយ រហូតទាល់តែមិត្តភ័ក្ដិ Share ប្រាប់ទើបលោកដឹងថាស្នាដៃរបស់ខ្លួនត្រូវគេចម្លង៕