បើ​មាន​អារម្មណ៍​ ១០ យ៉ាង​នេះ​កើតឡើង ពេល​នៅ​ជិតបុរស​​ណា​ម្នាក់ ​គួរ​ឆាប់​រៀបការ​ទៅ ព្រោះ​ខ្លាច​ស្រី​...

  • 2017-08-10 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បើ​នៅ​ក្បែរ​គាត់ ធ្វើឲ្យ​យើង​មាន​អារម្មណ៍​ពិសេស​ៗ នោះ​បញ្ជាក់​បាន​ថា​គាត់​ជា​មនុស្ស​ដែល​យើង​ត្រូវ​រៀបការ​ជាមួយ ហើយ​គួរតែ​រៀបចំ​ឲ្យ​លឿន​បំផុត​ទៅ។ ព្រោះ​អាច​មាន​អ្នក​ផ្សេង​ដណ្ដើម​យក​ទៅ​បាត់។

.មិន​ធ្លាប់​មាន​អារម្មណ៍​ថា​កើតទុក្ខ​ម្ដង​ណា​ឡើយ ពេល​នៅ​ក្បែរ​គាត់ ព្រោះ​គាត់​អាច​ធ្វើ​ឲ្យ​យើង​ញញឹម ឬ​សើច​រហូត។

.ពេល​នៅ​ឆ្ងាយ​ពី​គ្នា យើង​មាន​អារម្មណ៍​ថា​នឹក​គេ​ខ្លាំង រហូត​រសាប់រសល់​ក្នុង​ខ្លួន​នោះ បញ្ជាក់​បាន​ថា​យើង​ស្រលាញ់​គាត់​ខ្លាំង។

.គាត់​ព្យាយាម​យ៉ាង​ខ្លាំង ដើម្បី​ធ្វើឲ្យ​យើង​សប្បាយ​ចិត្ត និង​ហ៊ាន​លះបង់​ពេលវេលា​ជាមួយ​មិត្តភ័ក្ដិ​របស់​គាត់ ដើម្បី​បាន​នៅ​ក្បែរ។

.គំនិត​ដែល​ចង់​ស្គាល់ ឬ​ណាត់​ជួប​បុរស​ដទៃ​ទៀត​គ្មាន​នៅ​ក្នុង​ខួរក្បាល​យើង​សោះ ព្រោះ​គាត់​ម្នាក់​គ្រប់គ្រាន់​ពេក​ណាស់​ទៅ​ហើយ។

.មាន​អារម្មណ៍​ថា​ពិភពលោក​ពិតជា​ស្រស់បំព្រង ពេល​នៅ​ក្បែរ​គាត់។

.ភាព​ចាស់ទុំ​ក្នុង​ខ្លួន​ចាប់ផ្ដើម​មាន ពេល​ទាក់ទង​ជាមួយ​គាត់ ហើយ​អាច​រៀបចំ​ខ្លួន​ជា​សមរម្យ​ជាង​ពេល​មុន​ៗ។

.មាន​អារម្មណ៍​កក់ក្ដៅ​ពេល​គាត់​នៅ​ក្បែរ ទោះ​ជា​ជួប​នឹង​ហេតុការណ៍​អាក្រក់​ណា​មួយ​ក៏​ដោយ។

.បាន​នៅ​ជិត​គាត់​ពេល​ណា អារម្មណ៍​មាន​សុវត្ថិភាព​លេចឡើង​ភ្លាម ជាជាង​មាន​អង្គរក្ស​ការពារ​ឆ្វេង​ស្ដាំ​ទៅ​ទៀត។

.បេះដូង​យើង​ជា​អ្នក​ប្រាប់​ថា គឺ​គាត់​នោះ​ហើយ​ជា​ម្ចាស់។

១០.យើង​មិន​អាច​ស្រមៃ​ពី​ជីវិត​នៅ​ថ្ងៃ​ណា​មួយ ដែល​គ្មាន​គាត់​នៅ​ក្បែរ៕

ចុចអាន៖ឈ្មោះ​ជា​សង្សារ​ តែ​ខាង​ប្រុស​​អត់​​រវីរវល់​​នឹង​យើង​សោះ​ តើ​គួរ​ធ្វើ​ម៉េច​ឲ្យ​គេ​ដឹង​ខ្លួន?

ប្រភព៖ familyshare ប្រែ​សម្រួល៖ ទ្រី រ៉ាវី