មើលតែរបៀបកាន់ដៃក៏អាចទាយដឹងថា គូស្នេហ៍ស្រឡាញ់គ្នាខ្លាំងដល់កម្រិតណាដែរ!
- 2017-07-31 10:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មើលតែរបៀបកាន់ដៃក៏អាចទាយដឹងថា គូស្នេហ៍ស្រឡាញ់គ្នាខ្លាំងដល់កម្រិតណាដែរ!
សម្រាប់អ្នកដែលមានដៃគូទាំងឡាយ ធ្លាប់បានកាន់ដៃគ្នាដើរលេងប៉ុន្មានដងហើយ? ជាទូទៅរបៀបនៃការកាន់ដៃគ្នាគឺមានច្រើនបែប ហើយអ្នកក៏ប្រហែលជាមិនបានចាប់អារម្មណ៍ដែរថា កាយវិការទាំងនោះបង្ហាញពីអត្តចរិតបុគ្គលយ៉ាងម៉េចខ្លះ។ ខាងក្រោមនេះជាកាយវិការកាន់ដៃទាំង ៥ ដែលអាចសម្គាល់ពីទំនាក់ទំនងក្នុងផ្លូវស្នេហារបស់ដៃគូទាំងសងខាង៖
១. បាតដៃផ្អឹបចូលគ្នា៖ កាយវិការនេះបញ្ជាក់ថាទំនាក់ទំនងរបស់អ្នកទាំងពីរគឺជាក្តីស្រឡាញ់កើតចេញពីចិត្តពិតៗ មិនមែនជាក្តីស្រឡាញ់បែបតណ្ហានោះទេ។
២. ឆ្លាស់ម្រាមដៃចូលគ្នា៖ បញ្ជាក់ពីទំនាក់ទំនងយ៉ាងស្អិតរមួតរបស់ដៃគូទាំងសងខាង ហើយវាជាស្នេហាដែលមានភាពរឹងមាំ។
៣. កាន់ម្រាមដៃ៖ បញ្ជាក់ថាដៃគូទាំងពីរមានភាពឯករាជ្យដូចគ្នា និងចេះគោរពរឿងផ្ទាល់ខ្លួនរបស់គ្នាទៅវិញទៅមក។
៤. កាន់ប្រអប់ដៃនិងអោបកដៃ៖ អ្នកទាំងពីរមានភាពច្បាស់លាស់នៅក្នុងរឿងស្នេហាហើយមិនងាយមានចិត្តងាករេពីគ្នាឡើយ។
៥. កៀកដៃ៖ បញ្ជាក់ថាអ្នកទាំងពីរជាមនុស្សដែលមានការប្រុងប្រយ័ត្នខ្លាំងចំពោះរឿងស្នេហា ហើយក៏ជាមនុស្សដែលប្រច័ណ្ឌហួងហែងខ្លាំងផងដែរ៕