Song Hye Kyo ទម្លាយមូលហេតុរំជួលចិត្តដែលខ្លួនលង់ស្នេហ៍ Song Joong Ki
- 2017-07-05 10:25:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Song Hye Kyo ទម្លាយមូលហេតុរំជួលចិត្តដែលខ្លួនលង់ស្នេហ៍ Song Joong Ki
អ្នកគាំទ្រនៅលើបណ្តាញសង្គមអ៊ីនធើណែតជាច្រើន ពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្រោយទទួលបានដំណឹងក្តៅៗថា តួឯកប្រុសស្រីក្នុងរឿង «Descendent of the Sun» ត្រៀមចូលរោងការនៅខែតុលាខាងមុខនេះ។ ទន្ទឹមនឹងការប្រកាសជាផ្លូវការមួយនេះ តួឯកស្រី Song Hye Kyo ក៏បានសរសេរសារដ៏រំជួលចិត្តនៅលើបណ្តាញសង្គមផងដែរ ដោយទម្លាយពីអាថ៌កំបាំងដែលនាងធ្លាក់ក្នុងអន្លង់ស្នេហ៍របស់ Song Joong Ki។ អត្ថន័យខ្លះៗនៅក្នុងសារនោះបាននិយាយថា៖ «មុនដំបូងខ្ញុំនិង Joong Kiគឺជាមិត្តរួមការងារ ពួកយើងធ្លាប់បានធ្វើការជាមួយគ្នាច្រើនរហូតដល់ខ្ញុំសង្កេតឃើញថាយើងមានចំនុចស្រដៀងគ្នា។ ពួកយើងតែងតែចំណាយពេលយល់ពីគ្នាទៅវិញទៅមក ហើយសម្រាប់ខ្ញុំគាត់គឺជាមនុស្សដែលគួរឱ្យទុកចិត្ត និងមានអត្តចរិតល្អ»។ នាងក៏បានរៀបរាប់ទៀតថា វាពិតជាគួរឱ្យរំភើបនៅពេលដែលខ្ញុំដឹងថាគាត់មានអារម្មណ៍ល្អចំពោះខ្ញុំដូចគ្នា ហើយបើទោះជាដំណឹងរៀបការនេះវាភ្លាមៗពេកក៏ដោយ ប៉ុន្តែខ្ញុំសង្ឃឹមថាហ្វេនទាំងអស់នឹងនៅតែបន្តគាំទ្រពួកយើងខ្លាំងដូចមុនដដែល៕