ចំណុច៥យ៉ាងបញ្ជាក់ថាអាកប្បកិរិយាយើងមានបញ្ហា មិនមែនអ្នកជុំវិញទេ
- 2017-05-06 04:41:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចំណុច៥យ៉ាងបញ្ជាក់ថាអាកប្បកិរិយាយើងមានបញ្ហា មិនមែនអ្នកជុំវិញទេ
ជួនកាលយើងតែងមានអារម្មណ៍ដូចជាធុញទ្រាន់នឹងអ្នកជុំវិញដែលចេះតែធ្វើនេះខុស ធ្វើនោះខុស។ ប៉ុន្តែតើអ្នកធ្លាប់គិតទេថាវាអាចមកពីខ្លួនអ្នក មិនមែនគេទេ។ គួរសង្កេតមើល បើអ្នកមានចំណុចទាំងនេះគួរឆាប់ផ្លាស់ប្ដូរទៅ៖
១. គ្រប់គ្នាជាមនុស្សរំខាន៖ សាកពិនិត្យមើលថាបើអ្នកជុំវិញមិនទាន់ហើបមាត់និយាយផង យើងមានអារម្មណ៍ធុញហើយនោះ វាជាសញ្ញាថាអាកប្បកិរិយាយើងមានបញ្ហាហើយ។
២. គិតថាខ្លួនឯងត្រូវជានិច្ច៖ គឺមិនដែលទទួលកំហុសតែម្ដងមិនថាលើរឿងអ្វី ឬប្រធានបទអ្វីនោះទេ។
៣. មិនចេះសម្របសម្រួល៖ នេះជាចំណុចអវិជ្ជមានបំផុត។ តើអ្នកមិនដែលចង់សម្រួលជាមួយនរណាម្នាក់ទេ មែនទេ?
៤. មិនពេញចិត្តពេលគេជោគជ័យ៖ តាមពិត យើងត្រូវចូលរួមរីករាយមិនមែនមិនសប្បាយចិត្តនោះទេ។ កុំបណ្ដោយខ្លួនឲ្យមានចរិតអវិជ្ជមានបែបនេះឲ្យសោះ។
៥. ខឹងគ្រប់ពេល៖ សាកគិតមើលថាក្នុងមួយថ្ងៃយើងខឹងប៉ុន្មានដង? បើដឹងថាខ្លួនខឹងស្ទើរគ្រប់ពេលនោះ គួរប្រញាប់សម្រួលអារម្មណ៍មកវិញ។ ត្រូវញញឹមឲ្យបានច្រើនទើបល្អ។
ដូចនេះសម្រាប់ស្ត្រីទាំងអស់ដែលមានបញ្ហាទាំងនេះ យើងគួរប្រញាប់កែតម្រូវដើម្បីកុំឲ្យបញ្ហាកាន់តែធ្ងន់។ ត្រូវមើលមនុស្សជុំវិញខ្លួនក្នុងផ្លូវវិជ្ជមានទើបអារម្មណ៍យើងសប្បាយទៅតាមនោះដែរ៕