ចង់ឲ្យគេចូលចិត្តតាំងពីជួបដំបូង ស្ត្រីគួរជៀសវាងកំហុសនិយាយស្ដីទាំងនេះ
- 2017-05-05 07:56:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចង់ឲ្យគេចូលចិត្តតាំងពីជួបដំបូង ស្ត្រីគួរជៀសវាងកំហុសនិយាយស្ដីទាំងនេះ
ពេលជួបដំបូងគឺជាពេលសំខាន់បំផុតមិនថាក្នុងការងារ ការសិក្សា ស្នេហា ឬ អ្វីផ្សេងនោះទេព្រោះមនុស្សដែលយើងជួបគេចំណាយពេលតែ ៧ វិនាទីប៉ុណ្ណោះដើម្បីវាយតម្លៃយើង។ វាជាការចាំបាច់ដែលយើងគួរប្រយ័ត្នជាមួយកំហុសផ្សេងៗជាពិសេសការនិយាយ។
១.និយាយកុហកបំផ្លើស៖ មិនថាទៅសម្ភាសន៍ការងារ ឬទៅជួបអនាគតឪពុកម្ដាយក្មេកអីនោះទេ ការនិយាយមិនពិតធ្វើឲ្យគេមានអារម្មណ៍ថាយើងកំពុងប្រឹងអួត ស្ដាប់ទៅមិនគួរឲ្យទុកចិត្ត។។
២.និយាយគ្មានលាក់បាំងអ្វីសោះ៖ ការសំងាត់នៃជីវិតឯកជនយើងមិនមែនមនុស្សទាំងអស់គួរដឹងទេ។
៣.និយាយគ្មានឈប់សោះ៖ ក្នុងការសន្ទនា គួរមានពេលនិយាយ និងពេលឈប់ខ្លះជារឿងធម្មតា។ មិនគួរប្រឹងនិយាយជ្រុលមិនដាច់សោះទេព្រោះវាធ្វើឲ្យធុញទៅវិញ។
៤.សួរនាំច្រើនជ្រុល៖ កុំសួរសំនួរច្រើនរហូតដល់ចេញក្រៅប្រធានបទដល់រឿងនយោបាយ, សាសនា, លុយកាក់ ឬជីវិតឯកជនគេ។ ត្រូវវៃឆ្លាតលើចំណុចនេះទើបគេមានអារម្មណ៍ល្អជាមួយយើង៕