មិត្តពិតប្រាកដ Vs មិត្តក្លែងក្លាយ
- 2017-05-04 03:16:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិត្តពិតប្រាកដ Vs មិត្តក្លែងក្លាយ
រឿងពិតមួយគឺថាមិត្តយើងទាំងអស់មិនមែនសុទ្ធតែមិត្តពិតនោះទេ។ អ្នកខ្លះខ្វល់ពីយើងពិតប្រាកដតែអ្នកខ្លះវិញគឺចាំចាក់យើងពីក្រោយខ្នងតែម្ដង។ រស់ក្នុងសង្គម ស្រីៗយើងគួររៀនចែកឲ្យដាច់រវាងមិត្តទាំងពីរនេះ៖
មិត្តពិតប្រាកដ
១. យកចិត្តទុកដាក់ពេលយើងសុំជំនួយ៖ មិនថាពិបាកចិត្តរឿងស្នេហា ឬ រឿងអ្វីផ្សេង មិត្តល្អគេនឹងគាំទ្រយើងតាមដែលអាចធ្វើបាន។
២. និយាយល្អពីយើងទៅកាន់អ្នកដទៃ៖ ព្រោះគេចង់ឲ្យអ្នកផ្សេងឃើញពីចំណុចល្អៗរបស់យើង ហើយគេធ្វើបែបនេះចេញពីចិត្ត។
៣. ការពារយើង៖ ជាពិសេសពេលអ្នកផ្សេងនិយាយមិនពិតពីយើង។ គេមិនខ្លាចក្នុងការនិយាយការពិតទេ។
៤. ចាំរំឭកយើង៖ ពេលមានចំណុចខ្វះខាត គេចាំប្រាប់ ឬ ដាស់តឿនជានិច្ច។
៥. ពឹងពាក់គ្នាទៅវិញទៅមក៖ អំពើល្អៗជារឿងត្រូវធ្វើទៅវិញទៅមករវាងមិត្តល្អព្រោះតិចឬច្រើន វានឹងជះឥទ្ធិពលឲ្យគ្នាទៅវិញទៅមក។
មិត្តក្លែងក្លាយ៖
១. មិនដែលទុកយើងក្នុងចិត្ត៖ យើងអាចសម្គាល់ថាគេធ្វើអ្វីមួយដោយគ្មានខ្វល់ពីការគិតយើងសោះតែម្ដង។
២. តែងបដិសេធពេលយើងត្រូវការជំនួយ៖ តែងបង្ហាញថាគេមិនអាចជួយអ្វីបានទេ ជាប់រវល់នេះឬរវល់នោះជាដើម។
៣. មិនដែលហាមយើង៖ គេមិនខ្វល់ពេលឃើញយើងធ្វើខុសទេ ហើយប្រហែលចាំសើចទៀតផង។
ដូចនេះវាជារឿងចាំបាច់ដែលស្ត្រីយើងត្រូវញែករវាងមិត្តភ័ក្ដិទាំងពីរប្រភេទនេះ។ គួរជៀសវាងមិត្តដែលចាំតែយកប្រយោជន៍ ហើយត្រូវរក្សាមិត្តដែលខ្វល់ពីយើងពិតប្រាកដឲ្យយូរអង្វែង៕