សារៈសំខាន់នៃការដាក់ទារកនិងងកុមារអោយត្រូវពន្លឺព្រះអាទិត្យនៅពេលព្រឹក
- 2025-01-28 01:08:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សារៈសំខាន់នៃការដាក់ទារកនិងងកុមារអោយត្រូវពន្លឺព្រះអាទិត្យនៅពេលព្រឹក
សារៈសំខាន់នៃការដាក់ទារកនិងងកុមារអោយត្រូវពន្លឺព្រះអាទិត្យនៅពេលព្រឹក ការប៉ះពន្លឺព្រះអាទិត្យដោយផ្ទាល់នៅពេលព្រឹក មានសារៈសំខាន់ណាស់សម្រាប់សុខភាពទារក។ វាជួយផលិតវីតាមីន D ដែលចាំបាច់សម្រាប់ការលូតលាស់ឆ្អឹងនិងធ្មេញរឹងមាំ ព្រមទាំងជួយ។
ពង្រឹងប្រព័ន្ធភាពស៊ាំ ពេលវេលាដែលត្រូវប៉ះពន្លឺព្រះអាទិត្យ៖
ពេលល្អបំផុតគឺចន្លោះម៉ោង ៧:០០ ដល់ ៩:០០ ព្រឹកព្រោះ នៅពេលនេះ ពន្លឺព្រះអាទិត្យមិនខ្លាំងពេក ហើយការប៉ះពាល់នឹងកាំរស្មី UV ក៏មានកម្រិតទាបដែរ។ រយៈពេល៖
សម្រាប់ទារកអាយុក្រោម ៦ ខែ គួរប៉ះពន្លឺព្រះអាទិត្យរយៈពេល ៥-១០ នាទី រាល់ថ្ងៃ រឺ ២-៣ ដងក្នុងមួយសប្តាហ៍។
សម្រាប់កុមារអាយុលើស ៦ ខែ អាចបង្កើនរយៈពេលរហូតដល់ ១៥-២០ នាទីក្នុងមួយថ្ងៃ។ វិធីសាស្ត្រ៖
១. ក្រាលកន្ទេលឬក្រមាស្អាតនៅកន្លែងមានពន្លឺព្រះអាទិត្យគ្រប់គ្រាន់។
២. ដោះសម្លៀកបំពាក់ទារកឱ្យនៅតែខោទឹកនោម។
៣. ដាក់ទារកឱ្យដេកផ្ងារលើកំរាល។
៤. ត្រូវប្រាកដថាមុខនិងភ្នែករបស់ទារកត្រូវបានការពារពីពន្លឺព្រះអាទិត្យបដោយរកក្រណាត់ រឺវ៉ែនតាបាំងភ្នែក។
៥. នៅក្បែរទារកគ្រប់ពេលដើម្បីតាមដានស្ថានភាព។ ការប៉ះពន្លឺព្រះអាទិត្យផ្ទាល់នៅពេលព្រឹកអាចបន្តធ្វើរហូតដល់កុមារអាយុ ២-៣ ឆ្នាំ។ បន្ទាប់ពីនេះ ពួកគេអាចទទួលបានវីតាមីន D គ្រប់គ្រាន់ពីការលេងនៅខាងក្រៅផ្ទះជាធម្មតា។
ការប្រុងប្រយ័ត្ន៖
១. ចៀសវាងការប៉ះពន្លឺព្រះអាទិត្យនៅពេលថ្ងៃត្រង់។
២. កុំប្រើប្រាស់ក្រេមការពារកម្តៅព្រះអាទិត្យសម្រាប់ទារកអាយុក្រោម ៦ ខែ។
៣. ប្រសិនបើស្បែកទារកក្រហមឬមានសញ្ញានៃការរលាក សូមបញ្ឈប់ការប៉ះពន្លឺព្រះអាទិត្យភ្លាម។ ការប៉ះពន្លឺព្រះអាទិត្យផ្ទាល់គួរតែធ្វើឡើងដោយប្រុងប្រយ័ត្ននិងក្រោមការត្រួតពិនិត្យពីមនុស្សពេញវ័យ។ ប្រសិនបើទារកមានសំបុរលឿង សូមពិគ្រោះជាមួយគ្រូពេទ្យកុមារដើម្បីស្វែងរកមូលហេតុទារលលឿង និងទទួលបានការព្យាបាលទាន់ពេលវេលា។
ប្រភព៖ ម៉ាក់ពេទ្យ