តោះ! មកស្គាល់ស្រីស្អាត៧រូបដែលល្បីខ្លាំងក្នុងវិស័យកីឡាអន្តរជាតិ
- 2017-04-25 06:31:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តោះ! មកស្គាល់ស្រីស្អាត៧រូបដែលល្បីខ្លាំងក្នុងវិស័យកីឡាអន្តរជាតិ
អាចនិយាយបានថានៅក្នុងវិស័យកីឡា គេតែងផ្ដោតលើតែសមត្ថភាពជាងសម្រស់ ប៉ុន្តែចំពោះកីឡាការិនីទាំង៧ខាងក្រោមនេះវិញគឺអាចខុសពីការរំពឹងរបស់អ្នករាល់គ្នា។ ពួកនាងមានទាំងសម្រស់ស្រស់ស្អាត ព្រមទាំងសមត្ថភាពពូកែដែលធ្វើឲ្យគេទទួលការចាប់អារម្មណ៍យ៉ាងច្រើនពីទស្សនិកជន។
១. Allison Rebecca Stokke៖ កើតនៅថ្ងៃទី ២២ មីនា ឆ្នាំ ១៩៨៩ សញ្ជាតិអាមេរិក។ នាងគឺជាកីឡាការិនីលោតរំលងបង្គោលដ៏ជំនាញម្នាក់ដែលធ្លាប់បំបែកកំណត់ត្រានៅអាមេរិក ហើយនាងក៏ជាតារាម៉ូដែលម្នាក់ផងដែរ។ កំណត់ត្រាល្អបំផុតរបស់នាងគឺនៅកម្ពស់ ៤.៣៦ ម៉ែត្រកាលពីឆ្នាំ ២០១២។ ជាមួយទេពកោសល្យ និងសម្រស់ដ៏ស្រស់ស្អាត Allison បានទទួលភាពល្បីល្បាយលើអ៊ីនធឺណិតយ៉ាងរហ័ស។
២. Sabina Altynbekova៖ ជាសមាជិករបស់ក្រុមស្ត្រីបាល់ទះប្រទេសកាហ្សាក់ស្ថាន។ នាងកើតនៅថ្ងៃទី ៥ វិច្ឆិកា ឆ្នាំ ១៩៩៦ ហើយនៅឆ្នាំ ២០១៤ គឺជាពេលដំបូងដែលនាងមានឱកាសបង្ហាញខ្លួនតំណាងប្រទេសក្នុងកម្មវិធីប្រកួត Asian Junior Women's Volleyball Championship។ ដោយសារទេពកោសល្យ និងសម្រស់ដ៏ស្រស់ស្អាត Sabina បានទទួលចំណាប់អារម្មណ៍ជាពិសេសពីទស្សនិកជន។
៣. Alexandra Botez៖ កើតនៅថ្ងៃទី ២៤ កញ្ញា ឆ្នាំ ១៩៩៥ និងអ្នកលេងអុកដ៏ជំនាញម្នាក់ជនជាតិកាណាដា។ Alexandra ធ្លាប់ឈ្នះពានរង្វាន់លេងអុកថ្នាក់ជាតិស្ត្រី៥ដង ព្រមទាំងធ្លាប់ឈ្នះនៅអាមេរិកតាំងពីនាងអាយុ ១៥ ឆ្នាំម្ល៉េះ។ មានម្ដងនោះនាងធ្លាប់ប្រាប់ថារយៈពេលវែងបំផុតដែលនាងលេងអុកគឺប្រហែលជា ៦ ម៉ោងកន្លះហើយជាទូទៅ ការប្រកួតអុកត្រូវចំណាយពេលយ៉ាងយូរ៤ម៉ោងប៉ុណ្ណោះ។
៤. Gronya Somerville៖ កើតនៅថ្ងៃទី ១០ ឧសភា ឆ្នាំ ១៩៩៥ នៅទីក្រុង Melbourne ប្រទេសអូស្ត្រាលី។ ស្រីស្អាតរូបនេះគឺជាកីឡាការិនីវាយសីជាគូ ហើយនាងមានម្ដាយជាជនជាតិអង់គ្លេស និងឪពុកជាជនជាតិចិន។ Somerville ត្រូវបានគេចាប់អារម្មណ៍ដំបូងតាមរយៈទេពកោសល្យពិសេសរបស់នាងទាំងពីអាយុប្រហែល១២-១៣ឆ្នាំម្ល៉េះ។ ក្រោយមក Somerville បានឈ្នះមេដាយមាសវាយសីជាគូនារីនៅក្នុងកម្មវិធី Oceania Badminton Championshiops ឆ្នាំ ២០១៤។
៥. Lokelani McMichael៖ កើតនៅខែ តុលា ឆ្នាំ ១៩៩៥ នៅរដ្ឋហាវ៉ៃ។ នាងជាកីឡាការិនីទ្រីយ៉ាថ្លុង(រួមបញ្ចូលទាំងហែលទឹក រត់ និងជិះកង់) ជាអ្នកជិះស្គីលើទឹក និងជាតារាម៉ូដែលទៀតផង។ Lokelani បានចូលរួមប្រកួតកីឡា ទ្រីយ៉ាថ្លុង ដំបូងនៅអាយុ ១៨ ឆ្នាំ ហើយក៏ទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងរហូតជាប់ឈ្មោះនៅសៀវភៅឯកត្តកម្មពិភពលោក Guinness ថាជាបេក្ខនារីក្មេងបំផុតដែលអាចបញ្ចប់ការប្រកួត ទ្រីយ៉ាថ្លុង ក្នុងកម្មវិធី Ironman បាន។ រីឯវិស័យម៉ូដែលវិញ នាងក៏បានលេចមុខលើទស្សនាវដ្ដីល្បីៗដូចជា GQ, Shape, Triathlete, Runner's World, Men's Health និងទស្សនាវដ្ដីល្បីៗមួយចំនួនទៀត។
៦. Beatriz Feres និង Branca Feres៖ ស្រីស្អាតកូនភ្លោះទាំងពីរនេះក៏ល្បីល្បាញដោយសារតែទេពកោសល្យដ៏ច្រើនរបស់នាងដែររួមមានដូចជា ហែលទឹក(សំដែងកាយវិការ) តារាម៉ូដែល និងជាតារាសម្ដែង។ ពួកគេកើតនៅថ្ងៃទី ២២ កុម្ភៈ ឆ្នាំ ១៩៨៨ នៅប្រទេសប្រេស៊ីល ហើយធ្លាប់ឈ្នះជាជើងឯកហែលទឹកប្រចាំប្រទេសប្រេស៊ីល ព្រមទាំងទទួលបានលេខពីរក្នុងកម្មវិធី Pan American Junior Games ក្នុងរដ្ឋ Orlando កាលពីឆ្នាំ ២០០៥ ទៀតផង។
៧. Rina Takeda៖ ជាតារាសម្ដែងផង និងជាកីឡាការិនីការាត់តេផង។ ស្រីស្អាររូបនេះកើតនៅថ្ងៃទី ១៥ មិថុនា ឆ្នាំ ១៩៩១ នៅប្រទេសជប៉ុន។ Takeda បានចាប់អារម្មណ៍លើកីឡាការាត់តេតាំងពីអាយុ១០ឆ្នាំ ហើយប្រឹងប្រែងរហូតទទួលបានខ្សែក្រវាត់ខ្មៅកម្រិត Ryukyu (ឈ្មោះកម្រិតការាត់តេនៅជប៉ុន)។ លើផ្នែកសម្ដែង នាងបានលេចមុខក្នុងខ្សែភាពយន្តជប៉ុនដំបូងនៅឆ្នាំ ២០០៩ ហើយក៏ទទួលការគាំទ្រជាបន្តបន្ទាប់ដោយសារតែនាងមានភាពប៉ិនប្រសព្វក្នុងការសម្ដែងតួផ្សេងគ្នាជាច្រើន៕