៣សន្លឹករបស់ បេននី យ៉ាំង បង្ហើបថានាងពិតជា....
- 2017-04-10 10:02:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៣សន្លឹករបស់ បេននី យ៉ាំង បង្ហើបថានាងពិតជា....
តារាស្រីបែប ស៊ីវីល័យ ប៊េននី យាង បានទម្លាយរូបថត៣សន្លឹកដែលបញ្ជាក់ពីសម្រស់ដែលខ្លួនមានតាំងពីកុមារភាពម្ល៉េះ។ បើយើងចាប់អារម្មណ៍មើលទៅ ប៊េននី យ៉ាំង ពិតជាស្រស់ស្អាត ទាំងទម្រង់មុខ ចង្ការ និង កែវភ្នែក។
តារាស្រីនេះក៏បានបង្ហើបប្រាប់តាមរយៈគណនីហ្វេស ប៊ុកផ្ទាល់ខ្លួន ដែលរថា ៖ «មើលៗរូបនឹងហើយសូមអស់ចម្ងល់ ចង្កាអូនមានតាំងពីអូនម៉ាក់អូនពអូនមេស? អូនប្រាប់ហើយអត់មានណាជឿអូន? ចឹងមានតែបង្ខំចិត្តផុសរូបនឹងហើយ? តែច្រមុះវិញតាពិត បេបី បង្ខំចិត្តលើកខ្ទង់តិចហើយចា? ម៉ាក់ញុំគាត់ស្អាតស្រាប់ចឹងកូន គាត់មិនអាក្រក់ដល់ថ្នាក់កែទាំងអស់ទេ? មុខគេមានខ្ទង់ស្រាប់លើកចាមុះតិចគឺថាសន្លប់ចឹងម៉ង? យាយពីសវិញដូចឃើញស្រាប់ហើយពេលនៅតូចសតែរាងធំតិចអូនដើររត់លេងមួយហ្វេ្រនៗអូនក្នុងភូមិហរ? ត្រូវថ្ងៃខ្មៅរបៀបក្មេងៗ? ដល់ពេលពេញរូបរាងអូនមានរបស់ពិសេសពីម្ចាស់ម៉ាក់ទើបអូនខ្ចីចឹងចា »។
ចុះប្រិយមិត្តយល់យ៉ាងម៉េចដែរបន្ទាប់ពីបានឃើញរូបរបស់ ប៊េននី យ៉ាំង កាលពីក្មេង?
ប្រភព៖ ផេក BenneYang