ពេល​ចូល​ឆ្នាំ​ខ្មែរ​ បើ​ស្រី​ៗ​ចង់​ដើរ​លេង​ គួរ​តែ​ត្រៀម​របស់​ទាំង​ ១០ នេះ​

  • 2017-04-10 07:28:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ថ្ងៃ​ចូល​ឆ្នាំ​ប្រពៃ​ណី​ខ្មែរ​ ក៏​ខិត​ជិត​មក​ដល់​ ហើយ​ប្រជាជន​ទាំង​ក្មេង​ចាស់​ ប្រុស​ស្រី​តែង​តែ​រីករាយ​ក្នុង​ការ​ជួប​ជុំ​គ្រួសារ​ ហើយ​ខ្លះ​ទៀត​ក៏​មាន​ដំណើរ​កម្សាន្ត​​ទៅ​តាម​ទី​កន្លែង​ផ្សេងៗ ជា​ពិសេស​សម្រាប់​មនុស្ស​ស្រី​តែ​ម្ដង​ បើ​អ្នក​មាន​ដំណើរ​ទៅ​ណា​អ្នក​គួរ​តែ​ត្រៀម​នូវ​របស់​ទាំង​នេះ​ ៖

១.Camera ៖ វា​សំខាន់​ណាស់​ពេល​ដែល​អ្នក​ដើរ​លេង​ម្ដង​ៗ​ ព្រោះ​វា​អាច​ផ្ដិត​យក​ការ​ចង​ចាំ​ និង​ អនុស្សាវរីយ៍​របស់​អ្នក​ ហើយ​មនុស្ស​ស្រី​ក៏​ចូល​ចិត្ត​ថត​រូប​ណាស់​ ដូច្នេះ​ត្រូវ​តែ​មាន​។

២.គ្រឿង​ Make up ៖ ប្រហែល​ជា​ស្រី​ៗ​មិន​ភ្លេច​ទេ​ ព្រោះ​វា​សំខាន់​ណាស់​ ទៅ​ដើរ​លេង​ម្ដង​ត្រូវ​តែ​តែង​ខ្លួន​ឲ្យ​ស្អាត​ៗ​។

៣.ប្រដាប់​កៀប​សក់ ៖ បើ​អ្នក​ទៅ​គេង​ អ្នក​គួរ​តែ​មាន​វា​ ព្រោះ​វា​ក៏​សំខាន់​ដែរ​ក្នុង​ការ​ដែល​យើង​អ្នក​ចង់​លេង​ម៉ូដ​សក់​ ស្អាត​ៗ។

៤.ស្បែក​ជើង ៖​ ពេល​ដើរ​ឆ្ងាយ ពេល​ថ្ងៃ​ ​អ្នក​គួរ​តែ​ពាក់​ ប៉ាត់​តា​ ហើយ​បើ​ដើរ​ពេល​យប់ ឬ​ ដើរ​តាម​ឆ្នេរ​​អ្នក​គួរ​តែ​មាន​ស្បែក​ជើង​ផ្ទាត់​ ឬ​ក៏​ស្បែក​ជើង​ណា​ដែល​ស្រួល​ពាក់ ស្រួល​ដើរ។

៥.ឆត្រ ៖​ ដឹង​ហើយ​ថា​ខែ​នេះ​ជា​ខែ​ក្ដៅ​ ដូច្នេះ​អ្នក​គួរ​តែ​មាន​ឆត្រ​មួយ​ក្នុង​ដៃ​ ទុក​បាំង​កម្ដៅ​ថ្ងៃ​កុំ​ឲ្យ​ខ្មៅ​ស្បែក​។

៦.កង្ហារ​តូច​ ៖​ វា​ពិត​ជា​ជួយ​ច្រើន​ណាស់​បើ​អ្នក​ទៅ​កន្លែង​ដែល​មាន​មនុស្ស​ច្រើន​ ព្រោះ​ពេល​ដែល​ក្ដៅ​ ពេល​ដែល​ហប់​អ្នក​អាច​ប្រើ​វា​ក្នុង​ការ​បន្ថយ​ការ​​ក្ដៅ​ស្អុះ​ស្អាប់។

៧.Power Bank ៖​ ពេល​ទៅ​ណា​ឆ្ងាយ​វា​ពិបាក​ណាស់​ក្នុង​ការ​រក​កន្លែង​ បញ្ចូល​ថ្ម​ ដូច្នេះ​បើ​មាន​វា​មួយ​អ្នក​អាច​សាក​ថ្ម​បាន​គ្រប់​កន្លែង​។

៨.កន្សែង​ ឬ​ ក្រម៉ា ៖ ពេល​ដែល​អ្នក​ដើរ​ឆ្ងាយ​ មនុស្ស​ច្រើន ក្ដៅ​ ហើយ​ហុយ​ នោះ​ស្បែក​របស់​អ្នក​នឹង​មាន​ដី ស្អិត​ អីចឹង​ហើយ​អ្នក​អាច​យក​វា​មក​ផ្សើម​ទឹក ​ជូត​មុខ ជូត​ដៃ ជូត​ក ឲ្យ​ស្រួល​ខ្លួន​​បន្តិច។

៩.មួក ៖​ ពេល​ខ្លះ​ អ្នក​ពិបាក​នឹង​ប្រើ​ឆត្រ​ អ្នក​ត្រូវ​តែ​មាន​មួក​ ដើម្បី​ការពារ​មុខ​ពី​កម្ដៅ​ថ្ងៃ​ ហើយ​ម្យ៉ាង​ទៀត​វា​មើល​ទៅ​ក៏​ស្អាត​ដែរ។

១០.វ៉ែន​តា ៖​ វា​ជួយ​អ្នក​ក្នុង​ការ​ការ​ពារ​កម្ដៅ​ថ្ងៃ​ និង​ធ្វើ​ឲ្យ​អ្នក​លេង​ Style ស្អាត​ៗ​បាន​ទៀត​ផង។

អាច​នឹង​មាន​របស់​ជា​ច្រើន​ទៀត​ដែល​អ្នក​ត្រូវ​មាន​ តែ​យ៉ាង​ណា​ក៏​ដោយ​អ្នក​កុំ​ភ្លេច​របស់​ទាំង​នេះ​ណា។​

អត្ថបទៈ ផេង ផលធិតា

អត្ថបទពេញនិយម