មនុស្សប្រុសស្រលាញ់មនុស្សស្រីមួយណា រវាងសុភាពរាបសា និងក្រមិចក្រមើម?
- 2017-03-28 02:53:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មនុស្សប្រុសស្រលាញ់មនុស្សស្រីមួយណា រវាងសុភាពរាបសា និងក្រមិចក្រមើម?
មនុស្សយើងមានចរិតផ្សេងៗពីគ្នា ហើយក៏ស្រឡាញ់មនុស្សផ្សេងៗពីគ្នាដែរ។ មនុស្សប្រុសខ្លះអាចស្រឡាញ់នារីដែលមានចរិតរម្យទមទៅ ហើយខ្លះទៀតក៏ចូលចិត្តមនុស្សស្រីដែលលេងសើចក្រមិចក្រមើមទៅ។ ខាងក្រោមនេះគឺជាមតិរបស់បុរស៤នាក់ ដែលក្រុមការងារ កញ្ញា បានសាកសួរ៖
លីមគង់ ៖ « សម្រាប់ខ្ញុំគឺ ខ្ញុំស្រឡាញ់មនុស្សស្រីដែលចូលចិត្តលេងសើច ហើយមានចរិតច្រឡឺមដូចកូនក្មេង ព្រោះពេលដែលនៅជាមួយគ្នាមានអារម្មណ៍ថាសប្បាយចិត្ត អត់ស្ងាត់។»
គីមហុង ៖ « អាចនិយាយថាខ្ញុំស្រឡាញ់ចរិតក្រមិចក្រមើមជាងសុភាព ព្រោះពេលខ្លះក៏អត់ចង់ឲ្យគាត់និយាយច្រើនដែរ ប៉ុន្តែបើគាត់អត់និយាយច្រើនខ្ញុំមានអារម្មណ៍ថាអផ្សុកហើយស្ងាត់ខ្លាំង។»
ណារិទ្ធ ៖ « ចំពោះខ្ញុំវិញគឺខ្ញុំអត់សូវចូលចិត្តមនុស្សស្រីដែលលេងច្រើននោះទេ ព្រោះវាមើលទៅអត់សូវទំនង។ ខ្ញុំចូលចិត្តមនុស្សស្រីដែលស្ងប់ស្ងាត់ ព្រោះវាមើលទៅទាក់ទាញ ជាងមនុស្សស្រីដែលនិយាយច្រើន។»
« តាមចិត្តខ្ញុំគឺខ្ញុំចង់ឲ្យគាត់មានទាំងពីរ ព្រោះពេលខ្លះខ្ញុំក៏ត្រូវការស្ងប់ស្ងាត់ ហើយពេលខ្លះខ្ញុំត្រូវការភាពរីករាយពីគាត់។ ដូច្នេះខ្ញុំចង់ឲ្យគាត់ចេះមើលតាមកាលៈទេសៈ។» មតិ លីម៉េង ។
ទាំងនេះគ្រាន់តែជាយោបល់របស់មនុស្សប្រុសមួយចំនួនតែប៉ុណ្ណោះ ចុះសម្រាប់អ្នកវិញតើស្រឡាញ់មួយណាទៅ?