ចិញ្ចើម​ជា​តំបន់​ដែល​ស្រី​ៗ​ធុញ​ទ្រាន់​ពេល ​Make Up ម្ដងៗ មែន?

  • 2017-03-27 08:28:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការ​ផាត់​មុខ​ជា​ចរិត​ទូ​ទៅ​របស់​មនុស្ស​ស្រី​សឹង​តែ​គ្រប់​គ្នា។ ប៉ុន្តែ​មាន​ចំណុច​ខ្លះ​ដែល​មនុស្ស​ស្រី​ យើង​ពិបាក​ក្នុង​ការ​ Make Up ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ពួក​គេ​ទៅ​រក​ សាឡន​ ព្រោះ​ធុញ​ទ្រាំ​នឹង​លទ្ធ​ផល​មិន​សម​បំណង។ ជា​ការ​ពិត​អត់​ដែល​ថា​ស្រី​ៗ​ធុញ​រឿង​គូស​ចិញ្ចើម​នឹង? អាន​មតិ​ខាងក្រោម​យើង​នឹង​ដឹង៖

បញ្ញា៖«ចិញ្ចើម​ គឺ​ជា​​កន្លែង​ដែល​ខ្ញុំ​ពិបាក​គូរ​ជាង​គេ ធុញ​ណាស់​បង ព្រោះ​គូស​យូរ​​ហើយ​ចេញ​មក​នៅ​មិន​សូវ​ស្អាត​ទៀត»។

រូបតំណាង

**ធីតា**៖«ស្រី​យើង​ ត្រូវ​ចេះ​ផាត់​មុន​ខ្លួន​ឯង​ខ្លះ​ទើប​ល្អ តែ​ពិបាក​ថា​ផាត់​ទៅ​មិន​សូវ​ស្អាត​ដូច​​គេ​អ្នក​ជំនាញ​ បើ​និយាយ​ពី​ពិបាក​ជាង​គេ​បំផុត​​នោះ​គឺ​ ចិញ្ចើម​ហ្នឹង​ហ្មង ពេល​ខ្លះ​គូរ​ចេញ​មក​ម្ខាង​គោ​ម្ខាង​ក្របី​ក៏​មាន​ដែរ»។

ស្រី​អូន៖ មក​ពី​ធុញ​នឹង​គូរ​ចិញ្ចើម​មិន​ស្អាត​ហ្នឹង​ហើយ​បាន​ទៅ​ផ្លុំ​ ព្រោះ​ពេល​ផាត់​មុន​ទៅ​ណា​ម្ដង​ៗ ស៊ី​ម៉ោងជាង​គេ​គឺ​វា​ហ្នឹង​ឯង»។​

រី​តា៖«នេះ​ប្រហែល​ជា​កម្ម​របស់​ខ្ញុំ​ហើយ​ក៏​មិន​ដឹង​ ដែល​កើត​ជា​ស្រី​ហ្នឹង​គេ​ដែរ​ តែ​បែរ​ជា​អត់​ចេះ​គូស​ចិញ្ចើម​ ពេល​សាក​គូស​ចេញ​ទ្រង់​ទ្រាយ​ម​ក​ភ្លាវ​ៗ​ម៉េច​មិន​ដឹង​ទេ»។

រ៉ានី៖«ចំពោះ​ខ្ញុំ​មាន​ដុង​ខាង​ផាត់​មុខ​មិន​អី​ទេ តែ​នៅ​តែ​ពិបាក និង​ដែល​ចំណាយ​ពេល​យូរ​ត្រង់ ចិញ្ចើម»។

សិលា៖ សម្រាប់​ខ្ញុំ​ចិញ្ចើម​មិន​មែន​ជា​ កន្លែង​ដែល​ពិបាក​​នោះ​ទេ ភ្នែក​ទៅ​វិញ​ទេ​ ព្រោះ​ត្រូវ​ការ​លាយ​ពណ៌​ភ្នែក​ឲ្យ ស៊ី​និង​ការ​ Make Up ទាំង​មូល។

ចុះ​ប្រិយ​មិត្ត​ដ៏​ទៃ​ទៀត​គិត​អញ្ចឹង​ដែរ អត់? បើ​អត់​ តើ​មាន​កន្លែង​ណា​ផ្សេង​ទៀត​ដែល​ស្រី​ៗ​យើង​ធុញ​ទ្រាំ?

អត្ថបទ៖ តាំង ដាលីន

អត្ថបទៈ តាំង ដាលីន