ទាយ​មើល​ស្រី​​ៗវ័យ ៣០ ឆ្នាំឡើង តែ​មិនទាន់មាន​ប្ដី មាន​អារម្មណ៍ម៉េចទៅ​?

  • 2017-03-26 05:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តើ​ក្នុង​ចិត្ត​ស្ត្រី​វ័យ ៣០ ហើយ​តែ​មិន​ទាន់​រៀបការ​គេ​ខ្វល់​ពី​រឿង​នេះ ឬ​អត់​ណ៎? តោះ​អាន​អត្ថបទ​ខាងក្រោម​នឹង​ច្បាស់​ដូច​ថ្ងៃ​តែ​ម្ដង៖

១.សុភ័ក្រ្តា៖ «ខ្ញុំ ៣២ ឆ្នាំ​ហើយ មិន​ខ្វល់​រឿង​ប្ដីសី​អី​នេះ​ទេ មាន​ក៏​មាន គ្មាន​ក៏​ហី។ បច្ចេកទេស​ឥឡូវ​ទំនើប​ណាស់ ទោះ​អត់​ប្ដី​ក៏​អាច​មាន​កូន​បាន មិន​ចាច់​ខ្វល់​រឿង​នេះ​ទេ»។

២.ទេវី៖ «មនុស្ស​ស្រី​សម័យ​នេះ​មិន​គួរ​ធ្វើ​ខ្លួន ឬ​គិតតែ​រឿង​ប្ដី​នោះ​ទេ គួរ​គិត​ពី​ការ​រៀន​សូត្រ និង​រក​ការងារ​ណា​ដែល​ល្អ​អាច​ចិញ្ចឹម​ខ្លួន និង​គ្រួសារ​ផង​ទៅ។ កុំ​ទៅ​ខ្វល់​នឹង​ពាក្យ “ក្រមុំ​ចាស់” នឹង បង​អាយុ ៣០-៣១ ឆ្នាំ​​ដែរ​​ហើយ​នឹង តែ​បង​មិន​គិត​រឿង​នោះ​ផង»។

រូបតំណាង

**៣.កញ្ចនា**៖ «ខិតខំ​តាម​រក​ក្ដី​ស្រមៃ​ខ្លួន​ឯង​សិន​ទៅ ចាំ​ទៅ​គិត​រឿង​ប្ដី រឿង​កូន​នឹង​នោះ។ បង​គិត​ថា​ធ្វើ​អ្វី ឬ​ទៅ​កន្លែង​ណា​ដែល​ខ្លួន​ឯង​ចង់​ទៅជាមុន​សិន។ ដើរ​លេង, ជប់លៀង ស្គាល់​អ្វី​ដែល​ជា​ពិភពលោក​ខាងក្រៅ​ឲ្យ​អស់​សិន ចាំ​មក​ខ្វល់​រឿង​នោះ»។

៤.ស្រីណាក់៖ «ពេល​ដែល​មិន​ទាន់​រៀបការ យើង​អាច​ធ្វើ​ការងារ​អស់​ពី​ចិត្ត​ពី​ចង់ គ្មាន​ការ​បែងចែក​អារម្មណ៍​ពី​បី និង​ព្យាយាម​ស្វែង​រក​ក្ដី​ស្រមៃ។ តែ​ពេល​រៀបការ​ហើយ អ្វី​ៗ​នឹង​មិន​ដូច​មុន​ទៀត​ឡើយ ចឹង​ហើយ​បង អត់​ទាន់​គិត​រឿង​គ្រួសារ​ទេ​អូន។ បង​គិត​ថា​ស្រី​ៗ​ឥឡូវ​គួរ​ធ្វើ​អ្វី​មួយ​ដ៏​អស្ចារ្យ​សម្រាប់​ប៉ាម៉ាក់,បងប្អូន​សិន​ទៅ រឿង​សង្សារ ឬ​ប្ដី​គង់​តែ​ដល់​ពេល​ទេ»។

៥.ឡានី៖ «ប្រសិនបើ​យើង​ទម្លាប់​រស់នៅ​ម្នាក់ឯង​រហូត​ដល់​អាយុ​ជាង ៣០ ហើយ​ស្រាប់តែ​រៀបការ​ភ្លាម នោះ​យើង​នឹង​មាន​អារម្មណ៍​ថា​ជីវិត​យើង​ដូច​ជាប់​ចំណង, គ្មាន​សេរីភាព ចឹង​បន្ត​យក​សេរី​ភាព​ទៀត​ខ្ជិល​ខ្វល់​រឿង​ស្នេហា»។

៦.យ៉ាយ៉ា៖ «ខ្ញុំ​គិត​ថា​ការ​រៀបការ សប្បាយ​តែ​ពេល​ដំបូង​ៗ​ទេ តែ​ក្រោយ​មក​ វា​អាច​នាំ​មក​នូវ​ភាព​តានតឹង, បន្ទុក និង​ទំនួល​ខុស​ត្រូវ»៕

ចុះ​មិត្ត​នារី​ដទៃ​គិត​មិច​វិញ

អត្ថបទ៖ ទ្រី រ៉ាវី