របប​អាហារ​ដែល​ជួយឱ្យ​ដើមទ្រូងធំ​ជាងមុន​

  • 2017-03-21 07:04:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការដែល​មាន​សុដន់​តូច​មិនមែន​ជា​កំហុស​របស់អ្នក​ឡើយ​ហើយ​វាក៏​មិនមែន​ជា​អ្វី​ដែល​អ្នក​គួរ​ពិបាក​ចិត្ត ​និង​អស់សង្ឃឹម​នោះដែរ។ យក​ល្អ​អ្នកគួរ​កុំ​ប្រថុយប្រថាន​ក្នុងការ​ប្រើប្រាស់ ផលិតផល​ពង្រីក​សុដន់​ដែល​សម្បូរទៅដោយ​សារធាតុ​គីមី​ហើយ​ងាក​មក​ទទួលទាន​អាហារ ​និង​ភេសជ្ជៈ​តាម​បែប​ធម្មជាតិ​ដែល​ពិតជា​អាចជួយ​ធ្វើឱ្យ​សុដន់​របស់អ្នក​កាន់តែ​ធំ ​និង​គួរឱ្យ​ទាក់ទាញ​បន្ថែម​ទៀត។ អាហារ​និង​ភេសជ្ជៈ​ទាំង​៧​មុខ​ដែល​ធ្វើឱ្យ​សុដន់​របស់អ្នក​ធំ​ជាង​មុន៖

១.​មើម​ឆៃថាវ​ក្រហម ២.​ការ៉ុត ៣.ផលិតផល​ធ្វើ​ពី​សណ្ដែក​សៀង ៤.ស្រាបៀរ ៥.​សណ្ដែក​ពន្លក ៦.​គ្រាប់​សណ្ដែក​បារាំង

បន្លែ ​និង​ភេសជ្ជៈ​ដែលបាន​រៀបរាប់​ខាងលើ​សុទ្ធសឹងតែ​សម្បូរ​ទៅដោយ​អ័រម៉ូន​អ៊ីស្ត្រូហ្ស៊ែន​ដែល​ជួយ​ធ្វើឱ្យ​សុដន់​របស់អ្នក​ធំ​ជាង​មុន​គួរជាទី​ពេញចិត្ត។ អ្នក​គ្រាន់តែ​បន្ថែម​បន្លែ​ និងភេសជ្ជៈ​ដូចដែល​បាន​រៀបរាប់ខាងលើ​ចូលក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​របស់អ្នក​ក្នុងរយៈពេល​តែ​២​ខែ​ប៉ុណ្ណោះ​លោកអ្នកនឹង​មើលឃើញ​ពីភាព​ខុស​ប្លែក​គ្នា​ជាក់​ជាមិនខាន៕

ប្រភព៖ Zeppfeed

ប្រែសម្រួលៈ ណាលីតា