១០ឈុត​របស់​ Jessica ដែល​អ្នក​គាំទ្រ​ឃើញ​ហើយ​លង់

  • 2017-03-20 04:17:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ត្បិត​តែ​ការ​ចាកចេញ​ពី​ក្រុម​ចម្រៀង Girls’ Generation ក៏​ដូចជា​ផលិតកម្ម SM ធ្វើ​ឲ្យស្រីស្អាត Jessica ត្រូវបាត់បង់​ឱកាស​ឡើង​សម្ដែង​លើ​ឆាក​តន្ត្រី​ផ្សេងៗ តែ​ក៏​មិនមាន​ន័យ​ថា Jessica ត្រូវ​បាត់​មុខ​ពី​ទស្សនិកជន​ទាំង​ស្រុង​នោះ​ដែរ។ ក្រោយ​ចាក​ចេញ​ពី​ក្រុម ក្រៅ​ពី​បាន​ចេញ​បទ​ចម្រៀង​ទោល​មួយ​ចំនួន Jessica បាន​លេចធ្លោ​ក្នុង​វិស័យ​ម៉ូដ​ (Fashion)​ ទាំង​ការងារ​ទូទៅ​ក៏​ដូចជា​មុខ​ជំនួញ​ផ្ទាល់​ខ្លួន។ រាល់​ពេល​បង្ហាញ​ខ្លួន​ជា​សាធារណៈ​ក្នុង​កម្មវិធី​នានា ឬ​នៅ​ឯ​ព្រលាន​យន្តហោះ ម្ចាស់​បទ “Wonderland” តែងទាក់ទាញ​ចំណាប់អារម្មណ៍​អ្នក​គាំទ្រ​ជានិច្ច​តាម​រយៈ​ម៉ូដ​សំលៀកបំពាក់​យ៉ាង​ទាន់​សម័យ​របស់​នាង។ ចង់​ដឹង​​កាន់​តែ​ច្បាស់​ សូមទស្សនា​ម៉ូដ​សំលៀកបំពាក់​ថ្មី​ៗ​ចុង​ក្រោយ​របស់​នាង​ខាង​ក្រោម​នេះ៖

 

ប្រភព៖ Dispatch

ប្រែសម្រួលៈ វ៉ាន់ថន