អត្ថប្រយោជន៍ទាំង៩យ៉ាងនៃការហែលទឹកដែលអ្នកប្រហែលជាមិនធ្លាប់ដឹង
- 2017-03-14 09:34:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អត្ថប្រយោជន៍ទាំង៩យ៉ាងនៃការហែលទឹកដែលអ្នកប្រហែលជាមិនធ្លាប់ដឹង
លំហាត់ប្រាណគឺល្អចំពោះសុខភាព ទោះបីអ្នក រត់ ដើរ ឬ ក៏ហាត់កីឡាផ្សេងក៏ដោយ តែបើសម្រាប់អ្នកដែលចូលចិត្តហែលទឹកវិញរឹតតែពិសេសព្រោះ៖
1. ការហែលទឹកធ្វើឲ្យសាច់ដុំមានកម្លាំងនិងរឹងមាំ៖ ពេលដែលអ្នកហែលទឹក គឺត្រូវប្រើកម្លាំងទូទាំងរាងកាយទាំងមូល ដូចជាការប្រើជើងព្យាយាមធាក់ទឹកជាដើម ដែលជាហេតុធ្វើឲ្យសាច់ដុំអ្នករឹងមាំ និងខ្លាំងក្លា។ 2. ការហែលទឹកធ្វើឲ្យឆ្អឹងរឹងមាំ៖ ការហែលទឹក គឺបានធ្វើឲ្យឆ្អឹងរបស់អ្នកមានសុខភាពល្អ ជាងលំហាត់ប្រាណផ្សេងទៀត ព្រោះពេលហែលទឹកអ្នកត្រូវប្រឹងមួយដងខ្លួន មិនមែនសង្កត់ធ្ងន់លើកន្លែងណាមួយនោះទេ។ 3. ការហែលទឹកធ្វើឲ្យអ្នកមានចលនាបត់បែនបានខ្ពស់៖ ការហែលទឹកគឺជាលំហាត់ប្រាណមួយដែលជួយជំរុញឲ្យអ្នកមានចលនាក្នុងការបត់បែនបានល្អ ព្រោះអ្នកអាចផ្លាស់ប្ដូរចលនាខ្លួនប្រាណដោយងាយស្រួល។ 4. ការហែលទឹកគឺអាចដុតបំផ្លាញកាឡូរីបានល្អបំផុត៖ អ្នករាល់គ្នាដឹងថាការហែលទឹកគឺជាវិធីល្អបំផុតក្នុងការដុតកាឡូរីយ៉ាងមានប្រសិទ្ធភាព ហើយសក្ដិសមខ្លាំងសម្រាប់អ្នកដែលចង់បានរាងស្អាត ហើយមិនចង់ចំណាយកម្លាំងទៅលើការរត់ ឬធ្វើអ្វីផ្សេង។
5. ការហែលទឹកល្អសម្រាប់ផ្លូវដង្ហើម៖ ការហែលទឹកបានជួយដល់ផ្លូវដង្ហើមរបស់អ្នកយ៉ាងច្រើន ដូចជាសម្រួលដល់ គេងស្រមុក ជំងឺហឺត និង សម្រួលដល់ផ្លូវដង្ហើមអ្នកឲ្យមានភាពល្អប្រសើរឡើង។
6. ការហែលទឹកកាត់បន្ថយការតានតឹងចិត្ត៖ ការហែលទឹកបានធ្វើឲ្យអ្នកមានអារម្មណ៍ស្ងប់ស្ងាត់ និងស្រស់ស្រាយបែបធម្មជាតិមួយដែល អាចជួយឲ្យអ្នកមានអារម្មណ៍ល្អឡើងវិញ ហើយអាចជួយព្យាបាលជំងឺបាក់ទឹកចិត្តទៀតផង។
7. ជាតិអំបិលដែលមាននៅក្នុងទឹកអាចព្យាបាលស្បែកអ្នកឲ្យកាន់តែស្អាត៖ ការហែលទឹកជាទៀងទាត់ បានធ្វើឲ្យស្បែករបស់អ្នកកាន់តែស្រស់ស្អាតជាងមុន ព្រោះនៅក្នុងទឹកដែលមានអំបិលនោះវាអាចជួយរក្សាសំណើមនៃស្បែក និង ជំរុញកំណើនកោសិកាថ្មី។
8. ការហែលទឹកអាចធ្វើឲ្យអ្នកឆ្លាតជាងមុន៖ ការហែលទឹកជាលំហាត់ប្រាណមួយដែលជំរុញឲ្យអ្នកមានភាពឆ្លាតវៃជាងមុន ព្រោះវាជួយអភិវឌ្ឍខាងភាសា ជំនាញ និងមានទំនុកចិត្តជាងពេលដែលអ្នកមិនបានហែលទឹក។
9. ការហែលទឹកធ្វើឲ្យអ្នកមានអាយុវែង៖ លំហាត់ប្រាណទាំងអស់សុទ្ធតែមានប្រយោជន៍សម្រាប់សុខភាព តែចំពោះមនុស្សដែលចូលចិត្តហែលទឹកគឺល្អជាងអ្នកដែលចូលចិត្ត រត់ ដើរ ឬក៏ធ្វើអត្តពលិក។
ដូច្នេះអ្នកគួរតែចំណាយពេលហែលទឹកឲ្យបានទៀងទាត់សម្រាប់សុខភាពរបស់អ្នក។
ប្រភព៖ Lifehack