វិធី​៧​យ៉ាង​ធ្វើ​ឱ្យ​ដើម​ទ្រូង​កាន់​តែ​មាន​ភាព​ទាក់​ទាញ

  • 2017-03-14 08:31:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ដើម​ទ្រូង​ស្រស់​ស្អាត និង​មាន​ភាព​ទាក់​ទាញ​គឺ​ជា​ក្តី​ប្រាថ្នា​របស់​នារី​គ្រប់​រូប ។ កញ្ញា សូម​ណែនាំ​នូវ​វិធី​ទាំង ៧ យ៉ាង ដើម្បី​ជួយ​ឱ្យ​មិត្ត​នារី​ទទួល​បាន​ដើម​ទ្រូង​ដែល​មាន​ភាព​ទាក់​ទាញ៖

១. កាត់​បន្ថយ​ការ​គេង​ផ្កាប់​មុខ៖ ការ​គេង​ផ្កាប់​មុខ អាច​ធ្វើ​សុដន់​របស់​អ្នក​ងាយ​មាន​សភាព​ជ្រួញ ។

២. ឧស្សាហ៍​ម៉ាស្សា៖ ការ​ម៉ាស្សា​អាច​ជួយ​បង្កើន​ទំហំ​សុដន់ ព្រម​ទាំង​ធ្វើ​ឱ្យ​សុដន់​កាន់​តែមូល​ក្លំ​ល្អ ។ អ្នក​គួរ​តែ​អនុវត្ត​វិធី​នេះ​រៀង​រាល់​ពេល​ងូត​ទឹក ។

៣. ផ្តល់​សំណើម៖ គួរ​ប្រើ​ប្រាស់​ឡេ​ផ្តល់​សំណើម​ធម្មជាតិ​លាប​នៅ​បរិវេណ​សុដន់​ជា​រៀង​រាល់​ថ្ងៃ ដើម្បី​ធ្វើ​ឱ្យ​ស្បែក​មាន​ភាព​ទន់​ល្អ។

៤. ធ្វើ​ឱ្យ​ចរន្ត​ឈាម​ដើរ​ស្រួល៖ គួរ​គម្បី​ងូត​ទឹក​ជាមួយ​ទឹក​ក្តៅ បន្ទាប់​មក​សឹម​ងូត​ជាមួយ​ទឹក​ត្រជាក់។ ការ​អនុវត្តវិធី​បែប​នេះ​អាច​ធ្វើ​ឱ្យ​ចរន្ត​ឈាម​ដើរ​បាន​ស្រួល។

៥. អាវ​ទ្រនាប់៖ គួរ​ប្រើប្រាស់​អាវ​ទ្រនាប់​ដែល​មាន​ប៉ុង​កល់ ដោយ​ស័ក្តិ​សម​ជាមួយ​ទំហំ​ដើម​ទ្រូង​របស់​អ្នក។

៦. ឥរិយាបថ​ត្រឹមត្រូវ៖ ព្យាយាម​ហាត់​ពត់​ឥរិយាបថ​ដេក ដើរ ឈរ អង្គុយ​ឱ្យ​បាន​ត្រង់​ខ្លួន ។

៧. ធ្វើ​លំហាត់​ប្រាណ៖ ដើម្បី​រក្សា​ទ្រង់ទ្រាយ​ដើម​ទ្រូង​ឱ្យ​នៅ​តឹង​ណែន​ល្អ មិន​ត្រូវ​ធ្វើ​ឱ្យ​ទម្ងន់​របស់​អ្នក​ឡើង​ចុះ​ខ្លាំង​ពេក​ទេ ។ បន្ថែម​ពី​នេះ អ្នក​ត្រូវ​ព្យាយាម​ធ្វើ​លំហាត់​ប្រាណ​ជា​ប្រចាំ៕

ប្រភព៖ Fustany

ប្រែសម្រួល៖ រ័ត្ន