គិតម៉េចបើចាស់ៗមិនឲ្យលាបពណ៌សក់?

  • 2017-03-14 07:35:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​ចាស់​សម័យ​នេះ​នៅតែ​មាន​ទស្សន:ប្រកាន់នឹង​ស្រី​ៗ​ដែល​លាប​ពណ៌​សក់ ពិសេស​កូន​​ចៅ​បង្កើត និងប្រសា។ ចុះ​ស្រី​គិត​ម៉េច​ បើ​ពួក​គាត់​ប្រកាន់​នឹង​​រឿង​បែប​ហ្នឹង​? អាន​មតិ​គ្នា​យើង​តិច​សិន ថា​គិត​ម៉េច​បើ​ចាស់​ៗ​មិន​អនុ​ញ្ញាត​ឲ្យ​លាប​ពណ៌​សក់​ដែលខ្លួន​ស្រលាញ់?

លីតា៖ មិន​បាច់​និយាយ​អ្នក​ណា​ ទេ គឺ​ម៉ាក់​ខ្លា​ខ្ញុំ​ហើយ​ គាត់​មិន​ដែល​និយាយ​រក​ខ្ញុំ​ទេ​ ពេល​ខ្ញុំ​ប្ដូរ​ពណ៌​សក់​ម្ដងៗ។ មាន​តែ​បង្ខាំង​ចិត្ត​កុំ​ស្រលាញ់​ពណ៌​ដែល​អ្នក​ម្ដាយ​មិន​ពេញ​ចិត្ត។

សូរិយា៖ មិន​មែន​ស្ដី​ឲ្យ​ទេ គាត់​ជេរ​ហ្មង គាត់ថា​«ឆ្អល់​ដែរ លាប​ពណ៌​ចឹងៗ ស្អាត​កន្លែង​ណា? សក់​ក៏​ខូច មើល​ទៅ​មិន​ដឹង​ជា​ស្អី»។ តែ​ខ្ញុំ​លាប​ហើយ​បាន​ប្រាប់​គាត់ អញ្ចឹង​គាត់​ថាម៉េច​ថាទៅ​បើ​ជ្រុល​​លាប​រួច​ហើយ។

រូបតំណាង

**ស្រីខួច៖** ស្រលាញ់​ណាស់ ពណ៌​សក់​កាន់​តែ​ដិត​កាន់​តែ​ល្អ តែ​លាប​មិន​ដែលបាន​យូរ​ទេ​ អ្នក​ផ្ទះ​រអ៊ូ​ទាល់​តែយើង​ទៅ​លាប​ខ្មៅ​។ ពិសេស​គឺ​យាយ គាត់​តែង​និយាយ​ថា៖ ​«យើង​ស្រី​ខ្មែរ​លាប​ទុក​សក់​ខ្មៅ​ទើប​សម សក់​ពណ៌​បាន​តែ​បរទេស​ទេ»។

ធារី៖ ប៉ា​ថា​ឲ្យ​មធ្យម​ ងំម៉ាក់​ហ្មង បើ​លាប​ពណ៌​ស្រាល​ៗ មិន​អី​ទេ តែ​បើ​ដាក់​ជ្រុល​ចាំ​មើល​ចុះ មិន​ដាច់​ញាំ​បាយ​ទេ គាត់​ស្ដី​ឲ្យ​ឡើង​ឆ្អែត​បាយ​ «បើ​ពីក្រមុំ​ម៉ាក់​លាប​សក់​បែប​ហ្នឹង មើល​ទៅប៉ា​កូន​ឯង​មិន​យក​ម៉ាក់​ទេ!»។

ស្រីមុំ៖ គ្រួសារ​គេ​ ម៉េច​ខ្ញុំ​មិន​ដឹង​ទេ​ តែ​ចំពោះ​ម៉ាក់​ប៉ា ខ្ញុំ​គាត់​មិន​ដែរ​ថា​អី​ផង​ ។ មាន​តែ​អ្នក​ជិតខាង​មក​និយាយ​ គាត់​អ្នក​ថា​ឲ្យ​គេ​វិញ «ក្មេង​ៗ​សម័យ​នេះ​ ចង់​ស្អាត​ចង់​ប្លែក​ បើ​បិទ​សិទ្ធិ​សូម្បី​ការ​លាប​សក់ វា​ហួស​ហេតុ​ពេក»។

កន្និថា៖ បង​ឯង​មើល​សក់​ខ្ញុំ​ទៅ​ដឹង​ហើយ ដុះ​ខ្មៅ​មិន​ទាន់​ទេ​ខ្ញុំ​លាប​ហើយ ម៉ាក់​អត់​ថា​អី​​ទេ​ តែ​ប៉ា​​គាត់​ថា៖ «កូន​អើយ​កូន​ នៅ​មិន​នៅ​យក​ជាតិ​គីមី​មក​ទូល​លើ​ក្បាល» គាត់​និយាយ​តែ​អញ្ចឹង។

ចុះ​ស្រី​ៗ​ផ្សេង​ទៀត​ ពេល​លាប​សក់​ដែរលត្រូវ​មាត់​អត់​?

​​​​​​

អត្ថបទៈ តាំង ដាលីន