កាន់តែល្បី ADDA កាន់តែមិនសូវ...
- 2017-02-23 05:09:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កាន់តែល្បី ADDA កាន់តែមិនសូវ...
ម្ចាស់បទ «ពីរនាក់បានហើយ» Adda ហាក់ដូចជាស្ទុះប្រជាប្រិយភាពកាន់តែខ្លាំងឡើង បន្ទាប់ពីអ្នកនាងបានបង្កើតបទចម្រៀងជាស្នាដៃនិពន្ធថ្មីជាច្រើនកន្លងមក។ ត្បិតតែជាតារាល្បីក្នុងដួងចិត្តយុវវ័យពិតមែន តែបើយើងចាប់អារម្មណ៍លើការលេងស្ទីលតែងខ្លួនរបស់ម្ចាស់បទ «ទីនេះមានមនុស្សខូចចិត្ត» នេះវិញ ហាក់ដូចជាគ្មានការផ្លាស់ប្ដូរអ្វីច្រើនគួរឲ្យកត់សម្គាល់ មិនថាម៉ូដសក់ ឬការស្លៀកពាក់។
សឹងតែគ្រប់កម្មវិធីម្ចាស់បទ «ស្រលាញ់ខ្លាំងបានឈ្លោះ» រូបនេះតែងផាត់មុខបែបសិចស៊ី រីឯស្លៀកពាក់និងម៉ូដសក់មើលទៅសាមញ្ញៗតែស្រស់ស្អាតបែបតារាក្រៅស្រុក ផ្ទុយពីតារាស្រីផ្សេងៗទៀត ដែលតែងតែព្យាយាមប្ដូរស្ទីលខ្លួនឯងឲ្យប្លែកៗជាញឹកញាប់ទៅវិញ។
ចុះប្រិយមិត្តដែលជាអ្នកគ្រាំ Adda យល់យ៉ាងណាចំពោះ ការតុបតែងខ្លួនរបស់គាត់?
រូបភាព៖ ហ្វេសប៊ុក