ស្រីៗតែងចង់បានកាដូ ៧ ប្រភេទ ព្រោះមានអត្ថន័យដែលអាចបញ្ជាក់ពីទំហំចិត្តដល់បុរសម្ចាស់កាដូ
- 2017-02-14 04:13:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្រីៗតែងចង់បានកាដូ ៧ ប្រភេទ ព្រោះមានអត្ថន័យដែលអាចបញ្ជាក់ពីទំហំចិត្តដល់បុរសម្ចាស់កាដូ
ប្រភេទកាដូដែលប្រុសៗជូនមិត្តស្រី នឹងបង្ហាញពីន័យសំខាន់ៗ។ ដូចកាដូ ៧ ប្រភេទខាងក្រោមនេះ សុទ្ធតែមានអត្ថន័យ ហើយអាចប្រើបានរាល់ថ្ងៃ។
១.កាបូប៖ កាបូបជាសម្ភារៈមិនអាចខ្វះបាន ទោះជាទៅណាក៏ស្រីៗកាន់កាបូបទៅជាមួយដែរ។ ដូចនេះស្រីៗប្រើកាបូបដែលសង្សារជូនមានន័យថា ដូចបាននាំម្ចាស់កាដូទៅជាមួយ។
២.គ្រឿងអលង្ការ៖ របស់នេះក៏ស្រីៗចូលចិត្តពាក់ជាប់ខ្លួនរាល់ថ្ងៃផងដែរ។ វាអាចបញ្ជាក់បានថាអ្នកជូននៅក្បែរខ្លួនយើងជានិច្ច។
៣.ទូរសព្ទ៖ គ្រឿងអេឡិចត្រូនិកទំនើបនេះ នារីកាន់តែស្រលាញ់។ ទូរសព្ទមិនដែលឃ្លាតពីខ្លួន ដូចនេះស្រីៗក៏មិនចង់ឲ្យម្ចាស់កាដូឃ្លាតពីខ្លួនដែរ។
៤.ទឹកអប់៖ បុរសដែលជូនទឹកអប់ទៅមិត្តស្រីជាមនុស្សឆ្លាតបំផុត។ បើទោះអ្នកជូនមិននៅក្បែរ បានហិតក្លិនទឹកអប់ដូចបាននៅជិតដែរ។
៥.សំលៀកបំពាក់៖ អាចជួយបិទបាំង និងការពារខ្លួន។ អត្ថន័យនៃកាដូនេះ គឺចង់ឲ្យបុរសដែលជូនតាមជួយការពារគេរហូតដែរ។
៦.គ្រឿងសម្អាង៖ ស្រីណាក៏មិនអាចខ្វះវាបានដែរ។ ដូចនេះម្ចាស់កាដូគឺជាមនុស្សមិនអាចខ្វះបាន។
៧.នាឡិកា៖ បើនឹកគេ យើងអាចមើលនាឡិកា ក៏អាចបាត់នឹកខ្លះដែរ៕