ជម្រើសកាដូ ៩ យ៉ាងដែលសក្ដិសមជូនដល់មិត្តប្រុសក្នុងថ្ងៃ Valentine
- 2017-02-09 02:58:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជម្រើសកាដូ ៩ យ៉ាងដែលសក្ដិសមជូនដល់មិត្តប្រុសក្នុងថ្ងៃ Valentine
ស្រីៗមិនមែនអង្គុយចាំទទួលកាដូពីសង្សារទេ តែយើងក៏ត្រូវចេះលៃលកជូនរបស់ខ្លះដល់គេវិញដែរ។ បែបនេះទើបធ្វើឲ្យជីវិតស្នេហាដើរទៅយ៉ាងរលូន ដូចនេះបែរចង់ជូនកាដូទៅសង្សារ កញ្ញា សូមណែនាំជម្រើសកាដូ ៩ យ៉ាងដែលសក្ដិសមជូនមិត្តប្រុសក្នុងថ្ងៃ Valentine៖
១.Tablet ឬlaptop៖ ធ្វើឲ្យមិត្តប្រុសយើងកាន់តែសង្ហាពេលបានប្រើរបស់ទំនើបៗនេះ។
២.ឡោមកោរពុកមាត់៖ ថ្វីបើវាមិនមែនជាកាដូធំដុំមែន តែសង្សារនឹងពេញចិត្ត។ ព្រោះមនុស្សប្រុសត្រូវការឧបករណ៍នេះជាប្រចាំ ហើយពេលប្រើគាត់នឹងនឹកដល់យើងជាម្ចាស់កាដូ។
៣.ចម្អិនអាហារពេលល្ងាចដ៏ឆ្ងាញ់៖ កាដូនេះមិនសូវជាចំណាយអស់ច្រើនទេ តែវាមានន័យបំផុតព្រោះគេអាចញ៉ាំអាហារជាស្នាដៃយើង។ យើងអាចអុជភ្លើងទៀនពីរដើម នឹងបន្ថែមបរិយាយកាន់តែរ៉ូមែនទិកបំផុត។
៤.មានដំណើរកម្សាន្តរួមគ្នា៖ យើងគួរតែជាអ្នកចំណាយថ្លៃធ្វើដំណើរកម្សាន្តម្ដង ដើម្បីឲ្យសង្សារសប្បាយចិត្តនៅថ្ងៃពិសេសនេះ។
៥.ទឹកអប់៖ មនុស្សប្រុសពិតជាត្រូវការបំផុតកាដូមួយនេះប្រើជាប្រចាំ។
៦.នាឡិកា៖ កាដូនេះនឹងធ្វើឲ្យគាត់មានអារម្មណ៍ថាយើងនៅក្បែរគាត់ជាប់ជានិច្ច។
៧.សំបុត្រទស្សនាការប្រកួតបាល់ទាត់៖ ៩៩% មនុស្សប្រុសចូលចិត្តបាល់ទាត់។ បើយើងជូនសំបុត្រទស្សនាការប្រកួតបាល់ទាត់ និងជាក្រុមគេគាំទ្រ នោះសង្សារពិតជារំភើបក្រៃលែង។
៨.សំបុត្រស្នេហា៖ នេះជាវិធីហួសសម័យ តែពិតជាមានន័យខ្លាំងណាស់សម្រាប់បុរស៕