ក្លិនមាត់មិនល្អធ្វើដូចម្តេច?
- 2023-09-19 06:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្លិនមាត់មិនល្អធ្វើដូចម្តេច?
ជាការពិតណាស់ការដែលមានក្លិនមាត់មិនល្អជារឿងដ៏គួរឱ្យរំខានខ្លាំងបំផុត។ ជាពិសេសមនុស្សស្រីតែម្ដង កុំស្អាតតែរូបរាង ប៉ុន្តែបែរជាមានក្លិនមាត់មិនល្អទៅវិញ។ ហេតុផលតែមួយគត់ដែលបណ្ដាលឱ្យកើតមានក្លិនមាត់មិនល្អគឺកង្វះខាតអនាម័យមាត់ធ្មេញតែម្ដង។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយវិធីការពារនៅតែមាន ជានិច្ចសម្រាប់មិត្តនារីជាទីរាប់អានទាំងឡាយ។
1. ទទួលទានអាហារសំបូរជាតិសរសៃហ្វៃប៊ើ៖ វាជួយកម្ចាត់ក្លិនមាត់មិនល្អ ហើយគួរចៀសវាងនំឃូឃី នំខេក បង្អែម និងការ៉េមជាដើម។
2. ប្រើទឹកខ្ពុរមាត់៖ ទឹកខ្ពុរមាត់ជួយបំបាត់ក្លិនមាត់មិនល្អបានយ៉ាងមានប្រសិទ្ធភាពបំផុត។ អ្នកគួរចៀសវាងទឹកខ្ពុរមាត់មានជាតិអាល់កុលព្រោះវានឹងធ្វើឱ្យមាត់ស្ងួត និងមានក្លិនមិនល្អ។
3. ទទួលទានតែបៃតង ឬតែខ្មៅ៖ តែមានផ្ទុកសារធាតុប៉ូលីហ្វេណុលដែលអាចកម្ចាត់ធាតុស្ពាន់ធ័រ និងកាត់បន្ថយបាក់តេរីក្នុងមាត់ផងដែរ។
4. សម្អាតមាត់ក្រោយទទួលទានសាច់ ឬត្រី៖ ការសម្អាតមាត់ជាប្រចាំពិតជាជួយការពារកុំឱ្យកើតមានក្លិនមាត់មិនល្អបានយ៉ាងពិតប្រាកដ។
5. ដកដង្ហើមតាមច្រមុះ កុំដកតាមមាត់៖ ការដកដង្ហើមតាមមាត់នឹងធ្វើឱ្យមាត់របស់អ្នកស្ងួត ដែលជាហេតុនាំឱ្យកើតមានបញ្ហាក្លិនមាត់មិនល្អ។
6. ទទួលទានទឹកឱ្យបានច្រើន៖ ទឹកជួយធ្វើឱ្យមាត់របស់អ្នកមានសំណើមដូច្នេះអ្វីដែលអ្នកត្រូវធ្វើគឺទទួលទានទឹកឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន៕
ប្រែសម្រួលៈ ណាលីតា