ក្លិន​មាត់​មិន​ល្អធ្វើដូចម្តេច?

  • 2023-09-19 06:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជា​ការ​ពិត​ណាស់​ការ​ដែល​មាន​ក្លិន​មាត់​មិន​ល្អ​ជា​រឿង​ដ៏​គួរ​ឱ្យ​រំខាន​ខ្លាំង​បំផុត។ ជាពិសេស​មនុស្ស​ស្រី​តែ​ម្ដង​ កុំ​ស្អាត​តែ​រូបរាង ប៉ុន្តែ​បែរ​ជា​មាន​ក្លិន​មាត់​មិន​ល្អ​ទៅ​វិញ។ ហេតុផល​តែ​មួយ​គត់​ដែល​បណ្ដាល​ឱ្យ​កើត​មាន​ក្លិន​មាត់​មិន​ល្អ​គឺ​កង្វះខាត​អនាម័យ​មាត់​ធ្មេញ​តែ​ម្ដង។ ប៉ុន្តែ​ទោះជា​យ៉ាងណា​ក៏ដោយ​វិធី​ការពារ​នៅតែ​មាន ជានិច្ច​សម្រាប់​មិត្តនារី​ជា​ទី​រាប់អាន​ទាំង​ឡាយ។

1. ទទួលទាន​អាហារ​សំបូរ​ជាតិ​សរសៃ​ហ្វៃប៊ើ៖ វា​ជួយ​កម្ចាត់​ក្លិន​មាត់​មិន​ល្អ ហើយ​គួរ​ចៀសវាង​នំឃូឃី នំខេក បង្អែម និង​ការ៉េម​ជាដើម។

2. ប្រើទឹកខ្ពុរមាត់៖​ ទឹក​ខ្ពុរ​មាត់​ជួយ​បំបាត់​ក្លិន​មាត់​មិន​ល្អ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​បំផុត។ អ្នក​គួរ​ចៀសវាង​ទឹក​ខ្ពុរ​មាត់​មាន​ជាតិ​អាល់កុល​ព្រោះ​វា​នឹង​ធ្វើ​ឱ្យ​មាត់​ស្ងួត និង​មាន​ក្លិន​មិន​ល្អ។

3. ទទួលទាន​តែ​បៃតង ឬ​តែ​ខ្មៅ៖ តែ​មាន​ផ្ទុក​សារធាតុ​ប៉ូលីហ្វេណុល​ដែល​អាច​កម្ចាត់​ធាតុ​ស្ពាន់ធ័រ​ និង​កាត់​បន្ថយ​បាក់តេរី​ក្នុង​មាត់​ផងដែរ។

4. សម្អាត​មាត់​ក្រោយ​ទទួលទាន​សាច់ ឬត្រី៖ ការ​សម្អាត​មាត់​ជា​ប្រចាំ​ពិតជា​ជួយ​ការពារ​កុំ​ឱ្យ​កើត​មាន​ក្លិន​មាត់​មិនល្អ​បាន​យ៉ាង​ពិត​ប្រាកដ។

5. ដក​ដង្ហើម​តាម​ច្រមុះ កុំ​ដក​តាម​មាត់៖ ការ​ដក​ដង្ហើម​តាម​មាត់​នឹង​ធ្វើ​ឱ្យ​មាត់​របស់​អ្នក​ស្ងួត​ ដែល​ជា​ហេតុ​នាំ​ឱ្យ​កើត​មាន​បញ្ហា​ក្លិន​មាត់​មិន​ល្អ។

6. ទទួលទាន​ទឹក​ឱ្យ​បាន​ច្រើន៖ ទឹក​ជួយ​ធ្វើ​ឱ្យ​មាត់​របស់​អ្នក​មាន​សំណើម​ដូច្នេះ​អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​គឺទទួលទាន​ទឹក​ឱ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន៕

ប្រែសម្រួលៈ ណាលីតា

ប្រភព៖ Therabreath ប្រែ​សម្រួល៖ ដេត ធន្នី

អត្ថបទពេញនិយម