ស្រីៗចង់បានក្រចកដុះលឿន វែង និងរឹងមាំ ១០ វិធីនេះអាចជួយបាន
- 2023-09-21 02:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្រីៗចង់បានក្រចកដុះលឿន វែង និងរឹងមាំ ១០ វិធីនេះអាចជួយបាន
ព្រោះតែចង់បានក្រចកវែងស្អាត និងរឹងមាំស្រីៗបានព្យាយាមរកវិធីផ្សេងៗដោយចំណាយទាំងថវិកាអស់ជាច្រើន ប៉ុន្តែនៅតែមិនសម្រេច។ ថ្ងៃនេះ កញ្ញា សូមណែនាំឲ្យមកសាកល្បងវិធីងាយៗ ១០ មិនចំណាយថវិកាច្រើន ហើយទទួលបានប្រសិទ្ធភាពខ្ពស់៖
១. ដើម្បីធ្វើឲ្យក្រចកលូតលាស់បានលឿនជាងមុន អ្នកត្រូវបរិភោគអាហារដែលសម្បូរជាតិវីតាមីន ឬបរិភោគទឹកដោះគោជូរជារៀងរាល់ថ្ងៃ។
២. ម៉ាស្សាក្រចក និងម្រាមដៃទាំងអស់ក្នុងមួយថ្ងៃម្ដង ដោយក្រចកមួយត្រូវម៉ាស្សាមួយនាទី។ នេះជាវិធីងាយស្រួល និងអាចធ្វើបានគ្រប់ទីកន្លែង។
៣. ឧស្សាហ៍កាត់តម្រឹម និងខាត់ក្រចកឲ្យបានម្ដងក្នុងមួយសប្ដាហ៍។
៤. កុំខាំក្រចកដាច់ខាត ព្រោះបណ្ដាលឲ្យក្រចករីក និងមិនស្អាត។
៥. ដើម្បីឲ្យក្រចកលូតលាស់បានលឿនជាងមុន គួរយកខ្ទឹមសមកដុះលើក្រចក មិនត្រឹមតែដុះលឿនទេ ថែមទាំងជួយឲ្យក្រចករឹងមាំទៀតផង។
៦. កុំសូវឲ្យដៃរបស់អ្នកប៉ះពាល់ទឹកច្រើនពេកអី ព្រោះអាចធ្វើឲ្យវាឆាប់បាក់បាន។
៧. កុំប្រើផលិតផលមានជាតិគីមីលើក្រចក ព្រោះការប្រើប្រាស់សារធាតុគីមីអាចបណ្ដាលឲ្យក្រចកឆាប់ទន់ ស្ងួត និងប្រេះជាដើម។
៨. នៅពេលដែលអ្នកកំពុងសំអាតផ្ទះ ឬលាងដុះសម្ភារផ្សេងៗ ត្រូវពាក់ស្រោមដៃដើម្បីការពារសាប៊ូដែលមានជាតិគីមីធ្វើឲ្យប៉ះពាល់ដល់ដៃ និងក្រចក។
៩. កុំលាបថ្នាំញឹកញាប់ពេក ត្រូវទុកពេលឲ្យក្រចកគ្មានប៉ះពាល់នឹងថ្នាំគ្រប់ប្រភេទ យ៉ាងហោចណាស់ក៏មួយខែដែរ។
១០.បរិភោគអាហារដែលសម្បូរជាតិប្រូតេអ៊ីន៕