សក់​ស្ដើង​​ត្រូវ​ថែទាំ​ដូច​ម្តេច?

  • 2023-09-13 03:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ដោយ​សារ​តែ​មាន​សក់​ស្ដើង ទើប​អ្នក​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ថែទាំ​វា​ជាង​អ្នក​ដែល​មាន​សក់​ក្រាស់។ ប្រើ​ផលិត​ផល​ខុស ថែទាំ​មិន​បាន​ត្រឹមត្រូវ ធ្វើ​ឲ្យ​សក់​របស់​អ្នក​កាន់​តែ​តិច​ថែម​ទៀត។ ដល់​ពេល​គួរ​គិត​ពិចារណា​ឡើង​វិញ​ហើយ ថែទាំ​សក់​ដោយ​អនុវត្ត​តាម​វិធាន​ខាង​ក្រោម៖

  • មិន​ត្រូវ​ប្រើ​សាប៊ូ​បន្ទន់​សក់​ច្រើន​ពេក​ទេ។ គួរ​ប្រើ​វា​តិច​ល្មម​ដោយ​លាប​វា​នៅ​ចុងៗ​សក់​មិន​ឲ្យ​ដល់​គល់ ឬ​ស្បែក​ក្បាល​ឡើយ
  • តម្រឹម​សក់​រៀងរាល់ 6-8 សប្ដាហ៍​ម្ដង
  • ប្រើ​ផលិតផល​ថែរក្សា​សក់​ដែល​មាន​គុណភាព​ល្អ
  • កុំ​ប្រើ​ម៉ាស៊ីន​ធ្វើ​សក់​នៅ​កម្រិត​ក្ដៅ​ពេក
  • ទទួលទាន​អាហារ​ដែល​មាន​ប្រយោជន៍​ដល់​សុខភាពសក់

  • ប្រើ​ថ្នាំ​វីតាមីន​ជំនួយ​សក់

ប្រភព៖ Rd ប្រែ​សម្រួល៖ ដេត ធន្នី

អត្ថបទពេញនិយម