ចែករំលែកគន្លឹះល្អៗ ក្នុងការបង្កើតទម្លាប់គេងល្អ សម្រាប់កូនប៉ាម៉ាក់

  • 2025-05-27 02:33:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចែករំលែកគន្លឹះល្អៗ ក្នុងការបង្កើតទម្លាប់គេងល្អ សម្រាប់កូនប៉ាម៉ាក់

ការគេងគ្រប់គ្រាន់និងមានគុណភាពល្អ គឺមានសារៈសំខាន់ណាស់សម្រាប់ការអភិវឌ្ឍន៍និងសុខភាពទូទៅរបស់កុមារ។

ខាងក្រោមនេះគឺជាវិធីសាស្ត្រដើម្បីបង្កើតទម្លាប់គេងល្អពេលយប់សម្រាប់កូនៗ៖

១. កំណត់ពេលវេលាគេងនិងភ្ញាក់ឱ្យទៀងទាត់៖ កំណត់ម៉ោងគេងនិងភ្ញាក់ដែលសមស្របតាមអាយុរបស់កុមារ រក្សាពេលវេលាគេងនិងភ្ញាក់ឱ្យបានទៀងទាត់ សូម្បីតែនៅថ្ងៃចុងសប្តាហ៍។

២. បង្កើតទម្លាប់មុនពេលចូលគេង៖ បង្កើតទម្លាប់ល្អៗមុនពេលចូលគេង ដូចជាងូតទឹករួច អានសៀវភៅ ឬនិយាយគ្នាតិចៗ អានសៀវភៅអោយកូនស្តាប់ ហើយធ្វើសកម្មភាពបែបនេះដដែលៗរាល់យប់ ដើម្បីឱ្យខួរក្បាលកូនទំលាប់និងស្គាល់ថាដល់ពេលគេងហើយ។

៣. បង្កើតបរិយាកាសគេងល្អ៖ រក្សាបន្ទប់គេងឱ្យងងឹត ស្ងាត់ និងត្រជាក់ល្មម ដោយប្រើភួយនិងខ្នើយដែលផ្តល់ផាសុកភាព កាត់បន្ថយសម្លេងរំខានពីខាងក្រៅ។

៤. កំណត់ការប្រើប្រាស់អេក្រង់៖ ឈប់ប្រើូរស័ព្ទ រឺឧបករណ៍អេឡិចត្រូនិចយ៉ាងហោចណាស់ ១ ម៉ោងមុនពេលចូលគេង និង កុំដាក់ទូរទស្សន៍ឬឧបករណ៍អេឡិចត្រូនិកក្នុងបន្ទប់គេងរបស់កូន។

៥. យកចិត្តទុកដាក់លើអាហារូបត្ថម្ភ៖ ជៀសវាងផ្តល់អាហារច្រើន កាហ្វេ ឬភេសជ្ជៈមានជាតិកាហ្វេអ៊ីនមុនពេលចូលគេង អាចផ្តល់អាហារសំរន់តិចតួចប្រសិនបើកុមារឃ្លាន កុំអោយឃ្លានពេលគេង។

៦. លើកទឹកចិត្តឱ្យមានសកម្មភាពរាងកាយពេលថ្ងៃ៖ សូមអនុញ្ញាតិអោយកូនមានសកម្មភាពរាងកាយ លេងនៅពេលថ្ងៃ កុំបង្ខំអោយគេងថ្ងៃ បើគាត់មិនងងុយដោយខ្លួនឯងទេ។ កូននឹងមកគេងពេលយប់បានល្អវិញ ហើយជៀសវាងសកម្មភាពខ្លាំងៗមុនពេលចូលគេង។

៧. បង្រៀនជំនាញបន្ធូរចិត្ត៖ បង្រៀនកូនអំពីវិធីបន្ធូចិត្តងាយៗ ដូចជាការដកដង្ហើមវែងៗ អនុវត្តការសម្រាក Relax ជាមួយគ្នាមុនពេលចូលគេង។

៨. ដោះស្រាយការភ័យខ្លាចពេលយប់៖ ស្តាប់និងដោះស្រាយការព្រួយបារម្ភរបស់កុមារ ដូចជាខ្លាចខ្មោច រងា រឺ ក្តៅ ដោយអាចគេងជាមួយ ផ្តល់ការកក់ក្តៅជាដើម។

៩. ធ្វើជាគំរូល្អ៖ បង្ហាញទម្លាប់គេងល្អដល់កូន រក្សាបរិយាកាសស្ងប់ស្ងាត់នៅពេលយប់។

១០. មានភាពអត់ធ្មត់៖

  • ការផ្លាស់ប្តូរទម្លាប់ត្រូវការពេលវេលា ដូច្នេះត្រូវមានភាពអត់ធ្មត់
  • រក្សាភាពដូចគ្នារវាងប្តីប្រពន្ធ រឺអ្នកថែទាំកូន ក្នុងការអនុវត្តវិធានការទាំងនេះ។

ការបង្កើតទម្លាប់គេងល្អអាចត្រូវការពេលវេលានិងការប្តេជ្ញាចិត្តខ្លាំងដែរ ប៉ុន្តែវានឹងផ្តល់ផលប្រយោជន៍យូរអង្វែងដល់សុខភាពនិងសុខុមាលភាពរបស់កុមារ។

សូមចាប់ផ្តើមទំលាប់ល្អក្នុងការគេងដល់កូនៗរបស់ម៉ាប៉ាទាំងអស់គ្នា។

ប្រភព៖ kidshealth ប្រែ​សម្រួល៖ សិរីរត្នន៍