ទាយដឹងពីចរិតខ្លួនឯង និងមនុស្សជាទីស្រឡាញ់កាន់តែច្បាស់ តាមរយៈការពាក់ចិញ្ចៀនម្រាមដៃណាមួយ?
- 2024-10-27 02:09:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទាយដឹងពីចរិតខ្លួនឯង និងមនុស្សជាទីស្រឡាញ់កាន់តែច្បាស់ តាមរយៈការពាក់ចិញ្ចៀនម្រាមដៃណាមួយ?
តើអ្នកចូលចិត្តពាក់ចិញ្ចៀន នៅម្រាមដៃមួយណា? តើអ្នកដឹងទេថា ការពាក់ចិញ្ចៀននៅលើម្រាមដៃនីមួយៗ ក៏អាចប្រាប់ពីចរិតលក្ខណៈផ្ទាល់ខ្លួនរបស់អ្នកផងដែរ។ ប៉ុន្តែចង់ដឹងថាវាឆុតប៉ុណ្ណា សូមព្យាយាមអាន និងសង្កេតមើលខ្លួនឯងនិងអ្នកដែលនៅជុំវិញរបស់អ្នក។
១. ចូលចិត្តពាក់ចិញ្ចៀននៅម្រាមកូនដៃ ជាមនុស្សដែលមានអារម្មណ៍ទន់ខ្សោយ ពូកែស្រមើស្រមៃ កម្រមាននៅក្នុងពិភពពិតណាស់ តែក៏ពូកែលាក់បាំងអារម្មណ៍ដែរ មិនសូវជាប៉ិន ម្ញ៉ិកម្ញ៉ក់ប៉ុន្មានទេ ៕
២. ចូលចិត្តពាក់ចិញ្ចៀននៅម្រាមដៃនាង ជាមនុស្សរឹងរូស និងយកតែចិត្តខ្លួនឯងបន្តិច ចូលចិត្តភាពស្មោះសរ ត្រង់ទៅត្រង់ទៅត្រង់មក ក្លាហាន និងអត់ធ្មត់ តែមានអារម្មណ៍ងាយរង្គោះរង្គើ ងាយធ្លាក់ក្នុងអន្លង់ស្នេហ៍ ។
៣. ចូលចិត្តពាក់ចិញ្ចៀននៅម្រាមដៃកណ្តាល អ្នកចូលចិត្តពាក់ចិញ្ចៀននៅម្រាមដៃកណ្តាល ជាមនុស្សចូលចិត្តភាពសាមញ្ញ រីករាយ ភ្លឺថ្លា ពូកែស្រមើលស្រមៃ និងច្នៃប្រឌិត ថែមទាំងមានចរិតស្លូតបូត មើលពិភពលោកក្នុងផ្លូវល្អ ជាមនុស្សពូកែយល់ចិត្តអ្នកដទៃទៀតផង ។
៤. ចូលចិត្តពាក់ចិញ្ចៀននៅម្រាមដៃចង្អុល អ្នកចូលចិត្តពាក់ចិញ្ចៀននៅម្រាមដៃចង្អុល ជាមនុស្សដែលចូលប្រកួតប្រជែង នឹងចូលចិត្តអ្វីដែលថ្មីៗ ។ អ្នកក៏ចូលចិត្តសប្បាយ ឈ្លាសវៃ មានមន្តស្នេហ៍ នឹងមានបុគ្គលិកលក្ខណៈពិសេសផ្ទាល់ខ្លួន ។
៥. ចូលចិត្តពាក់ចិញ្ចៀននៅម្រាមមេដៃ អ្នកចូលចិត្តពាក់ចិញ្ចៀននៅម្រាមមេដៃ គឺជាមនុស្សម្នាក់ដែលមានទំនុកចិត្តលើខ្លួនឯងខ្ពស់ ប្រកាន់ខ្ជាប់ភាពជាខ្លួនឯង មិនខ្វល់ពីអ្នកដទៃ មិនខ្វល់ពីសង្គម មានភាពប្រាកដប្រជា ចូលចិត្តនិយាយត្រង់ទៅត្រង់មក មិនខ្លាចរអា ហ្មត់ចត់ និងមានការប្រយ័ត្នប្រយែងខ្ពស់ ថែមទាំងពូកែសង្កេតការណ៍ ហើយក៏មិនចេះចុះញ៉មដែរ ។