អត្ថប្រយោជន៍ទាំង ១០ យ៉ាងដោយគ្រាន់តែញ៉ាំពងក្រួច នឹកស្មានមិនដល់!
- 2024-10-09 10:03:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អត្ថប្រយោជន៍ទាំង ១០ យ៉ាងដោយគ្រាន់តែញ៉ាំពងក្រួច នឹកស្មានមិនដល់!
បើប្រៀបធៀបរវាងពងក្រួច និងពងមាន់វិញ គឺពងក្រួចផ្ទុកប្រូតេអ៊ីន ១៣% ដែលច្រើនជាងពងមាន់មានត្រឹមតែ ១១%។ ជាមួយគ្នានេះ ពងក្រួចមានជាតិប៉ូតាស្យូមច្រើនជាងពងមាន់ដល់ទៅ ៥ ដង។
ដោយឡែក ពងក្រួច ជាអាហារដែលផ្ដល់វីតាមីន និងផ្ទុកសារធាតិចិញ្ចឹមច្រើន។ ពងក្រួច ផ្ទុកវីតាមីន E B2 សង្ក័សី សម្បូរជាតិដែក រួមទាំងសារជាតិសំខាន់ៗជាច្រើនទៀត ដូចជា អាស៊ីតអាមីនមួយចំនួន មាន Lysine និង leucine ។
ខាងក្រោមជាគុណប្រយោជន៍នៃពងក្រូចចំពោះសុខភាពជាច្រើនដូចជា៖
១-ជាប្រភេទអាហារល្អសម្រាប់កុមារមានសុខភាពខ្សោយ និងស្រ្តីមានគភ៌។
២-ស្រ្តីញ៉ាំពងក្រួចរាល់ថ្ងៃ ប្រឈមនឹងអត្រាខ្វះឈាមទាប។
៣-ប្រូតេអ៊ីន Ovomucoid ជួយបង្ការជម្ងឺអាលែកហ្ស៊ីស្បែក
៤-ប្រឆាំងនឹងជម្ងឺផ្ដាស់សាយ (លោកអ្នកគួរទទួលទានពងក្រួច នៅរាល់ពេលព្រឹក ប្រសិនបើមានជម្ងឺផ្ដាស់សាយ ឬចូលដល់រដូវត្រជាក់)
៥-ពងក្រួចមានឥទ្ធិពលទប់ទល់វិទ្យុសកម្ម ហេតុនេះពងក្រួចគឺជាអាហារសម្រាប់ជួយដល់អ្នកជម្ងឺរងគ្រោះពីការឆ្លងពីវិទ្យុសកម្ម និងសម្រាប់មនុស្សរស់នៅក្នុងទីប្រជុំជន ឬទីក្រុងធំៗ ដែលជាកន្លែងសម្បូរវិទ្យុសកម្ម
៦-ផ្ទុកអាស៊ីតអាមីន ដូចជា Lysine មានលទ្ធភាពបង្កើនមុខងាររបស់ប្រព័ន្ធភាពស៊ាំ ។ Lysine អាចជំរុញការផលិតអង់ទីគ័រ ឆ្លើយតបមុខងារការពាររាងកាយ ។
៧-ជម្រុញឱ្យ Collagen ផលិតបានល្អ ដែលជួយថែរក្សាស្បែកឱ្យស្រស់ស្អាត រឹងមាំ និងការពារស្បែកពីភាពជ្រីវជ្រួញ
៨-ផ្ទុកអាស៊ីតអាមីនពិសេស គឺ leucine អាចជួយសម្រួលបរិមាណស្ករក្នុងឈាម និងរក្សាកម្រិតតុល្យភាពអាំងស៊ុយលីន ដែលជួយទប់ស្កាត់ជម្ងឺទឹកនោមផ្អែម
៩-ពងក្រួចត្រូវបានយកទៅប្រើប្រាស់ក្នុងវ័ស័យឧស្សាហកម្មផលិតគ្រឿងសម្អាង ។
១០-បង្កើនដល់ការរំញោចមុខងាររបស់ខួរក្បាល ជួយចិញ្ចឹមប្រព័ន្ធសរសៃប្រសាទក្នុងខួរក្បាល និងការពារកោសិកាខួរក្បាល
សូមបញ្ជាក់ៈ ការទទួលទានពងក្រួច ៤ ទៅ ៥ គ្រាប់ក្នុងមួយថ្ងៃ ហើយធ្វើលំហាត់ប្រាណតិចតួច និងទទួលបានអត្ថប្រយោជន៍ ដូចជា បង្ការជំងឺផ្ដាសាយ ព្យាបាលស្លេកស្លក់ បំបាត់អារម្មណ៍មិនល្អពេលមករដូវ មានកូឡេស្តេរ៉ុលខ្ពស់ ជំនួយដល់ភ្នែក និងខួរក្បាល បង្កើនប្រូតេអ៊ីនក្នុងរាងកាយ៕