ភ្ញាក់ផ្អើល ! គ្រាន់តែផឹកទឹកដប ធ្វើឲ្យប្តីប្រពន្ធមួយគូ កើតជំងឺមហារីកថ្លើម

  • 2024-10-08 04:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

គូស្នេហ៌មួយគូរ ក្នុងប្រទេសចិន មិនដែលផឹកស្រា ឬភេជ្ជៈណាមួយ ដែលធ្វើឲ្យខូចសុខភាពនោះទេ តែបែរជាខូចសុខភាពដោយសារការផឹកទឹកដបទៅវិញ។មានរឿងមួយបានកើតឡើងរវាងគូស្នេហ៌មួយគូ នៅប្រទេសចិន ដែលរឿងនេះបានកើតឡើងតាំងពីឆ្នាំ ១៩៩០ ដែលអ្នកទាំងពីរមានជំងឺមហារីកថ្លើម ធ្វើឲ្យមនុស្សជាច្រើនមានការភ្ញាក់ផ្អើល ដោយសារតែពួកគេ ផឹកទឹកដប។

ដោយសារជីវភាព ប្តីប្រពន្ធទាំងពីរនាក់ មិនសូវធូរធារ ពួកគេទាំងពីរ មិនដែលផឹកស្រា ឬភេជ្ជៈ ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពណាស់ គឺពួកគេតែងតែផឹកទឹកជំនួស របស់ទាំងនោះ។ ដោយពួកគេបានទិញទឹកដប ដែលគេលក់បញ្ចុះតំលៃ មករក្សាទុកដើម្បីទទួលទានឲ្យបានយូរ កុំឲ្យខាត រហូតអស់រយៈពេល ៨ឆ្នាំ ។

មានថ្ងៃមួយ ខាងប្រពន្ធតែងមានអារម្មណ៌នឿយហត់មិនដឹងមូលហេតុ ដោយគាត់មានជំងឺខាន់លឿង ដូចនេះហើយទើបនាងទៅពេទ្យដើម្បីពិនិត្យ ។ ដោយមិននឹកស្មានដល់ ការធ្វើរោគវិនិច្ឆ័យបានបង្ហាញថា នាងមានជំងឺមហារីកថ្លើម។ វេជ្ជបណ្ឌិតគិតថា ជំងឺមហារីករបស់នាងគឺទាក់ទងនឹងរបៀបរស់នៅរបស់នាង ដូចនេះហើយនាងក៏សម្រេចឲ្យប្តីគាត់មកពិនិត្យដែរ ជាលទ្ធផល លោក Truong ដែលជាប្តី ក៏ទទួលរងនូវជំងឺមហារីកប្រភេទនេះដែរ។

គូស្នេហ៍មួយគូនេះតក់ស្លុតយ៉ាងខ្លាំង ដោយពួកគេបានបន្តយំ ហើយបន្ទោសព្រះថាអយុត្តិធម៌។ ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលគ្រូពេទ្យរកឃើញមូលហេតុពិតប្រាកដនៃជំងឺនេះគឺមកពីដបទឹកដែលពួកគេបានផឹកជារៀងរាល់ថ្ងៃនោះឯង ពួកគេមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង រហូតដល់និយាយមិនចេញ។ អ្នកទាំងពីរចាប់ផ្ដើមសម្ដែងការសោកស្ដាយ ដោយបន្ទោសខ្លួនឯង។

ហេតុអ្វីបានជាការផឹកទឹកដបនាំឱ្យកើតមហារីកថ្លើម?

យោងតាមវេជ្ជបណ្ឌិតដែលកំពុងព្យាបាលលោក Truong និងប្រពន្ធរបស់គាត់ បានឲ្យដឹងថា ការផឹកទឹកដបមិនមានគ្រោះថ្នាក់នោះទេ ប៉ុន្តែពួកគេបានប្រើប្រាស់ខុស ដោយពួកគេមិនបានគិតពីគុណភាព និងការរក្សាទឹកដបទុក។ ការរក្សាទឹកដបទុករយៈពេលយូរច្រើនឆ្នាំ ដោយមិនបានគិតពីថ្ងៃផុតកំណត់ នោះឡើយ។ លើសពីនេះ ទឹកដបក៏មានកាលបរិច្ឆេទផុតកំណត់ផងដែរ ជាពិសេសបន្ទាប់ពីបើករួច វាអាចប្រើបានត្រឹមតែ 3-7 ថ្ងៃ អាស្រ័យលើប្រភេទ និងលក្ខខណ្ឌនៃការផ្ទុក។

យោងតាមការសិក្សា ការផឹកទឹកដបដែលទុកចោលយូរ ជាពិសេសបន្ទាប់ពីបើកគម្រប ហើយប៉ះនឹងមាត់ នាំឱ្យកើនឡើងនូវបាក់តេរី និងអតិសុខុមប្រាណដែលបង្កគ្រោះថ្នាក់។ ការស្ទង់មតិពីអាជ្ញាធរសុខាភិបាលចិន បានបង្ហាញថា ជិត 30% នៃសំណាកទឹកដបដែលបានធ្វើតេស្តដោយចៃដន្យ មិនបានបំពេញតាមស្តង់ដារសុវត្ថិភាព ដែលជាហេតុបង្កើនហានិភ័យនៃការខូចខាតថ្លើម។ ថ្លើមគឺជាសរីរាង្គដ៏សំខាន់ក្នុងការបន្សាបជាតិពុលក្នុងរាងកាយ។ នៅពេលដែលយើងទទួលទានទឹកដែលមានផ្ទុកបាក់តេរី អតិសុខុមប្រាណ ឬសារធាតុពុលពីដបទឹកប្លាស្ទិក ថ្លើមនឹងត្រូវធ្វើការលើសម៉ោងដើម្បីរំលាយ និងលុបបំបាត់វា។ ប្រសិនបើស្ថានភាពនេះនៅតែបន្ត កោសិកាថ្លើមអាចត្រូវខូចខាត ដែលនាំឱ្យមានជំងឺរលាកថ្លើម ក្រិនថ្លើម។

ជាការពិតណាស់ ទឹកដបមានគុណភាពអន់ (ទាំងគុណភាពទឹក និងដប) ឬទុកចោលយូរ ហើយការឆ្លងបាក់តេរីក៏អាចប៉ះពាល់ដល់សរីរាង្គផ្សេងៗជាច្រើនក្នុងរាងកាយ ផងដែរ។ មួយវិញទៀត ទឹកដែលបានដាំម្តងហើយម្តងទៀត យកមកផឹក ក៏ធ្វើឲ្យសុខភាពមិនល្អដែរ ចំណែកឯទឹកធម្មជាតិ(ឆៅ)នៅពេលដែលយើងផឹក ក៏មិនមានសុវត្ថិភាពសម្រាប់សុខភាពដែរ។

ប្រភព៖ kenh14

អត្ថបទ៖ Tep Sovannmoly