តារានិករទាំង៤នេះ មិនចូលចិត្តប្រើពាក្យបែកទេ តែនឹងឃ្លាតឆ្ងាយពីអ្នកបន្តិចម្ដងៗ មុនបែកគ្នា

  • 2024-10-13 00:07:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តារានិករទាំងនេះ មិនប្រើពាក្យបែកទេ តែនឹងឃ្លាតឆ្ងាយពីអ្នកបន្តិចម្ដងៗ មុនបែកគ្នា ។ព្រោះពួកគេទាំង៤ដួងនេះពិតជាបានព្យាយាមច្រើនក្នុងទំនាក់ទំនងស្នេហារវាងអ្នកនិងគេ ប្រសិនបើអ្វីៗនៅតែបន្តឲ្យពួកគេអស់ចិត្តហើយនោះគ្មានអ្វីត្រូវនិយាយបកស្រាយទៀតទេ ដោយក្តីស្រលាញ់គេបានឲ្យទៅមនុស្សជាទីស្រលាញ់ងប់ងុលទៅហើយតែនៅមិនអាចទៅមុខរួច​ ពូកគេមិនចូលចិត្តការខកបំពងច្រើនដងច្រើនសារឡើយដែលជាហេតុផលដែលពួកគេលេងចង់បកស្រាយថានៅឬក៏បែកក្នុងនោះមាន៖

**១. Cancer ♋️ ** Cancer តែងចង់ចំណាយពេល ជាមួយអ្នកឲ្យច្រើន តាមដែលអាចធ្វើបាន តែបើសិននៅសុខៗពួកគេមានលេសចម្លែកៗ ដើម្បីគេចពីការជួបគ្នាដូចជា ពួកគេរវល់ពេក ជាប់ដើរលេង ឬព្រងើយកន្តើយនឹងសាររបស់អ្នក នោះប្រាកដជាមានអ្វីមួយខុសធម្មតាហើយ។ ពួកគេអាចនឹងកំពុងសាកល្បងមើលថា តើពួកគេមានអារម្មណ៍យ៉ាងណា ពេលគ្មានអ្នកនៅក្បែរ។

**២. Libra ♎️ ** Libra មិនអាចទ្រាំនឹងការឈ្លោះប្រកែកគ្នាបានទេ។ ពួកគេមើលឃើញពីភាពល្អបំផុត ក្នុងខ្លួនអ្នកដទៃ ពួកគេអាចនឹងត្រូវការពេលមួយរយៈដើម្បីព្យាយាម បញ្ចុះបញ្ចូលខ្លួនឯងថា ការបន្តនៅក្នុង Relationship នេះ គឺជាអ្វីដែលមិនត្រឹមត្រូវ។ ពួកគេអាចចាប់ផ្តើមឃ្លាតឆ្ងាយពីអ្នក ព្រោះពួកគេចង់ឲ្យអ្នក ជាអ្នកសម្រេចចិត្តថា ការបែកគ្នាគឺជារឿង ដែលល្អបំផុត។

**៣. Pisces ♓️ ** Pisces មិនចង់បំបែកបេះដូងរបស់អ្នក ដោយងាយៗឡើយ ដោយសារតែពួកគេយកចិត្តទុកដាក់យ៉ាងខ្លាំង អំពីអារម្មណ៍របស់អ្នក។ បើទោះជាពួកគេមិនចង់មានទំនាក់ទំនង ជាមួយអ្នកទៀត ពួកគេនឹងព្យាយាមដោះស្រាយស្ថានការណ៍ ឲ្យបានល្អិតល្អន់ តាមដែលអាចធ្វើទៅបាន។ ពួកគេគិតថា ការឃ្លាតឆ្ងាយពីគ្នាបន្តិចម្ដងៗ នឹងធ្វើឲ្យឈឺចាប់តិចបំផុត។

**៤. Gemini ♊️ ** Gemini តែងតែមានរឿងសប្បាយៗដើម្បីប្រាប់អ្នក ឬនាំអ្នកទៅកាន់ដំណើរផ្សងព្រេងនានា ដូច្នេះប្រសិនបើភ្លាមៗ ពួកគេបញ្ឈប់ការផ្ញើសារទៅកាន់អ្នក ដោយគ្មានហេតុផល ពួកគេអាចនឹងកំពុងពិចារណា អំពីការបែកគ្នា។ ពួកគេជាប្រភេទតារានិករ ដែលមានបញ្ហាក្នុងការសម្រេចចិត្ត ដូច្នេះពួកគេនឹងមិនចង់បែកគ្នា ជាមួយអ្នកដោយចេតនា ហើយស្ដាយក្រោយឡើយ។ ពួកគេនឹងគិតវាជាមុនសិន ហើយខណៈពេលដែលពួកគេគិត ពួកគេក៏ចាប់ផ្តើមនៅឆ្ងាយពីអ្នក។

អត្ថបទ៖ សិរីរត្នន៍

អត្ថបទពេញនិយម