សញ្ញាពិសេស​ ដែលបង្ហាញថាកូនរបស់អ្នក នឹងក្លាយជាមនុស្សជោគជ័យនៅថ្ងៃអនាគត

  • 2025-05-17 05:26:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សញ្ញាពិសេស​ ដែលបង្ហាញថាកូនរបស់អ្នក នឹងក្លាយជាមនុស្សជោគជ័យនៅថ្ងៃអនាគត

ភាពជោគជ័យមិនត្រឹមតែផ្អែកលើទេពកោសល្យពីកំណើតប៉ុណ្ណោះទេ ប៉ុន្តែវាក៏អាស្រ័យទៅលើការចិញ្ចឹមបីបាច់ថែរក្សា និងបរិស្ថានដែលពួកគេត្រូវបានអភិវឌ្ឍផងដែរ។ នៅពេលអ្នកសម្គាល់សញ្ញាពិសេសនៅក្នុងខ្លួនកូនរបស់អ្នក កុំបារម្ភច្រើនពេកអំពីអនាគតរបស់ពួកគាត់ពេក ប៉ុន្តែគួរឆ្លៀតឱកាសនេះដើម្បីអមដំណើរពួកគេក្នុងការជួយជំរុញពួកគេឲ្យឆ្ពោះទៅរកភាពជោគជ័យនៅពេលដែលពួកគេពេញវ័យជារឿងដែលល្អប្រសើរជាងសម្រាប់អនាគតកូនេបស់អ្នក។

ប៉ាម៉ាក់អាចចាប់ផ្តើមដោយផ្តល់ឱ្យកូនរបស់អ្នកនូវឱកាសដើម្បីអភិវឌ្ឍភាពខ្លាំងរបស់ពួកគេ ហើយលើកទឹកចិត្តឱ្យគាត់មានឯករាជ្យភាព និងការចង់ដឹងចង់ឃើញពីមជ្ឈដ្ឋានខាងក្រៅជុំវិញខ្លួនពួកគាត់ និងធ្វើជាដៃគូដ៏រឹងមាំក្នុងគ្រប់គ្រងជំហាននៃមធ្យោបាយដ៏ប្រសើរមួយដែលពួកគេចង់សាងនិងធ្វើវាឡើង។

កូនក្មេងគ្រប់រូបគឺជាគ្រាប់ពូជដ៏ពិសេស ហើយឪពុកម្តាយគឺជាអ្នកដែលដឹកនាំផ្លូវសម្រាប់គ្រាប់ពូជនោះឱ្យរីកលូតលាស់ និងមានពន្លឺចែងចាំងបាន។ ដូច្នេះអ្នកគួរ ផ្តល់ឱ្យកូនរបស់អ្នកនូវទំនុកចិត្ត និងបរិយាកាសល្អបំផុតដើម្បីអភិវឌ្ឍចាប់ពីថ្ងៃនេះតទៅ។

នេះមិនមានន័យថាអ្នកត្រូវប្រៀបធៀបកូនរបស់អ្នកទៅនឹងអ្នកដទៃនោះទេ។ កុមារគ្រប់រូបមានផ្លូវផ្ទាល់ខ្លួនរបស់ពួកគេ ហើយសញ្ញានៃភាពជោគជ័យអាចកើតមានក្នុងទម្រង់ណាមួយផ្សេងពីគ្នាមិនអាចដូចគ្នានោះទេ។ អ្វីដែលសំខាន់បំផុតគឺនៅតែមានសេចក្ដីស្រឡាញ់ និងភាពជាដៃគូពីឪពុកម្ដាយរបស់ពួកគេបានផ្តល់ឲ្យពួកគេជានិច្ច។

តោះស្វែងយល់ពីសញ្ញាពិសេសដែលបង្ហាញថាកូនរបស់អ្នកនឹងក្លាយជាមនុស្សជោគជ័យនៅថ្ងៃអនាគត។ ហេតុអ្វីបានជាអ្នកចូលចិត្តឯករាជ្យតាំងពីក្មេង? តើវាសំខាន់ប៉ុណ្ណា?​ប្រហែលជាច្រើនដងហើយដែលអ្នកបានឃើញកូនរបស់អ្នកធ្វើកិច្ចការសាមញ្ញៗដោយខ្លួនឯង ដូចជាការបត់ខោអាវ រៀបចំសម្ភារៈសិក្សា ឬព្យាយាមដោះស្រាយបញ្ហាតូចតាចដោយគ្មានជំនួយ។ នេះមិនត្រឹមតែបង្ហាញពីឯករាជ្យភាពប៉ុណ្ណោះទេ វាក៏បង្ហាញថាកុមារកំពុងអភិវឌ្ឍជំនាញដោះស្រាយបញ្ហា និងស្មារតីទទួលខុសត្រូវផងដែរ។

យោងតាម TS ។ ង្វៀន ធីធូហា អ្នកចិត្តសាស្រ្តនៅសាកលវិទ្យាល័យអប់រំជាតិហាណូយ បាននិយាយថា "កុមារដែលអភិវឌ្ឍជំនាញឯករាជ្យដំបូង ទំនងជាមានទំនុកចិត្តក្នុងជីវិត។ ពួកគេរៀនប្រឈមមុខនឹងការលំបាក និងស្វែងរកវិធីដើម្បីជំនះឧបសគ្គ។ នៅពេលដែលកូនរបស់អ្នកមានគំនិតផ្តួចផ្តើមធ្វើការងារ និងរៀនដោះស្រាយបញ្ហាដោយខ្លួនឯង វាជាសញ្ញាល្អដែលថាអ្នកអាចរំពឹងថាពួកគេនឹងប្រឈមមុខនឹងបញ្ហាធំជាងនេះនាពេលអនាគតដោយទំនុកចិត្ត។

ការចង់ដឹងទៅជាការច្នៃប្រឌិត៖ ពេលកូនរបស់អ្នកតែងមានសំណួរសួរថា “ហេតុអ្វី?” កុមារដែលចង់ដឹងចង់ឃើញច្រើនតែសួរសំណួរជាច្រើន៖ "ហេតុអ្វីបានជាមេឃពណ៌ខៀវ?", "តើត្រីរស់នៅក្នុងទឹកដោយរបៀបណា?", "ម៉ាក់ ហេតុអ្វីបានជាដើមឈើមានពណ៌បៃតង?"។ កុំស្តាយបើអ្នកមិនអាចឆ្លើយសំណួរទាំងអស់នេះ! នេះជាសញ្ញាបង្ហាញថាកូនរបស់អ្នកកំពុងអភិវឌ្ឍភាពច្នៃប្រឌិត និងស្រឡាញ់ការសិក្សា។ អ្នកស្រី Nguyen Thi Lan Anh គ្រូបង្រៀនមត្តេយ្យនៅទីក្រុងហូជីមិញបានចែករំលែកថា៖ "កុមារដែលចង់ដឹងចង់ឃើញច្រើនតែមានសមត្ថភាពគិតដោយឯករាជ្យ និងប្រកបដោយភាពច្នៃប្រឌិត។ នៅពេលពួកគេធំឡើង ពួកគេនឹងងាយសម្របខ្លួនទៅនឹងបរិយាកាសថ្មី និងស្វែងរកវិធីផ្សេងៗដើម្បីដោះស្រាយបញ្ហា"។

ប្រសិនបើកូនរបស់អ្នកឧស្សាហ៍សួរថា "ហេតុអ្វី" ឬបង្ហាញពីបំណងប្រាថ្នាចង់ស្វែងយល់បន្ថែមអំពីពិភពលោកជុំវិញពួកគេ សូមលើកទឹកចិត្តឱ្យមានការចង់ដឹងចង់ឃើញរបស់ពួកគេដោយការស្វែងយល់ជាមួយគ្នា ជាជាងគ្រាន់តែឆ្លើយតបដោយចម្លើយសាមញ្ញ។

ការអត់ធ្មត់ និងការផ្តោតអារម្មណ៍ គឺជាកត្តាសំខាន់ពីរនៃភាពជោគជ័យ សូមកត់សម្គាល់រយៈពេលដែលកូនរបស់អ្នកអាចអង្គុយស្ងៀមដើម្បីបញ្ចប់សកម្មភាព។ កុមារដែលមានសមត្ថភាពផ្តោតអារម្មណ៍ខ្ពស់ មានទំនោរក្នុងការតស៊ូ និងបំពេញកិច្ចការ ទោះបីជាមានការលំបាកក៏ដោយ។ នេះមិនត្រឹមតែមានសារៈសំខាន់ក្នុងការសិក្សាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយពួកគេងាយប្រឈមមុខនឹងសម្ពាធក្នុងជីវិតទៀតផង។ TS Pham Thi Thu Huong អ្នកចិត្តសាស្រ្តនៅមន្ទីរពេទ្យកុមារទីក្រុងបាននិយាយថា "សមត្ថភាពក្នុងការផ្តោតអារម្មណ៍ និងអត់ធ្មត់គឺជាកត្តាមូលដ្ឋានពីរដែលជួយមនុស្សឱ្យជោគជ័យ។ កុមារដែលចេះគ្រប់គ្រងអារម្មណ៍របស់ពួកគេ និងតស៊ូជាមួយគោលដៅរបស់ពួកគេនឹងងាយស្រួលទទួលបានជោគជ័យក្នុងការងារនាពេលអនាគតរបស់ពួកគេ" ។ ប្រសិនបើកូនរបស់អ្នកអាចរង់ចាំដោយអត់ធ្មត់ ឬផ្តោតលើហ្គេមមួយរយៈពេលយូរ ចូរសរសើរពួកគេ ហើយបន្តគាំទ្រពួកគេក្នុងការកសាងទម្លាប់ដ៏ល្អនេះ។

ស្រឡាញ់ការរៀនសូត្រ និងតែងតែមានការកែលម្អខ្លួនឯងជានិច្ច មិនមែនកុមារគ្រប់រូបសុទ្ធតែជាដង្កូវសៀវភៅនោះទេ ប៉ុន្តែប្រសិនបើកូនរបស់អ្នកមានចំណង់ចំណូលចិត្តក្នុងការរៀនសូត្រ នោះវានឹងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់ពួកគេនាពេលអនាគត។ យកចិត្តទុកដាក់ថាតើកូនរបស់អ្នកចូលចិត្តអាន រៀនបន្ថែមអំពីចំណូលចិត្ត ឬសួរសំណួរជាប្រចាំអំពីរឿងថ្មីៗឬអត់។

លោក Le Minh Chien អ្នកគ្រប់គ្រងអាជីវកម្មបានចែករំលែកថា៖ "ក្នុងអាជីវកម្ម សមត្ថភាពក្នុងការរៀន និងកែលម្អខ្លួនឯងគឺជារឿងសំខាន់បំផុត។ ប្រសិនបើកុមារមានការយល់ដឹង និងរីកចម្រើនជាបន្តបន្ទាប់តាំងពីក្មេង ពួកគេនឹងងាយសម្របខ្លួនទៅនឹងការផ្លាស់ប្តូរ និងជោគជ័យលើគ្រប់វិស័យ"។ ប្រសិនបើកូនរបស់អ្នកបង្ហាញការស្រលាញ់ក្នុងការរៀន និងមានឆន្ទៈក្នុងការសាកល្បងអ្វីថ្មីៗ កុំខ្លាចក្នុងការគាំទ្រពួកគេក្នុងការបន្តចំណង់របស់ពួកគេ។

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ សិរីរត្នន៍