មកដឹងពីវិធីសាស្ត្រ បង្ការ និងព្យាបាល ជំងឺគ្រុនផ្តាសាយ
- 2024-09-09 02:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកដឹងពីវិធីសាស្ត្រ បង្ការ និងព្យាបាល ជំងឺគ្រុនផ្តាសាយ
១. អ្វីទៅជាជំងឺគ្រុនផ្តាសាយ ?
ជាជំងឺដែលបង្កឡើងដោយ វីរុស(Virus)។ ភាគច្រើនជំងឺនេះច្រើនកើតឡើងនៅរដូវវស្សា និងរដូវលំហើយ។
២. ការចម្លងមេរោគ÷
ជំងឺផ្តាសាយឆ្លងតាមរយៈ
ការក្អក
កណ្តាស់
សំបោរ ស្លេស
នៅក្បែរអ្នកជំងឺផ្តាសាយ ឬប៉ះវត្ថុដែលមានមេរោគ
៣. រោគសញ្ញា÷
អាការៈទូទៅនៃជំងឺគ្រុនផ្តាសាយមាន:
ចាប់ផ្តើមឈឺគ្រុនក្តៅភ្លាមៗ
អស់កម្លាំង ខ្សោយ ល្ហិតល្ហៃ
ឈឺខ្លួន ឈឺក ឈឺក្បាល រងា ញាក់
ក្អកហៀសំបោរ ។ល។
៤. វិធីបង្ការ÷
ដើម្បីបង្ការកុំអោយឆ្លងជំងឺគ្រុនផ្តាសាយយើងត្រូវអនុវត្តៈ
ចាក់ថ្នាំបង្ការជំងឺគ្រុនផ្តាសាយរៀងរាល់១ឆ្នាំម្តង។
ខ្ទប់មាត់របស់អ្នកដោយប្រើក្រដាស ឬកន្សែងនៅពេលក្អក ឬកណ្តាស់ ឬខ្ទប់មាត់ដោយដៃរបស់អ្នក
លាងដៃអោយបានស្អាត
សម្អាតសម្ភារៈប្រើប្រាស់អោយបានស្អាត
ពាក់ម៉ាស់អោយបានត្រឹមត្រូវ ។
៥. វិធីសាស្ត្របឋមដើម្បីព្យាបាលជំងឺគ្រុនផ្តាសាយមាន៖
១. វិធីព្យាបាលតាមបែបធម្មជាតិ:
សម្រាកអោយបានគ្រប់គ្រាន់ និងមានខ្យល់អាកាសបរិសុទ្ធ
ពិសារទឹកអោយបានច្រើន
វិធីទី ១ ហាន់ខ្ញីជាចំណិតៗតូចៗហើយលាយជាមួយទឹកក្តៅពិសាររាល់ថ្ងៃ។
វិធីទី ២ លាយទឹកឃ្មុំ ២ស្លាបព្រាកាហ្វេ និងទឹកក្រូចឆ្មា១ស្លាបព្រាកាហ្វេ រួចយកទៅលាយជាមួយទឹកក្តៅមួយកែវតូចល្មមដើម្បីពិសាររាល់ថ្ងៃ។ ត្រូវប្រយ័ត្នចំពោះអ្នកមានជំងឺទឹកនោមផ្អែម។
២. វិធីព្យាបាលដោយប្រើប្រាស់ឱសថដែលអាចប្រើប្រាស់បាននៅក្នុងគេហដ្ឋាន:
បើមានអាការៈឈឺក្បាល ឬគ្រុនក្តៅ៖ ប្រើឱសថប៉ារ៉ាសេតាម៉ុល មិនអោយលើសពី ៣ក្រាមក្នុងមួយថ្ងៃ (ចំពោះមនុស្សធំ) ឬមិនអោយលើសពី ៦០មីលីក្រាមក្នុង ១គីឡូ (ចំពោះក្មេង)។
ករណីមានអាការៈ ផ្តាសាយហៀសំបោរបន្ថែម៖ គួរប្រើឱសថ ប្រូមេតាស៊ីនបន្ថែម ២ ទៅ ៤ដងក្នុង១ថ្ងៃ មិនអោយលើសពី ១៥០មីលីក្រាមក្នុង១ថ្ងៃ (ចំពោះមនុស្សធំ) ឬTamiflu ចំនួន៧៥មីលីក្រាម ២ដងក្នុងមួយថ្ងៃ (រយៈពេល៥ថ្ងៃ)។
បើមានរោគសញ្ញាណាមួយកើតឡើងដូចជា ឈឺបំពង់ក ឈឺច្រមុះ និងក្តៅខ្លួនខ្លាំងលើសពី៣៨អង្សាសេ អ្នកជំងឺគួរស្វែងរកសេវាពិនិត្យពិគ្រោះយោបល់ជាមួយគ្រូពេទ្យនៅតាមមណ្ឌលសុខភាព មន្ទីរពេទ្យសាធារណៈទាំងឡាយ ដែលនៅជិតគេហដ្ឋានរបស់លោកអ្នក៕
ប្រភព៖ មន្ទីរពេទ្យកាល់ម៉ែត - Calmette Hospital