បើចង់ឲ្យការគេងលក់ស្កប់ល្អ អ្នកគួរធ្វើរឿង៦យ៉ាងនេះសិន

  • 2024-09-03 07:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តាមពិតទៅបញ្ហាដំណេកគឺជារឿងសំខាន់សម្រាប់មនុស្សម្នាក់ៗ ជាពិសេសមនុស្សចាស់ ភាគច្រើនតែងជួបប្រទះនៅពេលយប់។ បញ្ហានៃការគេងទាំងនេះខ្លះទាក់ទងនឹងអាយុ។ ឧទាហរណ៍ មនុស្សវ័យចំណាស់ច្រើនតែគេងមិនសូវស្កប់ជាងមនុស្សវ័យក្មេង ហើយងាយភ្ញាក់ជាង រហូតពេលខ្លះ ពួកគេប្រើថ្នាំងងុយគេង ដើម្បីធ្វើឲ្យដំណេករលូនបានល្អផងដែរ ។

ការគេងបានត្រឹមត្រូវគឺសំខាន់ដូចគ្នានិងការតមអាហារ និងការធ្វើលំហាត់ប្រាណដែរ។ នៅពេលអ្នកគេង កោសិកានៃរាងកាយរបស់អ្នកជួសជុល និងបញ្ចូលថាមពលឡើងវិញ ដូច្នេះអ្នកមានអារម្មណ៍ថាមានថាមពលនៅថ្ងៃបន្ទាប់។ ការគេងក៏ជួយសម្អាតជាតិពុលចេញពីខួរក្បាល របស់អ្នកផងដែរ។

យោងតាមវេជ្ជបណ្ឌិត នៅមន្ទីរពេទ្យ Brigham and Women's Hospital និយាយថា "មនុស្សចាស់នៅតែត្រូវការការគេងពី 7 ទៅ 9 ម៉ោងក្នុងមួយយប់ ដូចកាលនៅក្មេងអញ្ចឹង"។ ការគេងឱ្យមានសុខភាពល្អ ក៏មានន័យថាការគេងមិនរំខានពីអ្វីដែលនៅជុំវិញខ្លួនផងដែរ។ ប្រសិនបើអ្នកមានបញ្ហាក្នុងការគេង អ្នកគួរតែសាកធ្វើវិធីនេះ បាន ៖

១. ពិនិត្យថ្នាំរបស់អ្នក

អ្នកគួរតែពិនិត្យមើលថ្នាំនៅពេលដែលអ្នកប្រើប្រចាំថ្ងៃ តើថ្នាំទាំងនោះមានប៉ះពាល់ដល់ដំណេករបស់អ្នកទេ។ ព្រោះថ្នាំខ្លះអាច បណ្តាលឱ្យងងុយគេងពេលថ្ងៃហើយធ្វើឱ្យពិបាកក្នុងការងងុយគេងនៅពេលយប់។

២. មើលការគេងរបស់អ្នក

ការគេងទៀងទាត់កាត់បន្ថយភាពហត់នឿយ ក៏ប៉ុន្តែក៏ត្រូវប្រុងប្រយត្ន័និងអារម្មណ៌ផងដែរ ។ កាលណាអ្នកគិតច្រើន ការគេងពិតជាមិនលក់ស្រួល។

៣ .កំណត់ការកាត់ផ្តាច់ឧបករណ៌ផ្សេងៗ

ឧទាហរណ៍ កុំមើលទូរទស្សន៍ ទូរសព្ទ័ ឬប្រើកុំព្យូទ័រយ៉ាងហោចណាស់មួយម៉ោងមុនពេលចូលគេង។កុំផឹកភេជ្ជះ ឬវត្ថុរាវច្រើន យ៉ាងហោចណាស់ត្រឹម២ម៉ោងមុនល្អ។ ជៀសវាងការប្រើកាហ្វេអ៊ីនមុនចូលគេង។

៤ .បង្កើតទំលាប់នៃការគេង

រៀនបង្កើតទំលាប់គេងនៅម៉ោងដែលបានកំណត់ ត្រូវស្លៀកសំលៀកបំពាក់រលុងៗ ងាយស្រួលបត់បែន។

៥ .រៀបចំកន្លែងគេង

ការរៀបចំកន្លែងគេងពិតណាស់គឺសំខាន់ ព្រោះកាលណាបន្ទប់ស្អាត មានផាសុខភាព ក៏ជួយជម្រុញការគេងផងដែរ ត្រូវបិទភ្លើងឲ្យងងិត និងមានសីតុណភាពត្រជាក់ល្មម ។ ខ្នើយ ពូក កម្រាលត្រូវបោកឲ្យស្អាតៗមានក្លិនក្រអូប ហើយកុំយកគ្រឿងអេឡិចត្រូនិចដាក់ក្បែរខ្លួន។

៦. ប្រសិនគេងមិនលក់

ប្រសិនបើអ្នកមិនងងុយគេង ក្នុងម៉ោងដែលបានកំណត់ សូមកុំគេងតទៅទៀត អ្នកអាចទៅអានសៀវភៅ ស្តាប់តន្ត្រីបន្ធូរអារម្មណ៌ ប៉ុន្តែសុំមើលទូរទស្សន៌ឬកុំព្យូទ័រឲ្យសោះ ។ នៅពេលអ្នកមានអារម្មណ៍ធូរស្រាល សូមព្យាយាមគេងម្តងទៀត។

ប្រភព៖ health.harvard

អត្ថបទ៖ Tep Sovannmoly

អត្ថបទពេញនិយម