អត្ថប្រយោជន៌ទាំង៧នៃផ្លែសារី ល្អដល់សុខភាព ហួសពីការស្មាន
- 2024-09-02 06:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អត្ថប្រយោជន៌ទាំង៧នៃផ្លែសារី ល្អដល់សុខភាព ហួសពីការស្មាន
ផ្លែឈើប្រភេទនេះគឺមានរសជាតិផ្អែមឆ្ងាញ់ ហើយថែមទាំងជួយកាត់បន្ថយជាតិស្អរក្នុងឈាម រក្សាលំនឹង សម្ពាធឈាម និងសម្រកទម្ងន់ផងដែរ។ ផ្លែសារី សម្បូរទៅដោយ វីតាមីន ជាតិសរសៃ និងសារធាតុប្រឆាំងអុកស៊ីតកម្ម រួមទាំងសម្បូរទៅដោយថាមពល ។ ខាងក្រោមនេះគឺជាអត្ថប្រយោជន៌ទាំង៧ ដែលជួយដល់សុខភាព ៖
១ . ការទទួលទានផ្លែសារីជួយគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម
ផ្លែសារី មានសន្ទស្សន៍ glycemic ទាប និងមាតិកាជាតិសរសៃខ្ពស់ ដែលធ្វើឱ្យវាជាជម្រើសដ៏ល្អសម្រាប់អ្នកដែលមានជំងឺទឹកនោមផ្អែម ហើយក៏មានលក្ខណៈសម្បត្តិជាច្រើនដែលជួយគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម។ យោងតាមការសិក្សាមួយដែលត្រូវបានចេញផ្សាយនៅក្នុង American Journal of Nutrition បានឲ្យដឹងថា អ្នកដែលទទួលទានផ្លែ សារី ៥ដងឬច្រើនជាងនេះក្នុងមួយសប្តាហ៍ គឺមានការថយចុះហានិភ័យនៃជំងឺទឹកនោមផ្អែមប្រភេទទី 2 ដល់ទៅ 23% ។
២. ជួយកាត់បន្ថយជំងឺបេះដូង
ផ្លែសារី គឺល្អសម្រាប់បេះដូង ដោយសារវាមានជាតិសរសៃខ្ពស់ និងសារធាតុប្រឆាំងអុកស៊ីតកម្ម។ ផ្លែសារី ក៏មានជាតិសរសៃដែលជួយកាត់បន្ថយកម្រិតកូឡេស្តេរ៉ុលខ្ពស់ផងដែរ។
៣ . ជួយឱ្យស្រកទម្ងន់
ប្រសិនបើអ្នកកំពុងគិតថារកផ្លែឈើណាដែលជួយការសម្រកគីឡូបាន នោះគឺផ្លែសារីនេះឯង អ្នកអាចបន្ថែមទៅក្នុងរបបអាហារដែលងាយស្រួលសម្រកទម្ងន់របស់អ្នក។ យោងតាមការសិក្សាដែលបានចេញផ្សាយនៅក្នុងទស្សនាវដ្តីបានឲ្យដឹងថា ស្ត្រីដែលបានញ៉ាំផ្លែសារី ៣ ដងសម្រាប់អាហារ ៦ ពេលក្នុងមួយថ្ងៃស្រកបាន 1.22 គីឡូក្រាមក្នុងរយៈពេល 12 សប្តាហ៍។
៤ . ជួយគ្រប់គ្រងសម្ពាធឈាម
សម្ពាធឈាមខ្ពស់ ឬលើសសម្ពាធឈាមអាចបំផ្លាញសរសៃឈាមរបស់អ្នក និងនាំឱ្យមានបញ្ហាបេះដូង ខួរក្បាល តម្រងនោម និងភ្នែក។ យោងតាម Harvard Health អ្នកដែលទទួលទានផ្លែឈើច្រើន រួមទាំងផ្លែ សារី អាចជួយកាត់បន្ថយហានិភ័យនៃជំងឺលើសឈាម។ មិនត្រឹមតែប៉ុណ្ណោះក៏មានផ្ទុកប៉ូតាស្យូមផងដែរ ដែលអាចជួយបន្ថយសម្ពាធឈាម។
៥ . ល្អសម្រាប់ពោះវៀន
ការសិក្សាមួយដែលត្រូវបានចេញផ្សាយនៅក្នុងទស្សនាវដ្តី Nutrients បានរកឃើញថាផ្លែសារី មានជាតិសរសៃរលាយនិងមិនរលាយ ដែលជួយគ្រប់គ្រងចលនាពោះវៀន និងលាមកច្រើន ខណៈពេលដែលល្អសម្រាប់សុខភាពរំលាយអាហារ។ បើអ្នកទល់លាមក ផ្លែនេះអាចជួយបាន ព្រោះវា ក៏មានផ្ទុកជាតិសរសៃអាហារ រួមទាំង prebiotics ដែលជួយកែលម្អសុខភាពរំលាយអាហារទាំងមូល។
៦ . មានលក្ខណៈសម្បត្តិប្រឆាំងនឹងការរលាក
ការរលាកគឺជាការឆ្លើយតបនៃប្រព័ន្ធភាពស៊ាំធម្មជាតិដែលជួយអ្នកប្រឆាំងនឹងការឆ្លងមេរោគ ជាតិពុល និងភ្នាក់ងារបង្កជំងឺផ្សេងៗ។
៧ . បង្កើនភាពស៊ាំ
ផ្លែសារី គឺជាផ្លែឈើសម្បូរទៅដោយសារធាតុចិញ្ចឹម រួមទាំងវីតាមីន ទង់ដែង និងជាតិសរសៃ ដែលទាំងអស់នេះអាចជួយបង្កើនភាពស៊ាំរបស់អ្នក។
ដូចនេះផ្លែសារីគឺល្អសម្រាប់សុខភាពប្រាកដណាស់ តែសូមកុំញ៉ាំវាច្រើនពេកអី វាអាចនាំឲ្យមានបញ្ហាដូចជា ជំងឺហឺត មហារីក ទឹកនោមផ្អែមប្រភេទទី២ និងជំងឺភ្លេចភ្លាំងផងដែរ។
ប្រភព៖ phunutoday