តើការហូរឈាមតាមបាត(គូថ)សុទ្ធសឹងជាជំងឺឫសដូងបាតទាំងអស់ឬទេ?

  • 2024-08-28 06:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការហូរឈាមតាមបាត(គូថ) ទាំងអស់មិនដូចគ្នាទេ។ ហើយក៏មិនមែនបណ្ដាលមកពីជំងឺឫសដូងបាតទាំងអស់ដែរ ផ្ទុយទៅវិញវាអាចបណ្ដាលមកពីជំងឺមហារីកវិញក៏មាន សូមប្រុងប្រយ័ត្ន។

១. អ្វីទៅជាជំងឺមហារីក ពោះវៀនគូថ( Cancer ano-rectal)៖

ជំងឺមហារីក ពោះវៀនគូថ ជាប្រភេទជំងឺដុះ ដុំសាច់ ឬដំបៅ នៅជុំវិញរន្ធគូថនិង ក្នុងប្រហោងគូទ។

២. រោគសញ្ញាដែលជួបញឹកញាប់រួមមាន៖

  • ចុកពោះខ្សោយអស់កម្លាំង

  • ការបត់ជើងធំមានការប្រែប្រួលខុសប្រក្រតី ដូចជា ពិបាកបត់ជើងធំទល់លាមក ឬរាករុសញឹកញាប់ជាដើម។

  • ជួនកាលមានលៀន ចេញដុំសាច់ មកក្រៅ

  • ជួនកាលមានលក្ខណៈដូចដំបៅគូថ ឬមានដុំសាច់ដុះជុំវិញរន្ធគូថខុសធម្មតា ដែលអាចច្រឡំជាមួយជំងឺផ្សេងៗ ជាពិសេសជំងឺឫសដូងបាតជាដើម។

៣ .ការព្យាបាល៖

ការព្យាបាលតម្រូវឲ្យជួបពិគ្រោះជាមួយក្រុមគ្រូពេទ្យជំនាញផ្នែកវះកាត់ ពោះវៀននិងមហារីក។ មានតែការព្យាបាលដោយ វិធីវះកាត់តែប៉ុណ្ណោះ ដែលជាជំរើសត្រឹមត្រូវបំផុត ក្នុងករណីដំណាក់កាលដំបូង នៃជំងឺ ហើយដុំសាច់មហារីកមានទំហំតូចៗខ្លះ គេអាចព្យាបាលដោយ endoscopies ដោយមិនចាំបាច់វះកាត់ធំ អ្នកជំងឺ មិនចាំបាច់សម្រាកពេលយូរ និងមិនប៉ះពាល់ដល់ពោះវៀន។

ដូចនេះបើលោកអ្នកមានបងប្អូន និងគ្រួសារមានធ្លាក់ឈាម ឬមានដុំសាច់ខុសពីធម្មតា សូមបងប្អូនមកពិគ្រោះជាមួយវេជ្ជបណ្ឌិតជំនាញឯកទេស នៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីធ្វើកា និងស្វែងរកវិធីការពារកុំអោយមានការយឺតយ៉ាវក្នុងការព្យាបាលដែលអាចអោយមានគ្រោះថ្នាក់ដល់ជីវិត។

ប្រភព៖ មន្ទីរពេទ្យកាល់ម៉ែត - Calmette Hospital

អត្ថបទ៖ Tep Sovannmoly

អត្ថបទពេញនិយម