ឥរិយាបថ ៥ យ៉ាងនេះដែលធ្វើឲ្យអ្នកកាន់តែគួរឲ្យចូលចិត្ត

  • 2020-11-26 01:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តើអ្នកចាត់ទុកខ្លួនអ្នកគួរឲ្យចូលចិត្តជាងមនុស្សដែលនៅជិតនិងជុំវិញខ្លួនអ្នកទេ? តើអ្នករវល់ខ្លាំងព្រោះតែជួយអ្នកដទៃហើយមិនដែលមានពេលសម្រាប់ខ្លួនឯងសោះ? នៅលើលោកនេះមានមនុស្សពីរប្រភេទគឺ មនុស្សគិតតែពីខ្លួនឯង និងមនុស្សដែលចេះជួយទុក្ខធុរៈអ្នកដ៏ទៃ។

ធ្លាប់ដែលឆ្ងល់ទេថា ហេតុអ្វីបានជាប្រភេទមនុស្សដែលឈ្លើយ ល្ងីល្ងើៗ និងពូកែអុជអាលធ្វើបាបគេគឺជាមនុស្សដែលទទួលបានផលប្រយោជន៍ល្អដោយភាពងាយស្រួល? តែចំពោះមនុស្សល្អវិញតែងតែទទួលបានការរុញច្រាននិងធ្វើបាបពីមនុស្សអត្មានិយម និងតែងតែជួបរឿងអាក្រក់ៗជានិច្ច។ ការបង្កើតទំនាក់ទំនងទាំងអាជីវកម្ម និងផ្ទាល់ខ្លួនអ្នកតែងតែចង់បាននិងជួបជាមួយមនុស្ស ឬបុគ្គលដែលមានបុគ្គលិកលក្ខណៈចរិតសុភាពរាបសារួសរាយរាក់ទាក់ និងអាចជួយយកអាសារគ្នាទៅវិញទៅមក គឺជាមនុស្សដែលឲ្យចូលចិត្តពិតប្រាកដ។ តែមិនមែនគ្រប់គ្នាសុទ្ធតែអាក្រក់នោះទេ ក៏មានមនុស្សល្អៗជាច្រើននៅជុំវិញអ្នករួចខ្លះទៅហើយមើលទៅ។

តើអ្នកគិតថាអ្នកដទៃមានទស្សនៈយ៉ាងណាចំពោះអ្នក? តើពួកគេមើលឃើញអ្នកជាមនុស្សប្រភេទណា? នេះគឺជាឥរិយាបទទាំង ៥ ដែលអ្នកគួរធ្វើនិងមានវាដើម្បីជួយធ្វើឲ្យអ្នកកាន់តែទទួលបានការចូលចិត្តពីអ្នកដ៏ទៃ៖

១. ការសើចញញឹម នៅពេលគ្រាន់តែឃើញ និងពេលបានជួបនិយាយគ្នា

២. ការគោរព និងឲ្យតម្លៃចំពោះអ្នកដទៃមិនថាពួកគេមកពីណា ឬប្រកបរបរអ្វី

៣. ការយកចិត្តទុកដាក់ស្តាប់ឲ្យបានច្រើនរាល់ពេលគេនិយាយ ជាជាងដណ្តើមគ្នានិយាយ

៤. ការចងចាំឈ្មោះ ឬរឿងរ៉ាវសំខាន់ខ្លះៗដែលអ្នកបានស្តាប់

៥. ត្រូវចេះយល់ស្របទៅតាមកលៈទេសៈ និងសមហេតុផល កុំយកតែឈ្នះ យកតែត្រូវរៀងៗខ្លួន

មានមនុស្សគ្រប់ប្រភេទនៅក្នុងឆាកជីវិតនេះដែលអ្នកនឹងជួប។ តែប្រសិនបើអ្នកចង់ក្លាយជាមនុស្សម្នាក់ដែលគួរឲ្យចូលចិត្ត និងស្រលាញ់រាប់អាន អ្នកត្រូវរៀបចរិតលក្ខណៈឲ្យបានលេចធ្លោ ដូចជាការធ្វើល្អចំពោះអ្នកដទៃបង្ហាញភាពស្មោះត្រង់ ការប្រាស្រ័យទាក់ទងល្អ និងអាកប្បកិរិយារួសរាយរបស់អ្នកគឺជារឿងសំខាន់ទាំងអស់សម្រាប់អ្នកដទៃមើលឃើញថាអ្នកជាមនុស្សបែបណា។

នៅពេលអ្នកខិតខំធ្វើខ្លួនអោយកាន់តែចូលចិត្តពីអ្នកផ្សេង វានឹងធ្វើឲ្យអ្នករស់នៅយ៉ាងសប្បាយរីករាយនៅក្នុងរង្វង់សង្គមរបស់អ្នក។

រូបភាព៖ Pexels, Pinterest

អានបន្ត៖

ប្រភព៖ powerofpositivity ប្រែ​សម្រួល៖ Chrel Den

អត្ថបទពេញនិយម