គន្លឹះជួយបំបាត់សក់ជ្រុះ ដោយវិធីធម្មជាតិ

  • 2024-08-26 08:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការជ្រុះសក់គឺជារឿងសំខាន់សម្រាប់មនុស្សទូទៅ មិនថាស្រីឬប្រុសនោះទេ បើមានបញ្ហាជ្រុះសក់តែងពិបាកចិត្ត ហើយព្យាយាមរកវិធី ឬប្រើផលិតផលណាដែលជួយទៅដល់សក់ជាក់ជាមិនខានឡើយ។ ដូចនេះលែងបារម្ភទៀតទៅ កញ្ញា មានគន្លឹះជួយបំបាត់សក់ជ្រុះដោយវិធីទាំងនេះ ៖

១ ប្រើសាប៊ូរុក្ខជាតិ

សាប៊ូកក់សក់រុក្ខជាតិដូចជា សាប៊ូប៊ឺរី និងក្រូចថ្លុងអាចសម្អាតស្បែកក្បាល និងជួយដល់ការលូតលាស់សក់។ ក្រូចថ្លុងមិនតិចទេ ពិសេសមានវីតាមីន និងសារធាតុរ៉ែជាច្រើនដែលធានាឱ្យសក់រឹងមាំ និងដុះលឿន។

២ ប្រើសារធាតុបណ្តុះសក់ដើម្បីការពារការជ្រុះសក់

ផលិតផលបណ្តុះសក់ដែលមានសារធាតុចម្រាញ់ពីធម្មជាតិ គឺជាជម្រើសដ៏ល្អសម្រាប់ស្ត្រីដែលមានសក់ស្តើង ងាយជ្រុះ។ ផលិតផលទាំងនេះច្រើនតែមានគ្រឿងផ្សំដូចជា យិនស៊ិន ប្រេងសំខាន់ៗ ក្រូចថ្លុង ឬវីតាមីន E ដោយគ្រាន់តែត្រូវផ្សំជាមួយការម៉ាស្សាថ្នមៗ។ សារធាតុដែលជ្រាបចូលទៅក្នុងស្បែកក្បាលមិនត្រឹមតែជួយឱ្យសក់ដុះលឿនប៉ុណ្ណោះទេ ថែមទាំងបង្កើតអារម្មណ៍សុខស្រួល ធ្វើឱ្យសក់របស់ខ្ញុំទន់ និងរលោងជាងមុន។

៣ ជម្រុះកោសិកាងាប់

ភាពកខ្វក់ និងប្រេងលើសអាចរារាំងការលូតលាស់សក់។ ស្ត្រីគួរប្រើផលិតផលជម្រុះដោយសារធាតុចម្រាញ់ពីធម្មជាតិដើម្បីជួយសម្អាតស្បែកក្បាលដោយថ្នមៗ។

៤ ប្រើក្រែមបន្ទន់សក់ ដើម្បីឱ្យសក់ទន់រលោង

អ្នកគួរប្រើក្រែមបន្ទន់សក់ដែលមានសារធាតុផ្សំពីធម្មជាតិដូចជា ប្រេងដូង ប្រេង argan ឬ shea butter។ បន្ទាប់ពីកក់សក់រួច សូមលាបសារធាតុសំខាន់បន្តិចទៅលើសក់ដែលសើម។ នេះមិនត្រឹមតែធ្វើឱ្យសក់ភ្លឺជាងមុនប៉ុណ្ណោះទេ ថែមទាំងកាត់បន្ថយសក់ជ្រុះទៀតផង។

៥ ប្រើក្រាស់សិតសក់

ការម៉ាស្សាស្បែកក្បាលដោយប្រើសិតសក់មិនត្រឹមតែជួយឱ្យឈាមរត់ទៅកាន់ឫសសក់បានល្អប្រសើរប៉ុណ្ណោះទេ សិតសក់ក៏ជួយជំរុញការលូតលាស់សក់ផងដែរ។

៦ ទម្លាប់នៃការញ៉ាំ

ទម្លាប់នៃការញ៉ាំអាហារមិនល្អដូចជាការតមអាហារ និងការរើសអាហារនឹងនាំឱ្យអាហាររូបត្ថម្ភមិនគ្រប់គ្រាន់ ហើយសក់នឹងខ្វះសារធាតុចិញ្ចឹមចាំបាច់ ដែលនាំឱ្យសក់ជ្រុះ។ អ្នកគួរតែយកចិត្តទុកដាក់ក្នុងការញ៉ាំអាហារសម្បូរប្រូតេអ៊ីន វីតាមីន ជាតិដែក និងសារធាតុចិញ្ចឹមផ្សេងៗទៀត។

ញ៉ាំឲ្យបានស្រួល គេងឲ្យបានស្រួល ធ្វើឲ្យមានអារម្មណ៍ល្អ កក់សក់ឲ្យស្អាត ទាំងនេះជាចំណុចមូលដ្ឋានដែលយើងត្រូវខំប្រឹងប្រែងដើម្បីឲ្យសក់យើងដុះក្រាស់ឡើងវិញ។

ប្រភព៖ phunutoday

អត្ថបទ៖ Tep Sovannmoly

អត្ថបទពេញនិយម