បើចង់មានទំនាក់ទំនងល្អជាមួយមនុស្សជុំវិញខ្លួន ត្រូវប្រកាន់៤ចំណុចនេះ

  • 2024-08-12 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មិនថាបងប្អូន ស្នេហា មិត្តភក្ក័ ទោះបីស្រលាញ់គ្នាប៉ុណ្ណាក៏ដោយក៏ត្រូវតែប្រកាន់រឿង៤ចំណុចនេះ ដើម្បីកុំឲ្យលំបាកមើលមុខគ្នាទៅថ្ងៃខាងមុខ នោះគឺ ៖

១ រឿងទ្រព្យសម្បត្តិ

រឿងទ្រព្យសម្បត្តិគឺជារឿងដែលចាំបាច់ក្នុងការបិតបាំងពីមនុស្សនៅជុំវិញខ្លួន បើទោះបីជាបងប្អូនក៏ដោយ ព្រោះពេលខ្លះអាចមានការច្រណែនគ្នាដោយសាររឿងបន្តិចបន្តួចធ្វើឲ្យឈ្លោះគ្នា។មនុស្សខ្លះអាចបោះបង់គ្នាចោលព្រោះតែភាពលោភលន់ ដោយមិនឲ្យតំលៃទៅលើ មិត្តភាព។ តាមពិតទៅ មនុស្សគ្រប់គ្នាសុទ្ធតែលោភលន់ ប៉ុន្តែយើងត្រូវមានភាពក្លាហាន និងការយល់ដឹង ដើម្បីយល់ថា លុយណាគួរទទួលយក ហើយលុយណាគួរទុកចោល។

២ បើចង់រក្សាទំនាក់ទំនងល្អ កុំខ្ចីលុយគ្នា

មិនថាបងប្អូន មិត្តភក្ក័ ឬស្នេហា ពេលខ្លះមានភាពលំបាកជាច្រើននិងមានលក្ខខណ្ឌសេដ្ឋកិច្ចខុសគ្នា ពេលខ្លះក៏លំបាករាងៗខ្លួន ដូចនេះដើម្បីកុំឲ្យមើលមុខគ្នាមិនចំទៅថ្ងៃ សូមកុំខ្ចីលុយគ្នា ព្រោះពេលខ្លះមិនបានដូចចិត្ត។ ពេលពិបាកពេក យើងអាចពឹងលើការជួយពីបងប្អូនមិត្តភក្ក័ បាន ប៉ុន្តែយើងត្រូវចាំថា លុយអាចខ្ចី និងសងវិញបាន មិនត្រូវពឹងផ្អែកលើការស្រលាញ់ និងជំនួយពីអ្នកដ៏ទៃ ដោយមិនទទួលខុសត្រូវក្នុងកិច្ចការសងត្រឡប់របស់យើងនោះទេ។

៣ កុំភ្លេចជួយ

ក្នុងនាមជាមនុស្សត្រូវចេះជួយនិងដឹងគុណគ្នាទៅវិញទៅមក នោះហើយគឺជាភាពស្រស់ស្អាតនៃចិត្តមនុស្ស។

៤ មិនជ្រៀតជ្រែកចូលក្នុងជីវិតផ្ទាល់ខ្លួនរបស់មនុស្សម្នាក់ៗ

មនុស្សម្នាក់ៗតែងមានរឿងឯកជនផ្ទាល់ខ្លួន មានការលាក់បាំង មិនសូវចង់ឲ្យនរណាម្នាក់ចង់ដឹងរឿងរបស់ខ្លួនឡើយ ព្រោះអាចធ្វើឲ្យទំនាក់ទំនងមានការធ្លាក់ចុះ៕

អត្ថបទ៖ Tep Sovannmoly

អត្ថបទពេញនិយម