យើងតែងតែនិយាយផ្តោតតែលើមនុស្សចាស់ ចំពោះការការភ្លេចភ្លាំងច្រើន។ ការពិតទៅមនុស្សវ័យកណ្តាល ក៏ជាហានិភ័យទទួលរងការភ្លេចច្រើនជារៀងរាល់ថ្ងៃផងដែរ ដែលស្តែងឱ្យនូវសកម្មភាពប្រចាំថ្ងៃរបស់ពួកគេ ដូចជា ការធ្វើការ ជំនួញ ការនិយាយស្តី ការចងចាំ ការទំនាក់ទំនង និងពេលវេលាជាច្រើនទៀតផងដែរ។
មូលហេតុអ្វី បានជាបណ្តាលឱ្យមនុស្សមានការភ្លេចភ្លាំងច្រើន? មូលហេតុសាមញ្ញៗ ៧ យ៉ាងដែលបង្កឱ្យមនុស្សវ័យកណ្តាលមានបញ្ហាភ្លេចភ្លាំងច្រើនខាងក្រោមមាន៖
១. ការគេងមិនបានគ្រប់គ្រាន់
២. ការប្រើប្រាស់ថ្នាំ៖ ថ្នាំមួយចំនួនដូចជា ថ្នាំសម្ពាធឈាម អាចនឹងផ្ដល់ការប៉ះពាល់បន្តិច បន្តួចដល់ការចងចាំ ដែលធ្វើឲ្យយើងមានការភ័ន្ដភាំងម្ដងម្កាល។
៣. សុរា៖ ការពិសារសុរាច្រើនក៏ធ្វើឲ្យមានការប៉ះពាល់ដល់ប្រព័ន្ធការចងចាំផងដែរ។
៤. ស្ដ្រេស៖ ស្ដ្រេស ធ្វើឲ្យយើងពិបាកក្នុងការផ្ចង់អារម្មណ៍ ដែលជាហេតុធ្វើឲ្យយើងភ្លេភ្លាំងច្រើនផងដែរ។
៥. កង្វះជាតិវីតាមីន D ក៏ជាមូលហេតុមួយដ៏ចម្បង ដែលធ្វើឱ្យអ្នកមានបញ្ហាជំងឺវង្វេងវង្វាន់។
ដើម្បីការពារអ្នកពីជំងឺភ្លេចភ្លាំង ឬវង្វេងវង្វាន់ យើងគួរតែ៖
- ទទួលទានអាហារដែលសំបូរទៅ ដោយវីតាមីន D, B ឱ្យបានច្រើន ព្រោះវីតាមីនទាំងនេះដើរតួរយ៉ាងសំខាន់ក្នុងប្រព័ន្ធនៃការចងចាំរបស់យើង។
- បង្កើនសមត្ថភាពខួរក្បាល អ្នកត្រូវតែធ្វើឱ្យខួរក្បាលរបស់អ្នកមានសកម្មភាព ដើម្បីជួយពង្រឹងសមត្ថភាពខួរក្បាល ចៀសឆ្ងាយពីជំងឺភ្លេចភ្លាំង ដោយការលេងល្បែង ឬសកម្មភាពកម្សាន្តងាយៗ ធម្មតាក៏បាន ដូចជា លេងល្បែងផ្គុំរូប ឬសិក្សាអ្វីៗដែលថ្មីសម្រាប់សុខភាពខួរក្បាល។
- មិនត្រូវទទួលទានគ្រឿងស្រវឹង និងជក់បារី ទាំងគ្រឿងស្រវឹង និងថ្នាំជក់ សុទ្ធតែអាចនាំមកនូវផលប៉ះពាល់ដល់សុខភាពរាងកាយទាំងមូល ថែមទាំងអាចបង្កើនឱកាសនៃការកើតជំងឺវង្វេងវង្វាន់ និងភ្លេចភ្លាំងបានផងដែរ។ ដើម្បីសុខភាព និងចៀសឆ្ងាយពីជំងឺអាក្រក់ៗ ត្រូវតែតម ឬកាត់បន្ថយការផឹកគ្រឿងស្រវឹង និងជក់បារីដាច់ខាត។
- គ្រប់គ្រងទម្ងន់ នៅពេលដែលអ្នកចេះគ្រប់គ្រងទម្ងន់បានល្អ មិនឱ្យធាត់ពេក មិនឱ្យស្គមពេក នឹងធ្វើឱ្យរាងកាយរបស់អ្នកមានសុខភាពល្អ ថែមទាំងអាចបង្ការហានិភ័យនៃជំងឺភ្លេចភ្លាំង និងវង្វេងវង្វាន់បានផងដែរ។
- ការពារចំនុចត្រង់ក្បាល អ្នកត្រូវតែការពារចំនុចត្រង់ក្បាលរបស់អ្នក ដោយមិនត្រូវឱ្យមានការប៉ះទង្គិច ឬរបួសផ្សេងនោះទេ។ ការថែទាំក្បាល អាចជួយធ្វើឱ្យខួរក្បាលរបស់អ្នកដំណើរការល្អ ព្រមទាំងចៀសឆ្ងាយពីជំងឺវង្វេងវង្វាន់ និងភ្លេចភ្លាំងបាន៕
- លំហាត់ប្រាណរាងកាយ ការធ្វើចលនា និងលំហាត់ប្រាណរាងកាយងាយៗ អាចជួយធ្វើឱ្យចលនាសរសៃឈាមរត់បានស្រួល និងបង្កើនសមត្ថភាពខួរក្បាល។ ដូច្នេះអ្នកគូរតែធ្វើចលនារាងកាយឱ្យបានទៀងទាត់ មិនថាតែការហាត់ប្រាណទេ សូម្បីតែដើរហាត់ប្រាណតិចៗធម្មតា ឬការធ្វើចលនារាងកាយងាយៗក៏អាចជួយដល់ការការពារជំងឺភ្លេចភ្លាំងនេះបានដែរ។
- សកម្មភាពក្នុងសង្គម បើកឱកាសឱ្យខ្លួនឯងចូលទៅប្រាស័យទាក់ទងជាមួយនឹងមនុស្សនៅក្នុងសង្គមខាងក្រៅ ដើម្បីពង្រឹងស្មារតី បង្កើនភាពរីករាយក្នុងអារម្មណ៍ និងចៀសឆ្ងាយពីភាពឯកា នោះអ្នកនឹងអាចកាត់បន្ថយជំងឺវង្វេងវង្វាន់បានយ៉ាងប្រសើរ។
ប្រភព៖
Health Line
ប្រែសម្រួល៖ សិរីរត្នន៍