វិធីយកឈ្នះចិត្តខ្លួនឯង ពេលកំពុងជួបបញ្ហាឬខូចចិត្ត

  • 2024-03-28 09:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មានមនុស្សជាច្រើនតែងតែមិនស្គាល់ខ្លួនឯង រឿងអ្វីក៏ដោយចេះតែធ្វើទៅៗដោយមិនមានគោលដៅច្បាស់លាស់ តែដល់ពេលដែលមិនទទួលបានជោគជ័យ ស្រាប់តែបន្ទោសខ្លួនឯងឬអ្នកដ៏ទៃទៅវិញ។ មនុស្សម្នាក់ៗតែងបានឆ្លងកាត់នៅរឿងស្មុកស្មាញពិបាកចិត្តជាច្រើន ខ្លះក៏ដោះស្រាយបានខ្លះទៀតក៏អត់ ដូចនេះខាងក្រោមនេះគឺជាការយកឈ្នះចិត្តខ្លួន ពេលដែលយើងកំពុងមានទុក្ខឬបញ្ហាដែលដោះស្រាយមិនចេញ នោះគឺ ៖

១ រៀនទទួលយកអ្វីដែលបានកើតឡើង

ការទទួលយកអ្វីដែលបានកើតឡើងគឺជាផ្នែកដ៏លំបាកបំផុតនៃដំណើរការទាំងមូល។ដំបូងៗអ្នកប្រាកដជាមានអារម្មណ៌ពិបាកទទួលយក ធ្វើឲ្យអ្នកខឹង និងសោកសៅ តែយូរៗទៅអ្នកអាចមានការសម្របខ្លួនបានខ្លះហើយ បើទោះបីមិនទាំងស្រុងក៏ដោយ។ អ្នកមិនត្រូវបង្ខាំងអារម្មណ៍របស់អ្នកឬលាក់អារម្មណ៍ទាំងនោះទេ។ អ្វីដែលអ្នកត្រូវធ្វើគឺបង្ហាញពួកគេ ទោះបីជាមនុស្សម្នាក់ៗនឹងមានវិធីផ្ទាល់ខ្លួនក្នុងការធ្វើបែបនេះក៏ដោយ។ ប្រសិនបើអ្នកកំពុងព្យាយាមយកឈ្នះលើអារម្មណ៌បែបនេះ ចូរស្វែងរកអ្វីដែលមានប្រយោជន៍សម្រាប់អ្នក ហើយទុកឱ្យអ្វីៗទាំងអស់ទៅតាមដំណើររបស់វា។

២ រៀនផ្តោតលើអ្វីដែលជំរុញទឹកចិត្តអ្នក

នៅពេលដែលអ្នកបានឆ្លងកាត់ជំហានមុនៗ អ្នកនឹងផ្តោតលើការខូចចិត្តគ្រប់គ្រាន់ហើយ។ ដូចនេះ អ្នកត្រូវផ្តោតលើអ្វីគ្រប់យ៉ាងដែលមាននៅជុំវិញអ្នក ជំរុញទឹកចិត្តអ្នកនិងធ្វើឱ្យអ្នកសប្បាយចិត្ត។ គួរធ្វើអ្វីដែលល្អៗសម្រាប់ខ្លួនឯងឲ្យបានច្រើន ដើម្បីជាការលើកទឹកចិត្តដល់ខ្លួនឯង ទោះជាលទ្ធផលបែបណាក៏ដោយ។

៣ ជិវិតត្រូវតែដើរទៅមុខជានិច្ច

ពេលអ្នកមានអារម្មណ៌មិនល្អ អ្នកហាក់ដូចជាខ្លួនឯងជាមនុស្សមិនបានការ ស្មុកស្មាញ ពេលខ្លះគិតរកនឹកអ្វីកមិនចេញដែរ។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកក្រឡេកមើលអ្នកដ៏ទៃ ឬស្ថានភាពស្រដៀងគ្នាផ្សេងទៀត អ្នកនឹងឃើញថាជីវិតគួរតែនៅបន្តទៀត។ដូចនេះសូមកុំគិតថាអ្នកជាមនុស្សគ្មានប្រយោជន៏ទៀតទៅ ត្រូវរកអ្វីដែលថ្មីដើម្បីបន្តដំណើរទៅមុខទៀ។

ប្រភព៖ steptohealth

អត្ថបទ៖ Tep Sovannmoly

អត្ថបទពេញនិយម