តើទារកចាប់ផ្តើមស្គាល់ឪពុកម្តាយរបស់គេ នៅពេលណា?
- 2024-06-04 02:10:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តើទារកចាប់ផ្តើមស្គាល់ឪពុកម្តាយរបស់គេ នៅពេលណា?
អ្នកខ្លះក៏ឆ្ងល់ថា ទារកនៅក្នងផ្ទៃសោះហេតុអ្វីក៏អាចស្តាប់សម្លេងឪពុកម្តាយបាន? ទាំងនេះអ្នកខ្លះនៅតែមានចម្ងល់ រហូតដល់អ្នកខ្លះមិនជឿងថាវាអាចទៅរួចទៀតផង។ ខាងក្រោមនេះគឺជាអ្វីដែលស្រាយចម្ងល់របស់អ្នកនៅតែឆ្ងល់ ៖
ទារកអាចស្គាល់ឪពុកម្តាយរបស់ពួកគេកាន់តែងាយស្រួលនៅពេលឪពុកម្តាយនិយាយជាមួយពួកគេអំឡុងពេលនៅក្នុងពោះ។រហូតដល់ពេលកើតនិងពេលដែលគេធំឡើង ទារកអាចកំណត់អត្តសញ្ញាណមនុស្សដែលនៅជិតស្និទ្ធនិងគេបំផុត។ តាមពិតទៅទារករៀនស្គាល់ឪពុកម្តាយរបស់គេដោយសារសម្លេង ពេលឪពុកម្តាយព្យាយាមនិយាយទៅកាន់ទារកតាំងពីនៅក្នុងផ្ទៃរហូតកើត ទារកអាចចងចាំសម្លេងមួយនេះបាន ពេលកើតឡើង ឪពុកម្តាយតែងតែបង្ហាញមុខមាត់នៅចំពោះមុខគាត់ជារឿយនោះកាន់តែធ្វើឲ្យទារកចង់ចាំបាន ព្រោះនេះគឺជាសមត្ថភាពជាក់លាក់មួយសម្រាប់ការទទួលស្គាល់តាំងពីកំណើតមកម្លេះ។
តាមពិតទៅ វាមិនចំណាយពេលយូរទេសម្រាប់ទារកដើម្បីរៀនស្គាល់ឪពុកម្តាយរបស់គេ ដោយចំណាយពេលត្រឹមតែប៉ុន្មានខែតប៉ុណ្ណោះ បន្ទាប់ពីទារកកើត។
១ ការអភិវឌ្ឍន៍ដំបូង
ទារកកើតមកជាមួយនឹងញ្ញាណទាំងប្រាំរបស់ពួកគេដែលបានបង្កើតឡើងរួចហើយ ប៉ុន្តែពួកគេមិនទាន់ត្រូវបានអភិវឌ្ឍពេញលេញនៅឡើយ។ ជាពិសេស ការមើលឃើញគឺមានកម្រិតណាស់ចំពោះទារកទើបនឹងកើត។ ដំបូងឡើយ គេឃើញតែដុំពកមិនច្បាស់ ហើយមិនអាចបែងចែករវាងពន្លឺ និងងងឹតបានឡើយ។ ទោះយ៉ាងណាក៏ដោយ ទារកដឹងបានតែអ្វីដែលនៅចម្ងាយ 25 សង់ទីម៉ែត្រ ឬតិចជាងនេះ។
ម្យ៉ាងទៀត កាលណាគេឃើញមុខកាន់តែច្រើន ពួកគេចាប់ផ្ដើមស្គាល់វាកាន់តែខ្លាំង ជាពិសេទារកអាចមើលឃើញបន្ទាប់ពីខែដំបូងនៃជីវិត នៅអាយុនោះ ពួកគេអាចកំណត់អត្តសញ្ញាណមនុស្សដែលលេចឡើងជាទៀងទាត់ និងបែងចែកពួកគេពីអ្នកដែលហាក់ដូចជាចម្លែកចំពោះពួកគេ។ បន្ទាប់មករហូតដល់៧ខែ ទារកអាចសម្គាល់មុខម្នាក់ៗច្បាស់ហើយ។
២ ការវិវត្តន៍នៃជំនាញ
ទោះបីជាទារកអាចស្គាល់ឪពុកម្តាយរបស់ពួកគេនៅអាយុ 2 ខែក៏ដោយ ក៏ទារកនៅតែឃើញមុខចំពីមុខដែរ តែបើឲ្យមើលពីក្រោយក៏គេមិនទាន់ចំណាំបានដែរ ។
៣ ការសម្គាល់មុខមានភាពប្រសើរឡើងតាមពេលវេលា
នៅអាយុប្រាំមួយខែ កុមារដែលទើបចេះដើរតេះតះ មិនត្រឹមតែអាចស្គាល់ឪពុកម្តាយរបស់ពួកគេពីខាងមុខ និងពីចំហៀងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកំណត់អត្តសញ្ញាណសមាជិកគ្រួសារ និងមនុស្សដែលពួកគេឃើញជាញឹកញាប់ផងដែរ។ នៅអាយុនេះ គេដឹងច្បាស់ហើយថានរណាជាមនុស្សចម្លែក។
ប្រសិនបើនៅអាយុ 12 ខែ កុមារហាក់ដូចជាមិនស្គាល់អត្តសញ្ញាណមនុស្សដែលគាត់ឃើញញឹកញាប់ទេ វាជារឿងសំខាន់ក្នុងការពិភាក្សារឿងនេះជាមួយគ្រូពេទ្យកុមារ ដើម្បីតាមដាន។
៤ ទិដ្ឋភាពអារម្មណ៍នៃការស្គាល់មុខ
ទារកចាប់ផ្តើមស្គាល់ឪពុកម្តាយ ហើយនៅចន្លោះ៤ខែពេលឪពុកម្តាយចាប់ផ្តើមប្រឡែងលេងជាមួយគេចេះសើច ហើយប្រសិនបើឪពុកម្តាយចាកចេញពីគេ គេនិងចេះយំ ដើម្បីទាមទាឲ្យត្រឡប់មកវិញ។
ប្រភព៖ steptohealth